ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ នាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ ២០២៦៕
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ ក្រសួងការពារជាតិ របស់ប្រទេសរុស្សី បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងយោធារបស់អ៊ុយក្រែននៅតាមតំបន់ជាច្រើន។ នៅក្នុងសេចក្តី ថ្លែងការណ៍មួយ ក្រសួងបាននិយាយថា កងទ័ពរុស្ស៊ីបានកំណត់គោលដៅ លើរោងចក្រថាមពលដែលគាំទ្រ ដល់អគារឧស្សាហកម្មយោធា របស់អ៊ុយក្រែន សិក្ខាសាលាផលិតកម្ម និងកន្លែងផ្ទុក និងបាញ់បង្ហោះយន្តហោះគ្មា នមនុស្សបើករយៈចម្ងាយឆ្ងាយផងដែរ ។សេចក្តីថ្លែងការណ៍ដដែល...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិន ស៊ិនហួយោធា នៃប្រទេសអ៊ីស្រាអែល បាននិយាយ កាលពីយប់ថ្ងៃអាទិត្យថា ខ្លួនបានចាប់ផ្តើមធ្វើការវាយប្រហារទៅលើតំបន់ ជាច្រើននៅក្នុងប្រទេសលីបង់ ដោយផ្តោតលើអ្វីដែលខ្លួន បានពិពណ៌នាថា ជាហេដ្ឋារចនាសម្ព័ន្ធសកម្មប្រយុទ្ធ Hezbollah ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាបាននិយាយថា ការវាយប្រហារនេះគឺដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា ការរំលោភម្តងហើយម្តងទៀតនៃការយល់ដឹងអំពីបទឈប់បាញ់ប៉ុន្តែដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ ការវាយប្រហារនេះ បានកត់សម្គាល់រលកទីពីរ នៃការវាយប្រហារតាម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថាអង្គការ ណាតូ និងសហភាពអឺរ៉ុបនឹងអាចធ្វើរឿង បានល្អច្រើនយ៉ាងប្រសិនបើទទួលយកការពិត ដែលថា រុស្ស៊ីនឹងមិនអនុញ្ញាត ឱ្យពួកគេចូលទៅជិតព្រំដែនរបស់ខ្លួនឡើយ។ លោក Orban ក៏បានអះអាងដែរថា អ៊ុយក្រែនគួរតែបម្រើនិងធ្វើខ្លួនជា ខ្សែបន្ទាត់តំបន់ការពារ រវាងលោកខាងលិច និងរុស្ស៊ី ដើម្បីទប់ស្កាត់សង្រ្គាមនៅអឺរ៉ុប។...
ភ្នំពេញ ៖ កម្ពុជា-ឡាវ បានបង្ហាញឆន្ទៈ និងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើន ជំរុញកសិ-ពាណិជ្ជកម្ម និងផ្តល់អត្ថប្រយោជន៍ ជូនប្រជាជននៃប្រទេសទាំងពីរ។ ការប្ដេជ្ញានេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នាឱកាសលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំទ្វេភាគី និងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ទំនិញ...
មណ្ឌលគិរី៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ នៅរសៀលថ្ងៃទី២៥មករា លោកឧត្តមសេនីយ៍ត្រី ឡេងសោភ័ណ្ឌ ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានដឹកនាំមន្រ្តីនគរបាលក្រោមឱវាទព្រមទាំងលោកនាយ នាយរងការិយាល័យបុគ្គលិក លោកមេបញ្ជាការវរព្រំដែនគោក៦២១ និងមន្ត្រីនគរបាលក្រោមឱវាទដឹកនាំក្រុមការងារអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធបុណ្យសព លោកវរសេនីយ៍ត្រី...
មេដឹកនាំអឺរ៉ុប វាយបកវិញ ចំពោះការប្រកាស គំរាមដាក់ពន្ធ១០ភាគរយ របស់លោក ដូណាល់ ត្រាំ ក្នុងការប៉ុនប៉ង យកកោះ ហ្គ្រីនឡែន ប្រទេសកាណាដា យល់ព្រមកាត់បន្ថយពន្ធ ១០០% លើការនាំចូល រថយន្តអគ្គិសនីរបស់ចិន សេដ្ឋកិច្ចចិនកើនឡើង ៥% ក្នុងឆ្នាំ ២០២៥ ដោយសារការនាំចេញដ៏រឹងមាំ ទោះបីជាមានការដំឡើងពន្ធរបស់លោក ដូណាល់...
ខេត្តពោធិ៍សាត់÷ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយលោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងពោធិ៍សាត់ គណៈកម្មការគ្រប់គ្រងផ្សារ និងអ្នកទទួលបន្ទុកភាស៊ីបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរ ជុំវិញផ្សារថ្មីពោធិ៍សាត់ ដោយលោក អភិបាលខេត្តបានណែនាំនិងជម្រុញ ឲ្យអាជ្ញាធរក្រុង និងបងប្អូនអាជីវករលក់ ត្រូវចូលរួមក្នុងការរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យជុំវិញផ្សារ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋចូលទិញទំនិញផ្សេងៗ...
បាត់ដំបង៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលើកទី៥៧៩ ត្រូវបានរៀបចំឡើងនាបរិវេណអនុវិទ្យាល័យកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយនាំមកនូវឱកាសការងារជាង ៥ ០០០ កន្លែង ពីក្រុមហ៊ុន-សហគ្រាសធំៗចំនួន ៦ ដើម្បីផ្ដល់ការសម្ភាស និងទទួលបានការងារភ្លាមៗជូនដល់បងប្អូនអតីតពលករមកពីថៃ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ថ្លែងក្នុងឱកាសនោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក១.៥០២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១១៥.២៧៧នាក់។ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា...