បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី ប៉ារ៉ាហ្គាយ លោក Santiago Pena បានមកធ្វើដំណើរមកដល់ប្រទេស វេណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សា ជាមួយប្រធានាធិបតីស្តីទីលោក Delcy Rodriguez ក្នុងគោលបំណង ស្តារទំនាក់ទំនងស្ថាប័ន និងធ្វើឱ្យទំនាក់ទំនងទ្វេ ភាគីមានលក្ខណៈប្រក្រតី ឡើងវិញបន្តិចម្តងៗ។ លោកPena បានមកដល់វិមាន Miraflores...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិកបានចេញការ ជូនដំណឹងសន្តិសុខ សម្រាប់ពលរដ្ឋរបស់ខ្លួននៅ ទូទាំងតំបន់មជ្ឈឹមបូព៌ា ដោយព្រមានអំពីការកើនឡើង បន្ថែមទៀតរវាងអារ៉ាប៊ីសាអូឌីត និងក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់របស់យេមែន។ ការជូនដំណឹងនេះគ្របដណ្តប់លើប្រទេសអ៊ីស្រាអែល លីបង់ ហ្ស៊កដានី អ៊ីរ៉ាក់ អារ៉ាប៊ីសាអូឌីត គុយវ៉ែត បារ៉ែន កាតា អារ៉ាប់រួម និងអូម៉ង់ផងដែរ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីយប់ថ្ងៃសៅរ៍ថា៖ជនជាតិអាមេរិកបច្ចុប្បន្ននៅមជ្ឈិមបូព៌ាគួរតែអនុវត្តការប្រុងប្រយ័ត្នខ្ពស់...
បន្ទាយមានជ័យ៖ ដើម្បីធានាដល់ការអនុវត្តច្បាប់ថ្មី ឱ្យមានប្រសិទ្ធភាពខ្ពស់ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រៀមលក្ខណៈយ៉ាងយកចិត្តទុកដាក់បំផុត លើការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា សំដៅពង្រឹង ការយល់ដឹង និងការអនុវត្តឱ្យស្របតាមគន្លងច្បាប់ជាធរមាន។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូខនហ្វរិន (Video Conference) នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ...
បាត់ដំបង ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន រួមជាមួយមន្ទីរបរិស្ថានខេត្ត ចាត់វិធានការឆ្លើយតប និងគ្រប់គ្រងបរិស្ថាន ដោយធ្វើការការពារសុវត្ថិភាពជាចម្បង។ ក្រុមការងារបានសហការជាមួយ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ណែនាំប្រជាពលរដ្ឋពាក់ម៉ាស់ និង មិនឱ្យចូលទៅជិត ឬដងយកប្រេងដែលកំពប់នោះឡើយ និងដើម្បីបង្ការគ្រោះថ្នាក់អគ្គិភ័យឆាបឆេះជាយថាហេតុ និងកាត់បន្ថយការប៉ះពាល់ផ្ទាល់ ជាមួយសារធាតុគីមី។ ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរបានត្រៀមលក្ខណៈសង្គ្រោះ ដោយបានបញ្ជូនរថយន្តបង្ការ និងពន្លត់អគ្គិភ័យជាច្រើនគ្រឿង ឱ្យប្រចាំការនៅទីតាំងកើតហេតុជាស្រេច។...
ភ្នំពេញ ៖ ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ជាង ៣ឆ្នាំមកនេះ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ច និងអាជ្ញាធរគ្រប់មូលដ្ឋាន បានចុះផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងអំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពយ៉ាងសកម្ម ជូនប្រជាពលរដ្ឋ សរុប...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ «អនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី» (CICA) ដោយសំឡេងគាំទ្រ ១១២ លើ ១១២ សំឡេង។ ប្រភព និងស្ថាប័ន...
កូឡាឡាំពួ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) បានបញ្ជាក់ថា ការតម្រូវឱ្យបង់ប្រាក់ពិន័យចំនួន ៥០លានរីងហ្គីត (ប្រមាណ ១២,២៦លានដុល្លារអាមេរិក) ជាផ្នែកមួយ នៃលក្ខខណ្ឌ ដើម្បីទទួលបានការបន្ធូរបន្ថយទោស និងផ្លាស់ប្តូរមកឃុំខ្លួនក្នុងផ្ទះនោះ គឺ “មិនស្ថិតនៅក្នុងដៃរបស់លោកឡើយ”។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីការពារក្តីរបស់លោកកាលពីថ្ងៃអាទិត្យ (ទី២០ កញ្ញា)។នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA...
សិង្ហបុរី៖ ការដេញថ្លៃលើកទី១ នូវកាបូប និងគ្រឿងបន្សំប្រណីតៗដែលត្រូវបានរឹបអូសពីសំណុំរឿងលាងលុយកខ្វក់ដ៏ធំទំហំ ៣ពាន់លានដុល្លារសិង្ហបុរី (ប្រមាណ ២,៣៥ពាន់លានដុល្លារអាមេរិក) នៅប្រទេសសិង្ហបុរី បានបិទបញ្ចប់ កាលពីយប់ថ្ងៃអាទិត្យ (ទី២០ កញ្ញា) ដោយប្រមូល ប្រាក់បានសរុបជាង ១,១លានដុល្លារសិង្ហបុរី នេះបើយោងតាមការ ចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ។...
កំពង់ស្ពឺ÷ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់សិស្សនិទ្ទេសA ដែលបានប្រឡងទទួលបានជ័យលាភីក្នុងឆ្នាំសិក្សា២០២៥-២០២៦ ឱ្យបន្តការខិតខំបន្ថែមទៀត ដើម្បីអនាគតខ្លួនឯង គ្រួសារ និងប្រទេសជាតិ ។ ការណែនាំដូចនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូនៅតាមវិទ្យាល័យក្នុងក្របខណ្ឌមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បុរសជនជាតិចិនម្នាក់ ស្រែកឡូឡា នៅទីសាធារណៈបែបនេះ ដោយសាររូបគេ ចង់ត្រឡប់ទៅប្រទេសកំណើតវិញ ហើយមិនមានអ្នកណាម្នាក់ គំរាមកំហែងខ្លួននោះទេ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ កញ្ញា មានបុរសជនជាតិចិនម្នាក់ បានស្រែកឡូឡា...