បន្ទាយមានជ័យ៖ ដើម្បីធានាបាននូវនិរន្តរភាពនៃការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបូរណភាពដែនដី ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ លោក សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីនគរបាលជាតិបំពេញជួសឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃច័ន្ទស្អែកនេះ ចំនួន៨០នាក់សម្រាប់បម្រើការនៅវរសេនាតូចនគរបាលការពារព្រំដែនគោក។ ការប្រឡងនេះប្រព្រឹត្តទៅក្រោមគោលការណ៍ “ចេះគឺជាប់” យ៉ាងម៉ឺងម៉ាត់ ដោយធានាបាននូវតម្លាភាព និងយុត្តិធម៌ចំពោះពលរដ្ឋគ្រប់រូប។ គណៈកម្មការប្រឡង...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៦ បានដឹកនាំក្រុមការងារ មន្ត្រីទំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យ និងរៀបចំស្ថានីយបូមទឹកហ៊ុនសែនទី ១៥ ស្ថិតនៅក្នុងភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ ដើម្បីផ្ដល់លទ្ធភាពឲ្យប្រជាកសិករ មានទឹកប្រើប្រាស់ស្រោចស្របដំណាំបានគ្រប់គ្រាន់ ។ លោក អ៊ុន...
បាត់ដំបង៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណករ និងដឹកជញ្ជូនបាន បានអោយដឹងនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦នេះថា កំណាត់ផ្លូវដែកភាគខាងជើង ស្ថិតក្នុងក្រុងបាត់ដំបង ដែលបានរងការខូចខាតដោយសារហេតុការណ៍គ្រោះថ្នាក់រថភ្លើងដឹកប្រេងឥន្ធនៈរអិលធ្លាក់ផ្លូវ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា នោះ ឥឡូវនេះត្រូវបានជួសជុលរួចរាល់ និងដាក់ឱ្យដំណើរការជាបណ្ដោះអាសន្នវិញហើយ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នេះ។...
ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពី “ការចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC)៖ ការលើកកម្ពស់ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBC) សម្រាប់អន្តរកាលដោយរលូននិងការងារសមរម្យ” នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីរាជរដ្ឋាភិបាល និយោជក សហគ្រាស អង្គការ...
កោះកុង៖ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានបណ្តុះបណ្តាលជំនាញដល់សិស្សជិត ៥ពាន់នាក់ ឱ្យមានលទ្ធភាពចូលធ្វើការនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ឬបង្កើតមុខរបរដោយខ្លួនឯង។ អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ រិទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានឱ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំកន្លងមក វិទ្យាស្ថានបានខិតខំពង្រីកការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យទៅដល់សហគមន៍ ដើម្បីបង្កើនឱកាសទទួលបានជំនាញសម្រាប់ប្រជាពលរដ្ឋ និងយុវជននៅមូលដ្ឋាន។ អ្នកអង្គម្ចាស់មានព្រះបន្ទូលថា៖«យើងបានដាក់គ្រូបច្ចេកទេស ទាំងគ្រូក្របខណ្ឌ និងគ្រូកិច្ចសន្យា...
កំពង់ចាម៖ ក្នុងរយៈពេល ៣ឆ្នាំវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) បានបណ្ដុះបណ្ដាលសិស្ស និស្សិត និងយុវជនសរុបចំនួន ២,១០៥នាក់ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីចូលរួមឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងចំណោមអ្នកសិក្សាសរុប ២,១០៥នាក់ មាន ៥១៨នាក់ បានសិក្សានៅកម្រិតបរិញ្ញាបត្របច្ចេកទេស និងបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...
តាកែវ៖ អ្នកឧកញ៉ា ម៉ម វណ្ណឌី ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី ដើម្បីចាប់ផ្ដើមជួសជុលឡើងវិញ អគារសិក្សា ចំនួន៤ទីតាំង ក្នុងស្រុកសំរោង ខេត្តតាកែវ។ អគារសិក្សាទាំង៤នោះរួមមាន៖១/សាលាបឋមសិក្សាបត់រកា២/សាលាបឋមសិក្សាក្រាំងធ្នង់៣/សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន...
កំពង់ស្ពឺ៖ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១៦.០០នាទីល្ងាច ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថ...
ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោកស្រី ចម ក្រស្នា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការពង្រឹងអភិបាលកិច្ចគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើត្រពាំងពិការ» ព្រមទាំងប្រកាសដាក់ឱ្យដំណើរការ «ភូមិមិត្តភាព» ដែលជាតំបន់កសិកម្មចម្រុះ និងសេវាកម្មទេសចរណ៍នៃសហគមន៍ព្រៃឈើត្រពាំងពិការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារចុះមូលដ្ឋានស្រុក ក្រុមប្រឹក្សាស្រុក...
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ព្រឹត្តិការណ៍សមរាត្រីអង្គរនារដូវកាលបៃតងជិះកង់នៅតំបន់អង្គរ ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់ជាមួយទេសចរណ៍»។ ដែលប្រារព្ធធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត ដោយមានការចូលរួមក្រោមអធិបតីភាព រដ្ឋមន្ត្រីហួតហាក់ ក្រសួងទេសចរណ៍។ ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល