វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានត្រៀមខ្លួន រួចជាស្រេចដើម្បីដាក់ពង្រាយនាវាផ្ទុកយន្តហោះទី២ នៅមជ្ឈិមបូព៌ាក្នុងរយៈពេលពីរសប្តាហ៍ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នេះបើយោងតាមរបាយការណ៍របស់ The Wall Street Journal។ របាយការណ៍នេះ បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលបាន្យដឹងថា នាវាផ្ទុកយន្តហោះនេះទំនងជាមកពីឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក ដោយកត់សម្គាល់ថានាវាផ្ទុកយន្តហោះ USS George H.W. Bush កំពុងបញ្ចប់សមយុទ្ធហ្វឹកហាត់ជាបន្តបន្ទាប់នៅឯឆ្នេរសមុទ្ររដ្ឋ Virginia ហើយវាអាចពន្លឿនសមយុទ្ធទាំងនោះ។...
ភ្នំពេញ ៖ ច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នឹងលេចចេញជារូបរាង នាពេលខាងមុខនេះហើយ បន្ទាប់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំរៀបចំតាក់តែងបង្កើតឡើង ។ ជាមួយនឹងការបានរៀបចំ សេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា” រួចហើយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំបច្ចេកទេស អន្តរស្ថាប័នដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ សម្រាប់ជំនួយមនុស្សធម៌ចំនួន ៥០០.០០០ ដុល្លារអាម៉េរិក តាមរយៈអង្គការយូនីសេហ្វ (UNICEF) កំពុងប្រតិបត្តិការក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅ នឹងតម្រូវការមនុស្សធម៌នាពេលថ្មីៗនេះ បង្កឡើងដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ យោងតាមសេក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នៅថ្ងៃទី១១ កុម្ភៈ ថា «ការចូលរួមចំណែកនេះ គឺជាសក្ខីភាពបញ្ជាក់ពីសាមគ្គីភាព...
ភ្នំពេញ ៖ អាជ្ញាធរមីនបានគូសបញ្ជាក់ថា កម្ពុជាមិនមានការផលិត មិនមានការស្តុកទុក និងមិនប្រើប្រាស់មីន ប្រឆាំងមនុស្សឡើយ ដោយមានការគ្រប់គ្រង ត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ស្របតាមបទដ្ឋានអន្តរជាតិ ។ ការអះអាងយ៉ាងនេះរបស់អាជ្ញាធរមីន បន្ទាប់ពីឃើញមានការផ្សព្វផ្សាយជាសាធារណៈ របស់បណ្តាញសង្គមថៃនិយាយដោយបានដកស្រង់ ប្រភពពីយោធាថៃ ពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្ស នៅតំបន់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ឃើញបែបនេះ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនជាតិចិន ៣១៩នាក់បន្ថែមទៀត ត្រូវបានបណ្ដេញចេញ ពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា កិច្ចចរចារវាង សហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងបន្តមើលថា តើកិច្ចព្រមព្រៀងមួយអាចបញ្ចប់បានដែរឬទេ ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំបិទទ្វារ របស់គាត់ជាមួយការបំពេញទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu នៅសេតវិមានកាលពីថ្ងៃពុធ។ លោក Trump បាននិយាយនៅក្នុងការបង្ហោះនៅលើ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មន្ត្រីសន្តិសុខអ៊ីរ៉ង់ កំពូលមួយរូបបាននិយាយ កាលពីថ្ងៃពុធថា ទីក្រុងតេហរ៉ង់ មិនទាន់ទទួលបានសំណើច្បាស់លាស់ ណាមួយពីសហរដ្ឋអាមេរិក បើទោះបីជាកំពុងបន្តការចរចា ដោយប្រយោលក៏ដោយ ។ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ (SNSC) លោក Ali Larijani បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al...
បាត់ដំបង ៖ ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុនសាងសង់ ប្រព័ន្ធសម្អាតទឹកកខ្វក់ នៅខេត្តបាត់ដំបង ធ្វើការទប់ស្កាត់ការបំពុលបរិស្ថាន ត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីមានករណីឆេះទុយោទឹក នៅទីតាំងស្តុកកាលពីពេលថ្មីៗ។ បន្ទាប់ពីបានចុះត្រួតពិនិត្យករណីភ្លើងឆេះទុយោទឹក របស់ក្រុមហ៊ុនគិរីដងរែក ដែលទទួលម៉ៅការលើ គម្រោងទឹកស្អាត និងអនាម័យរបស់ក្រុងបាត់ដំបង ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមការងារអធិការកិច្ច...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ឧត្តមនាវីឯក Pierre Vandier មេបញ្ជាការកំពូល នៃប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក សម្រាប់ការផ្លាស់ប្តូរបច្ចេកទេស បាននិយាយថាយោធារុស្ស៊ី គឺប្រហែលជាលឿនក្នុងការសម្របខ្លួន ទៅនឹងបច្ចេកវិទ្យាសមរភូមិ ដែលវិវត្តយ៉ាងឆាប់រហ័ស ជាងណាតូ។ បណ្តាប្រទេសនៃអង្គការណាតូ នៅអឺរ៉ុបបានបង្កើនភាពត្រឹមត្រូវលើកញ្ចប់ចំណាយយោធាដ៏ធំ ដោយប្រើការគំរាមកំហែងដែលយល់ឃើញពីរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដកស្រង់ព័ត៌មាន កាលពីថ្ងៃអង្គារថា អ៊ីស្រាអែល បានទទួលការដឹកជញ្ជូនប្រេងឆៅ លើកដំបូង របស់ខ្លួនពីប្រទេសវេណេស៊ុយអេឡា វិញហើយ ។ ការដំណើរការឡើងវិញនេះធ្វើឡើង ចាប់តាំងពីសហរដ្ឋអាមេរិក បានដាក់ការបិទប្រទេសនៅអាមេរិកឡាទីនមួយនេះ និងបានចាប់ពង្រត់ប្រធានាធិបតីលោក Maduro ផង ។ សហរដ្ឋអាមេរិក បានចាប់ផ្តើមប្រតិបត្តិការយោធាមួយដើម្បីចាប់ពង្រត់ ប្រធានាធិបតីវេណេស៊ុយអេឡាលោក...