ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក ឃួន ផុនរតនៈ បានចុះជួបសួរសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋសហគមន៍ខ្មែរ នៅភោជនីយដ្ឋានយូរ៉ាម្ហូបខ្មែរក្នុងទីក្រុងក្វាងជូធំ និងពលករ-ពលការីនី ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន នៅមជ្ឈមណ្ឌលឆុនណាំក្វាងជូ ក្នុងអំឡុងពេលរង់ចាំស្វែងរកការងារថ្មី។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកអគ្គរាជទូត បានផ្ដល់ការលើកទឹកចិត្តដល់ប្អូនៗឱ្យមានការអត់ធ្មត់ ខិតខំតស៊ូ...
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ មានករណីផ្ទុះគ្រាប់បែកចង្កោម ១ករណី នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរមីន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ថា «មានករណីផ្ទុះគ្រាប់បែកចង្កោម ១ករណី នៅភូមិបឹងស្នោ ឃុំស្លក្រាម...
បរទេស៖ យោងតាមរបាយការណ៍ថ្ងៃព្រហស្បតិ៍ពី The Washington Post ដោយដកស្រង់ប្រភពបី ដែលដឹងពីស្ថានភាពនេះ គឺមាន យន្តហោះគ្មានមនុស្សបើក ដែលមិនស្គាល់អត្តសញ្ញាណត្រូវបានរកឃើញនៅពីលើមូលដ្ឋាន ទ័ពវ៉ាស៊ីនតោន ជាកន្លែងដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការពារជាតិ ឬ ក្រសួងសង្គ្រាមលោក Pete Hegseth រស់នៅ ។...
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំសហការី ជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយ លោកស្រី ជូ អ៊ឺនផ្យ៉ូ(Joo Eun-pyo) ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស និងវប្បធម៌អាស៊ី នៅតំបន់ក្វាងជូធំ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងថា ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស របស់កូរ៉េនេះ តែងតែយកចិត្តទុកដាក់ ក្នុងការផ្ដល់សេវាប្រឹក្សា...
បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត រក្សាសិទ្ធិក្នុងការធ្វើសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ ហើយការជឿទុកចិត្តណាមួយជាមួយទីក្រុងតេអេរ៉ង់ត្រូវបានបំផ្លាញ , នេះបើយោងតាមឱ្យដឹងរបស់ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud ដែលជា រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត នៅព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទីក្រុងរីយ៉ាដត្រូវបានវាយប្រហារដោយមីស៊ីលផ្លោងរបស់អ៊ីរ៉ង់។ យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ថា...
បរទេស៖ សហរដ្ឋអាមេរិកនឹង «បំផ្ទុះ» ទីតាំងឧស្ម័ន South Pars ដែលជាទីតាំងឧស្ម័នធំជាងគេបំផុត របស់ពិភពលោក ប្រសិនបើអ៊ីរ៉ង់ បន្តវាយប្រហាររោងចក្រ ថាមពលរបស់កាតា, នេះបើយោងតាមការព្រមាន របស់ប្រធានាធិបតី ដូណាល់ ត្រាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ថា អ៊ីស្រាអែល...
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការកែសម្រួលនៃហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន សម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស...
ភ្នំពេញ ៖ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងសង្កត់ធ្ងន់ ទៅដល់ម្ចាស់ទីតាំងជួលនានាថា បើព្រងើយកន្តើយ មិនព្រមពង្រឹងលើការគ្រប់គ្រងជនបរទេស ដែលមកជួលស្នាក់នៅទេ នឹងទទួលទោសទណ្ឌនិងផាកពិន័យ ក្នុងកម្រិតមួយយ៉ាងធ្ងន់ធ្ងរ ។ ក្នុងពិធីផ្សព្វផ្សាយ ស្តីពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពី ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំទៅដល់ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានបង្ហាញពីគម្រោងផែនការ យុទ្ធសាស្រ្ត៣មុខព្រួញ ដើម្បីប្រយុទ្ធប្រឆាំង អំពើពុករលួយនៅកម្ពុជា ។ ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា» ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោក ឱម...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបង្ហាញឈ្មោះនាវាផ្ទុកយន្តហោះនាពេលអនាគតរបស់បារាំង ដែលមានឈ្មោះថា “Free France” ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុង Nantes ភាគខាងលិច ជាកន្លែងដែលសមាសធាតុសំខាន់ៗនៃនាវានឹងត្រូវបានផលិត។ លោក ម៉ាក្រុង បានពិពណ៌នាអំពីនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរថា មិនអាចខ្វះបាន ចំពោះការទប់ស្កាត់នុយក្លេអ៊ែររបស់បារាំង។ លោកបានលេីកឡេីងថា នាវាថ្មីនេះ នឹងធានា “ឯករាជ្យភាពរបស់ប្រទេសសម្រាប់រយៈពេលជាច្រើនទសវត្សរ៍ខាងមុខ”...