មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឧ្យដឹងថា រុស្ស៊ីនឹងមិនទទួលយក លក្ខខណ្ឌមិនអំណោយផល សម្រាប់សន្ធិសញ្ញាសន្តិភាព លើអ៊ុយក្រែននោះទេ ទោះបីជាខ្លួនមិនច្រានចោលលទ្ធភាព នៃការសម្របសម្រួលក៏ដោយ ។ លោកបានកត់សម្គាល់ថា “យើងនឹងមិនចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព ដែលបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍របស់យើងនោះទេ។ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយបែបនេះច្រើនដងហេីយ យើងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសម្របសម្រួល”។...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនអាចទទួលយកបាន និងមិននៅស្ងៀមនោះទេ ចំពោះសកម្មភាពរបស់យោធាថៃ វាយកម្ទេចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលមួយចំនួនថែមទៀត នៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង ៣៦ ក្នុងស្រុកថ្មពួក និងនៅតំបន់ភូមិជោគជ័យ កាលពីថ្ងៃទី១១...
ភ្នំពេញ ៖ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានថ្លែងថា នៅសេសសល់ប្រមាណជា៦៥ទៀត ដែលពុំអាចផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាននៅឡើយ។ តាមរបាយការណ៍របស់លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងសន្និបាតបូកសរុបការងារបញ្ចប់ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា គិតមកដល់ចុងឆ្នាំ២០២៥ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន១៤,៤៣៨ កើនឡើងចំនួន៣៩០ភូមិ ប៉ុន្តែបើគិតជាភាគរយប្រៀបធៀបជាមួយស្ថិតិចំនួនភូមិសរុបថ្មី បានថយចុះពី៩៩.១៥% មក៩៩.០៩%។...
ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានគូសបញ្ជាក់ថា ហ្វីលីពីន ត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តដឹកនាំក្រុម AOT ក្នុងគោលបំណង សម្របសម្រួលដោះស្រាយបញ្ហាព្រំដែន ដោយអព្យាក្រឹត្យ សំដៅនាំមកនូវសន្តិភាព ។...
ភ្នំពេញ ៖ កម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានជួយជនជាតិឥណ្ឌូនេស៊ី ចំនួន ៣នាក់ ចេញពីកន្លែងបំពេញការងារក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីពួកគេ បានអះអាងថា «ម្ចាស់ទីតាំងមិនបានប្រព្រឹត្តអំពើហិង្សា» ប៉ុន្តែបានបដិសេធមិនអនុញ្ញាតឱ្យពួកគេចាកចេញ ក្នុងគោលដៅវិលត្រឡប់ទៅប្រទេសកំណើតវិញ។ កិច្ចអន្តរាគមន៍នេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។ គួររំលឹកថា ក្រោយទទួលបានព័ត៌មានស្នើសុំកិច្ចអន្តរាគមន៍ពីជនជាតិឥណ្ឌូនេស៊ីទាំង៣រូប ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានផ្ដល់ព័ត៌មានភ្លាមជូនលោកឧត្តមសេនីយ៍ទោ សិទ្ធិ...
ភ្នំពេញ ៖ កម្ពុជា និងអូស្ត្រាលី បានពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធិក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈការអនុវត្តនូវគម្រោងរួមគ្នាការពារទន្លេមេគង្គ ដោយបានរៀបចំឱ្យមាន អនុក្រឹត្យស្តីពី នីតិវិធីនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) ដែលជាមូលដ្ឋានគ្រឹះផ្នែកច្បាប់ និងការណែនាំប្រតិបត្តិសម្រាប់ការអនុវត្តនៅកម្ពុជា។ គោលបំណង គឺធានានូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ននៅក្នុងតំបន់ទន្លេមេគង្គ។ កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូមេគង្គ-អូស្រ្តាលីនេះ បានធ្វើឡើងនៅក្នុងក្នុងពិធីចុះហត្ថលេខាលើលិខិតព្រមព្រៀងរវាងក្រសួងបរិស្ថាន និង អង្គការមូលនិធិអាស៊ី (The Asia...
កំពង់ចាម ៖ មន្ត្រីរាជការចំនួន ២០រូប ត្រូវបានប្រកាសតែងតាំង ឲ្យទទួលភារកិច្ច ក្នុងនោះ៤រូបមកពីមន្ទីរធនធានទឹក និងឧតុនិយម ១រូបមកពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង១៥រូប មកពីមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត ។ ពិធីប្រកាសនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសល់ប្រជុំធំសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោក...
កំពត៖ ព័ត៌មានពីករណីវិវាទដីធ្លីនៅជុំវិញបឹងប្រទ័ក្សក្រឡា (ឬទំនប់ប្រទ័ក្សក្រឡា) ភូមិបុស្សញ៉ិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពតបានទាក់ទាញការយកចិត្តទុកដាក់ពីសាធារណជន, ប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានចេញបញ្ជីឈ្មោះជនរងគ្រោះចំនួន៣៩នាក់ (ពីក្នុងចំណោម៩៤គ្រួសារ) រួមទាំងលេខបង្កាន់ដៃដី និងលេខទំនាក់ទំនង ដើម្បីបញ្ជាក់ពីអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់។ ដីដែលក្រុមទុច្ចរិតព័ទ្ធយកនោះ មានតាំងពី ដីផ្នូរ ដីស្រែ ចំការ ដំណាំផ្សេងៗ ថែមទាំង ភោជនីយដ្ឋាន, រីស៊ត, សង់ដាមួរ,...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា កិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងបន្តដើម្បីមើលថា តើកិច្ចព្រមព្រៀងមួយ អាចសម្រេចបានឬអត់ មិនយូរប៉ុន្មានបន្ទាប់ពីកិច្ចប្រជុំបិទទ្វារ របស់លោកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលកំពុងបំពេញទស្សនកិច្ច នៅសេតវិមានកាលពីថ្ងៃពុធ ។ លោក ត្រាំ...
វីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានប្រកាសថា ខ្លួនកំពុងរក្សាការព្យាករណ៍ពីមុនរបស់ខ្លួន សម្រាប់កំណើនតម្រូវការប្រេងសកលក្នុងឆ្នាំ ២០២៦ និង ២០២៧។ នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែខែកុម្ភៈរបស់ខ្លួន OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងសកល “មានសុខភាពល្អ” ចំនួន ១,៤ លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ក្នុងឆ្នាំ ២០២៦ បន្ទាប់មកដោយការកើនឡើង ១,៣ លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៧...