នៅវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃទី១១ ខែមីនា កិច្ចប្រជុំបិទសម័យប្រជុំលើកទីបួននៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ (CPPCC)ត្រូវបានធ្វើឡើងនៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ព្រមទាំងថ្នាក់ដឹកនាំបក្ស និងរដ្ឋដទៃទៀតបានអញ្ជើញចូលរួមកិច្ចប្រជុំបិទសម័យប្រជុំ។ កិច្ចប្រជុំនេះបានអំពាវនាវដល់អង្គភាព និងសមាជិកទាំងអស់នៃ CPPCC ឱ្យរួបរួមគ្នាកាន់តែជិតស្និទ្ធជុំវិញគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក...
“ពង្រឹងសមត្ថភាពនិងលើកកម្ពស់គុណភាពនៃឧស្សាហកម្មសេវាកម្ម” ការលើកឡើងក្នុងរបាយការណ៍ការងារនៃរដ្ឋាភិបាលដែលដាក់ជូនពិនិត្យពិភាក្សាកាលពីថ្ងៃទី៥ខែមីនាបានបណ្តាលឱ្យមានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ ។ ក្នុងនាមជាប្រទេសទីមួយលើពិភពលោកខាងឧស្សាហកម្មកម្មន្តសាល ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនមិនអាចឃ្លាតពីការទ្រទ្រង់និងគាំទ្រពីឧស្សាហកម្មកម្មន្តសាលបានឡើយ ។ បច្ចុប្បន្ននេះ ទន្ទឹមនឹងការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងសេដ្ឋកិច្ចឌីជីថលនិងសេដ្ឋកិច្ចតួអង្គជាក់ស្តែង ការប្រើប្រាស់របស់ប្រជាជនបាននិងកំពុងធ្វើបរិវត្តកម្មនិងលើកកម្ពស់លំដាប់ថ្នាក់ពី“ការទិញទំនិញ”ទៅជា“ការទទួលសេវាកម្ម” ហើយកម្លាំងផលិតកម្មដែលបង្កប់ក្នុង “សេវាកម្ម”កំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលក្លាយជាកម្លាំងគន្លឹះសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ។ សូមក្រឡេកមើលទិន្នន័យមួយចំនួនសិន៖ នៅឆ្នាំ២០២៥ តម្លៃបន្ថែមនៃមុខរបរសេវាកម្មរបស់ចិនមានទំហំប្រហែលជាង៨០ទ្រីលានយាន់ប្រាក់ចិន កើនឡើង៥,៤ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤ ហើយអត្រារួមចំណែករបស់មុខរបរសេវាកម្មចំពោះកំណើនសេដ្ឋកិច្ចជាតិបានឡើងដល់៦១,៤ ភាគរយ ។ សូមងាកមកមើលការសិក្សាស្រាវជ្រាវមួយទៀត៖ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ល្បឿនកំណើនគិតជាមធ្យមក្នុងមួយឆ្នាំនៃតម្លៃបន្ថែមនៃឧស្សាហកម្មសេវាកម្មខាងគ្រឿងទន់និងបច្ចេកវិទ្យាព័ត៌មានមានសង្ឃឹមនឹងឡើងដល់ប្រហែល ១២...
មហាសន្និបាតនៃសភាទាំងពីររបស់ចិនដែលមួយឆ្នាំរៀបចំធ្វើម្តង ជាបង្អួចដ៏សំខាន់សម្រាប់សង្កេតមើលពីការធ្វើទំនើបកម្មតាមបែបផែនចិននិងប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ តំណាងនិងសមាជិកចំនួនប្រហែល៥ពាន់រូបដែលមកពីតំបន់នានាទូទាំងប្រទេសចិន បានជួបជុំគ្នានៅក្រុងប៉េកាំងដោយបានពាំនាំនូវក្តីបំណងរបស់ប្រជាជនយ៉ាងកក់ក្តៅ ។ ឆ្លងតាមរយៈវេទិកាដ៏សំខាន់នៃមហាសន្និបាតសភាទាំងពីររបស់ចិន តំណាងនិងសមាជិកទាំងឡាយបានផ្តល់ជាមតិយោបល់យ៉ាងសកម្មដើម្បីធ្វើឱ្យថ្នាក់ធ្វើសេចក្តីសម្រេចចិត្តឈ្វេងយល់ពីសំឡេងនៅថ្នាក់មូលដ្ឋានកាន់តែច្រើន ហើយក្លាយទៅជាសេចក្តីសម្រេចចិត្តរបស់ជាតិដ៏សំខាន់ ប្រការនេះបានបង្ហាញឱ្យឃើញនូវកម្លាំងជីវិតយ៉ាងខ្លាំងក្លានៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។ នៅប្រទេសចិន ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលគឺគ្របដណ្តប់ដំណាក់កាលទាំងអស់នៃអភិបាលកិច្ចជាតិ ដូចជាការបោះឆ្នោតជ្រើសរើស ការប្រឹក្សានយោបាយ ការធ្វើសេចក្តីសម្រេចចិត្ត ការគ្រប់គ្រង និងការត្រួតពិនិត្យជាដើម ដែលបានបង្ហាញឱ្យឃើញនូវទស្សនៈគុណតម្លៃដែលចាត់ទុកប្រជាជនជាអាទិភាព ដើម្បីធានាយ៉ាងពិតប្រាកដឱ្យប្រជាជនធ្វើជាម្ចាស់ប្រទេសជាតិ ។ ប្រជាធិបតេយ្យដ៏ល្អ...
ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានទទួលម៉ាស៊ីនរាវមីនទំនើបជំនាន់ថ្មីប្រភេទ ALIS ចំនួន ៣០គ្រឿង គិតជាថវិកាជាង ១លាន៣សែនដុល្លារអាមេរិក ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានឱ្យដឹងថា «នៅថ្ងៃទី១១ ខែមីនា...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបប្រជុំជាមួយក្រុមវារីវប្បករខ្មែរ និងអ្នកវិនិយោគិន ស្តីពីការស្វែងរកមធ្យោបាយក្នុងការវិនិយោគរបស់ ក្រុមវារីវប្បករខ្មែរ (KAG) ។ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សារៀបចំយុទ្ធសាស្ត្រ និងស្វែងរកមធ្យោបាយក្នុងការវិនិយោគ និងចូលរួមចំណែកអភិវឌ្ឍន៍ចំពោះវិស័យវារីវប្បកម្មផ្នែកត្រីក្នុងប្រទេសកម្ពុជា។...
កំពង់ឆ្នាំង៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង អញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៨ខ្សែ នៅក្នុងខេត្តកំពង់ឆ្នាំង ។ ផ្លូវជនបទចំនួន ៨ខ្សែមាន ដូចខាងក្រោម៖ ខ្សែទី១៖ ឈ្មោះផ្លូវ ព្រៃមូល-ក្រាំងស្គារ ជាផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានឱ្យដឹងថា មានគម្រោងវិនិយោគចំនួន៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ថា «ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជីដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)...
អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី កុំឱ្យយុទ្ធនាការយោធាអាមេរិក-អ៊ីស្រាអែល ដែលកំពុងកើនឡើងប្រឆាំងនឹងអ៊ីរ៉ង់ ធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយអំពាវនាវឱ្យមានការចរចាសន្តិភាពឡើងវិញ “ដោយមិនពន្យារពេល”។ នៅក្នុងការហៅទូរស័ព្ទ លោក Erdogan បានឧ្យដឹងថា ជម្លោះដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ “មិនគួររំខានដល់ការស្វែងរកសន្តិភាពនៅអ៊ុយក្រែននោះទេ”...
បរទេស៖ អគ្គីភ័យមួយបានឆាបឆេះនៅក្នុងឃ្លាំងស្តុកប្រេងមួយក្បែរកាកបាទក្រហមថៃ។ មន្ត្រីបានប្រើប្រាស់ទឹក និងហ្វូមយ៉ាងរហ័សដើម្បីការពារកុំឱ្យអគ្គីភ័យរាលដាល។ ឥឡូវនេះអគ្គីភ័យត្រូវបានគ្រប់គ្រងហើយ ហើយមិនមានរបាយការណ៍អំពីអ្នករងរបួសទេ។ អាជ្ញាធរកំពុងស៊ើបអង្កេតមូលហេតុ។ យោងតាមសារព័ត៌មាន ថៃរ៉ាត់ ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា នៅម៉ោង ០៩:៤៥ ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ អនុប្រធានស៊ើបអង្កេតនៃស្ថានីយ៍ប៉ូលីសប៉ាធុមវ៉ាន់ បានទទួលរបាយការណ៍អំពីអគ្គីភ័យនៅក្នុងមជ្ឈមណ្ឌលសេវាកម្មផ្តល់ឈាមកាកបាទក្រហមថៃ ទីក្រុងបាងកក។...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ”ព្រឹត្តិការណ៍សប្បុរសធម៌សម្រាប់ជួយដល់ជនរងគ្រោះកម្ពុជានៅតាមព្រំដែន” របស់សមាគមធុរកិច្ចកូរ៉េនៅកម្ពុជា (KBAC) នៅអគារ ប៊ូយុងថោន សម្រាប់ផ្តល់ជាអំណោយជូនដល់បងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង សមាជិកសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា ពលករខ្មែរ និងប្រជាពលរដ្ឋជាច្រើនរូប។...