ប៉េកាំង ៖ ខណៈដែលកិច្ចចរចា នុយក្លេអ៊ែរថ្មីៗរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបង្ហាញសញ្ញានៃវឌ្ឍនភាព ហើយជុំថ្មីមួយកំពុងដំណើរ ការនៅទីក្រុងហ្សឺណែវ ក្តីសង្ឃឹមឡើងវិញបានលេចចេញមកថា ការសន្ទនា ជាជាងការប្រើកម្លាំង អាចផ្តល់ផ្លូវចេញពីជម្លោះយូរអង្វែង។ យ៉ាងណាក៏ដោយ សុទិដ្ឋិនិយមដ៏ផុយស្រួយនោះស្ថិតនៅលើមូលដ្ឋានគ្រឹះដ៏មិនស្រួលមួយ។ ខណៈពេលដែលទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានបញ្ជូនសញ្ញាស្ថាបនា វោហាសាស្ត្រដ៏មុតស្រួច និងហានិភ័យនៃការប្រឈមមុខដាក់គ្នា ខាងយោធានៅតែបន្តធ្វើឱ្យបរិយាកាសអាប់អួរ ដែលធ្វើឱ្យទស្សនវិស័យនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏យូរអង្វែង មិនប្រាកដប្រជា។ ការពិតគឺថា...
គៀវ៖ អ្នកនាំពាក្យសេវាឆ្មាំព្រំដែនរដ្ឋ លោក Andrii Demchenko បានឧ្យដឹងថា អ៊ុយក្រែន កំពុងពង្រឹងព្រំដែនរដ្ឋរបស់ខ្លួនជាមួយបេឡារុស្ស និងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួននៅភាគខាងជើងប្រទេស។ លោក Demchenko ដូចដែលបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែន Ukrinform បានឧ្យដឹងថា ព្រំដែនប្រវែងជាង ១០០០គីឡូម៉ែត្រជាមួយបេឡារុស្ស កំពុងត្រូវបានពង្រឹង ដើម្បីទប់ទល់ នឹងការគំរាមកំហែង ដែលអាចកើតមាន ដោយពណ៌នាអំពីទិសដៅភាគខាងជើងថា មានភាពរសើបជាប់លាប់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។...
គែរ៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅថ្ងៃសៅរ៍ បានចាប់ផ្តើម «ប្រតិបត្តិការប្រយុទ្ធដ៏សំខាន់» ប្រឆាំងនឹងអ៊ីរ៉ង់ ដោយអះអាងថា មេដឹកនាំកំពូលរបស់ប្រទេស Ayatollah Ali Khamenei ត្រូវបានសម្លាប់។ អ៊ីរ៉ង់បានសងសឹកជាមួយនឹងការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងអ៊ីស្រាអែល និងគោលដៅរបស់សហរដ្ឋអាមេរិកនៅទូទាំងតំបន់ ជាមួយនឹងការផ្ទុះដែលបានរាយការណ៍នៅក្នុងប្រទេសបារ៉ែន កាតា គុយវ៉ែត ហ្ស៊កដានី អារ៉ាប់រួម (UAE) និងអារ៉ាប៊ីសាអូឌីត...
ប្រ៊ុចសែល៖ ប្រទេសអឺរ៉ុបមួយចំនួននៅថ្ងៃសុក្រ បានជំរុញឱ្យពលរដ្ឋរបស់ពួកគេចាកចេញ ឬជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ាមួយចំនួនទៀត ដោយសារតែភាពតានតឹង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាន់តែកើនឡើង។ រដ្ឋាភិបាលអង់គ្លេសបានឧ្យដឹងថា ខ្លួនបានដកបុគ្គលិកចេញពីប្រទេសអ៊ីរ៉ង់ ជាបណ្តោះអាសន្ន ដោយស្ថានទូតរបស់ខ្លួននៅតែបន្តប្រតិបត្តិការពីចម្ងាយ ហើយបានណែនាំកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសនេះ។ ក្រសួងការបរទេសបារាំងបានចេញសេចក្តីជូនដំណឹងសន្តិសុខ សម្រាប់ជនជាតិបារាំងប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ក្រុងយេរូសាឡឹម និងតំបន់វេស្តប៊ែង ដោយលើកឡើងពីផលវិបាកក្នុងតំបន់ដែលអាចកើតមានពីស្ថានភាពពាក់ព័ន្ធនឹងអ៊ីរ៉ង់។ ប្រភពបានព្រមានអំពីការលុបចោលជើងហោះហើរ ឬការពន្យារពេល ដែលអាចកើតមាន និងបានជំរុញឱ្យពលរដ្ឋនៅក្នុងតំបន់...
បរទេស៖ ជប៉ុន ហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធារួមគ្នា នៅជិតច្រកសមុទ្របាស៊ី ដែលជាផ្លូវទឹករវាងហ្វីលីពីន និងតៃវ៉ាន់ ជាលើកដំបូងនៅដើមសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ថា សមយុទ្ធកងទ័ពជើងទឹក និងផ្លូវអាកាសនេះ ត្រូវបានធ្វើឡើងក្រោមក្របខ័ណ្ឌនៃសកម្មភាព សហប្រតិបត្តិការសមុទ្រពហុភាគី (MMCA) ហើយបានដំណើរការចាប់ពីថ្ងៃទី...
បរទេស៖ កូរ៉េខាងជើងបានចេញផ្សាយរូបភាពដ៏កម្រមួយនៅថ្ងៃសៅរ៍នេះ ដែលបង្ហាញពីកូនស្រីវ័យ ១៣ឆ្នាំ របស់មេដឹកនាំ គីម ជុងអ៊ុន កំពុងបាញ់កាំភ្លើងវែងនៅឯទីលានបាញ់កាំភ្លើង ដែលបន្ថែមការសង្ស័យថា នាងកំពុងត្រូវបានរៀបចំជាអ្នកស្នងតំណែង។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា កូនស្រីរបស់លោក ឈ្មោះ គីម គឺ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់ហើយនៅក្នុងការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ លោក Khamenei បានស្លាប់ហើយនេះ បើយោងតាមការបញ្ជាក់ដោយ លោក Trump នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម...
នាពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា នឹងដាក់បញ្ចូលអង្គភាពរបស់ជប៉ុន ចំនួន២០ក្នុងបញ្ជីឈ្មោះ ស្តីពីការគ្រប់គ្រងការនាំចេញ ដាក់បញ្ចូលអង្គភាពរបស់ជប៉ុន ចំនួន២០ក្នុងបញ្ជីឈ្មោះផ្តោតសំខាន់ ។ នេះជាវិធានការតបតវិញចំគោលដៅ តាមផ្លូវច្បាប់របស់ចិនមួយទៀត បន្ទាប់ពីប្រទេសចិន បានចេញផ្សាយសេចក្តីប្រកាស ស្តីពីការបង្កើនការគ្រប់គ្រងការនាំចេញទំនិញ ដែលអាចប្រើប្រាស់ទាំងវិស័យស៊ីវិល និងវិស័យយោធា ទៅកាន់ជប៉ុនកាលពីជាងមួយខែមុន ដែលមានគោលបំណងទប់ស្កាត់ការធ្វើ“យោធូបនីយកម្មម្តងទៀត” និងការប៉ុនប៉ងមានអាវុធនុយក្លេអ៊ែររបស់ជប៉ុន ក៏ដូចជាគាំពារសន្តិភាពក្នុងតំបន់ និងពិភពលោក ។ អ្នកវិភាគសម្គាល់ឃើញថា...
Isfahan ឥឡូវនេះ មនុស្សកំពុងទាមទារការសងសឹក។ Isfahan right now, people are demanding vengeance. BREAKING news: យុវជនលីបង់ដង្ហែក្បួនឆ្ពោះទៅស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងបេរូត Lebanese youth march toward the U.S. Embassy in Beirut...
បាត់ដំបង៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់ប្រជាជន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅដល់កៀកមូលដ្ឋានក្នុងស្រុកកំរៀង ខេត្តបាត់ដំបង តាមរយៈការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យកំរៀង។ វេទិកានេះបានក្លាយជាស្ពានចម្លងដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករត្រឡប់មកពីក្រៅប្រទេស និងអ្នកស្វែងរកការងារធ្វើ ក្នុងការទទួលបានឱកាសការងារក្នុងស្រុកជិត ៣ ០០០ កន្លែងភ្លាមៗ។ វេទិកាការងារដែលរៀបចំឡើងជាទៀងទាត់រៀងរាល់ចុងសប្តាហ៍ក្រោមប្រធានបទ...