បរទេស៖ សង្គ្រាមដែលបង្កឡើង ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បានចូលដល់ថ្ងៃទី១២ របស់ខ្លួននៅថ្ងៃពុធ ដោយមានប្រទេសជាងដប់ប្រទេស រងផលប៉ះពាល់រហូតមកដល់ពេលនេះ និងផលប៉ះពាល់ទូទាំងពិភពលោក។ អ្នកសង្កេតការណ៍បានកត់សម្គាល់ថា ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល សម្រេចបាននូវសមិទ្ធផលយុទ្ធសាស្ត្រមួយចំនួននៅលើសមរភូមិ ការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង បានបំផ្លាញក្តីសង្ឃឹមរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ជ័យជម្នះយ៉ាងឆាប់រហ័ស។ ខណៈពេលដែលការព្រួយបារម្ភកាន់តែខ្លាំងឡើងលើសង្គ្រាមអូសបន្លាយនៃការចុះខ្សោយ សំឡេងអន្តរជាតិ សម្រាប់ការបញ្ចប់អរិភាពជាបន្ទាន់ និងការវិលត្រឡប់ទៅរកការចរចាក៏កើនឡើងផងដែរ។ គិតត្រឹមថ្ងៃពុធ ជម្លោះ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋអាជ្ញាប្រទេសប៉ូឡូញ បានបើកការស៊ើបអង្កេតលើការសង្ស័យថា ជាការជួញដូរមនុស្ស ដែលជាប់ពាក់ព័ន្ធទៅនឹងជនល្មើសផ្លូវភេទ របស់សហរដ្ឋអាមេរិក គឺលោក Jeffrey Epstein បន្ទាប់ពីឯកសារ ដែលចេញផ្សាយដោយក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិកបង្ហាញថា ជនរងគ្រោះត្រូវបានគេចោទប្រកាន់ថា ត្រូវបានជ្រើសរើសនៅក្នុងប្រទេសនេះ។ ការិយាល័យរដ្ឋអាជ្ញាជាតិបាននិយាយ កាលពីថ្ងៃពុធថា ខ្លួនកំពុងស៊ើបអង្កេតថាតើស្ត្រី រួមទាំងអនីតិជន និងពលរដ្ឋប៉ូឡូញ...
ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តបេសកកម្មការទូត ឥតឈប់ឈរបានឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងស្វះស្វែង «ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី» ទាំងនៅតំបន់និងនៅលើឆាកអន្តរជាតិ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១២ ខែមីនា លោកប៉ែន បូណា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី...
ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត បានចាត់ឱ្យកម្លាំងជំនាញចាត់វិធានការបង្ក្រាបលើទីតាំង ឆបោកតាមប្រព័ន្ធអនឡាញ (online scam) ឱ្យអស់ពីក្នុងខេត្តត្បូងឃ្មុំ។ ការលើកឡើងនេះ ក្នុងឱ្យកាស ឯកឧត្តម អភិបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដឹកនាំដោយ ឯកឧត្តម ឡុង...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការទទួលបន្ទុករៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លបានថ្លែងថា រាជពិធីច្រត់ព្រះនង្គ័លសម្រាប់ឆ្នាំ២០២៦ នឹងប្រារព្ធឡើងនៅទីព្រះស្រែ ក្រុងព្រៃវែង ខេត្តព្រៃវែង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ខាងមុខ ។ ក្នុងកិច្ចប្រជុំពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦...
បរទេស៖ អ៊ីរ៉ង់នឹងប្តូរពី «ការវាយប្រហារទៅវិញទៅមក» បន្ទាប់ពីការវាយប្រហារ ទៅជាការវាយប្រហារជាបន្តបន្ទាប់លើសត្រូវ ហើយសហរដ្ឋអាមេរិក នឹងមិនអាចគ្រប់គ្រងតម្លៃប្រេងបានទេ, នេះបើយោងតាមអ្នកនាំពាក្យ នៃទីបញ្ជាការយោធា Khatam al-Anbiya នៃទីក្រុងតេអេរ៉ង់ លោក Ebrahim Zolfaqari បាននិយាយកាលពីថ្ងៃពុធ ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា...
ព្រះសីហនុ ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រគល់រថយន្ត TOYOTA HiAce ចំនួន ៥គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សម្រាប់បម្រើដល់ការបំពេញការងារប្រចាំថ្ងៃ សំដៅថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ...
ខេត្តសៀមរាប៖ ពេលវេលាកាន់តែខិតជិតបានមកដល់ ពិតជាអស្ចារ្យណាស់ សមរាត្រី! ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត។ នេះមិនត្រឹមតែជាបាតុភូតធម្មជាតិដ៏កម្រនោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃចំណេះដឹងផ្នែកតារាសាស្ត្រ និងស្ថាបត្យកម្មដ៏ខ្ពង់ខ្ពស់បំផុតរបស់បុព្វបុរសខ្មែរ។ជាពិសេសគឺជា មោទនភាពមួយ ដែលបានកើតនៅលើទឹកដីអច្ឆរិយៈមួយនេះ។ សូមកុំភ្លេចមកចួលរួមទស្សនា នឹងផ្តិតយករូបភាពដ៏អស្ចារ្យនៃព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា នេះ។ ដោយ ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល
ញូវយ៉ក៖ សហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃពុធថា ខ្លួននឹងបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែលពីទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់ខ្លួន។ លោក Chris Wright រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មុននេះបន្តិច ប្រទេសចំនួន ៣២ នៃទីភ្នាក់ងារថាមពលអន្តរជាតិ បានយល់ព្រមជាឯកច្ឆ័ន្ទ ចំពោះសំណើរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដើម្បីបន្ថយតម្លៃថាមពល ជាមួយនឹងការបញ្ចេញប្រេង និងផលិតផលចម្រាញ់ចំនួន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត New York Times បានរាយការណ៍ថា អគ្គមេធាវីអាមេរិកលោកស្រី Pam Bondi បានផ្លាស់ប្តូរទីតាំងដោយស្ងាត់ស្ងៀម ទៅកាន់មូលដ្ឋានយោធាក្នុងរដ្ឋ Washington។ ការផ្លាស់ប្តូរទីលំនៅបែបនេះមិនមែនជារឿងចម្លែកនោះទេ ដោយលោកស្រីក៏ត្រូវបានចូលរួមជាមួយមន្ត្រីកំពូលៗជាច្រើនរូបទៀតនៃរដ្ឋបាលប្រធានាធិបតី Donald Trump ដែលបានជ្រើសរើសលំនៅដ្ឋាន ដែលមានសុវត្ថិភាពជាងមុនផងដែរ។ កាសែតបានរាយការណ៍ កាលពីថ្ងៃអង្គារថាលោកស្រី Bondi...