បរទេស៖ កងកម្លាំងអាមេរិកនៅ al-Udeid របស់ប្រទេសកាតា ដែលជាមូលដ្ឋានធំបំផុត របស់អាមេរិកនៅមជ្ឈិមបូព៌ា បានដាក់មីស៊ីលចូលទៅ ក្នុងឧបករណ៍បាញ់មីស៊ីលហើយ ខណៈដែលភាពតានតឹងជាមួយអ៊ីរ៉ង់បានកើនឡើងចាប់តាំងពីខែមករា ។ នេះបើយោងតាមការវិភាគរូបភាពផ្កាយរណប ដែលមានន័យថា មីស៊ីលអាចត្រូវបានផ្លាស់ទីបានលឿនជាងមុន ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការសម្រេចចិត្តរក្សាមីស៊ីល Patriot...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា(EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
ភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែមករា គណៈមេធាវីកម្ពុជា បានប្តឹងបគ្គលឈ្មោះ អ៊ុយ ចន្ទី ភេទស្រី កើតឆ្នាំ១៩៨១ មាន អាសយដ្ឋានផ្ទះលេខ៣សេ ផ្លូវលេខ៧០៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ លួចប្រកបវិជ្ជាជីវៈមេធាវី ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ទៅសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយចំណាត់ការនីតិវិធីជាបន្តបន្ទាប់ នៅថ្ងៃទី០៩...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់មួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ដែលថៃបានកាន់កាប់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ការតវ៉ានេះធ្វើឡើងបន្ទាប់ពីមាន របាយការណ៍ពីអាជ្ញាធរមូលដ្ឋានថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលបន្ថែមទៀត ត្រូវបានយោធាថៃវាយកម្ទេចបំផ្លិចបំផ្លាញនៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣...
អ៊ីរ៉ង់ជឿជាក់ថា ដំណើរទស្សនកិច្ច លោក Netanyahu ទៅកាន់សហរដ្ឋអាមេរិកគឺ ជាការគម្រាមកំហែង ចំពោះការចរចានុយក្លេអ៊ែរ បេឡារុស្ស ជំរុញសមត្ថភាពការពារជាតិ ចំពេលមានភាពតានតឹង តាមព្រំដែន លោក អនុទីន អះអាងថា ការបង្កើតរដ្ឋាភិបាលថ្មី កំពុងរង់ចាំលទ្ធផលបោះឆ្នោត ដែលបានបញ្ជាក់ អាជ្ញាធរមីន បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកាតព្វកិច្ច នៃអនុសញ្ញាអូតាវ៉ា និងបំភ្លឺលើករណីរកឃើញមីន...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យ តំណាងក្រុមហ៊ុន BAUER Group និងក្រុមហ៊ុនប៊ីខនស្រ្តាក់សិន & ដេខ័រ ឯក ចូលជួបសម្ដែងការគួរសម និងពិភាក្សា លើស្ថានភាពប្រឈម និងផែនការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា និងស្វែងរកការគាំទ្រពីលទ្ធភាពសហការជាដៃគូ លើការធ្វើទំនើបកម្មក្នុងវិស័យកសិកម្មស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។...
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា ក្រុមមន្រ្តីប្រតិបត្តិសាខា និងអនុសាខាក្រុង/ស្រុកទាំង០៧ ចំនួន៤៧នាក់ ស្រី១៧នាក់ នៅសាលប្រជុំអាគារសាខាកាកបាទក្រហមកម្ពុជាខេត្ត។ បើយោងតាមរបាយការណ៍របស់...
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ «គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» ក្រោមអធិបតី លោកស្រី ឡាច សាម៉ន អនុរដ្ឋលេខាធិការ និងលោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំរំដួល (ខាងលើមន្ទីរធម្មការ និងសាសនាខេត្ត)...
ខេត្តពោធិ៍សាត់៖ ក្នុងគោលបំណងលើកកម្ពស់សន្តិសុខ សុវត្ថិភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរង ផែនការងារសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ តាមដាន និងជម្រុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ព្រមទាំងពង្រឹងការងារនគរបាលសហគមន៍ នៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៧ ក្នុងភូមិសាស្ត្រស្រុកក្រគរ។ សកម្មភាពចុះតាមដានពង្រឹងការងារនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៧រួមមាន៖-ប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ-ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកន្ទួត-ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍-ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសណ្ដាន់-ប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាអន្សារ-ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត-ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ ក្នុងឱកាសនោះ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បាននិយាយថា លោកកំពុងពិចារណាបញ្ជូននាវាផ្ទុកយន្តហោះទីពីរទៅកាន់តំបន់មជ្ឈិមបូព៌ា ទោះបីជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់កំពុងរៀបចំបន្តការចរចាដែលមានគោលបំណងជៀសវាងជម្លោះថ្មីមួយក៏ដោយ។ យោងតាមគេហទំព័រ MSN បានឱ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ថា ប្រទេសអូម៉ង់បានសម្របសម្រួលការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ដែលអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា បានអនុញ្ញាតឱ្យទីក្រុងតេហេរ៉ង់វាយតម្លៃពីភាពធ្ងន់ធ្ងររបស់ទីក្រុងវ៉ាស៊ីនតោន និងបង្ហាញពីការឯកភាពគ្នាគ្រប់គ្រាន់សម្រាប់ការទូតដើម្បីបន្ត។ ការចរចានេះបានកើតឡើងបន្ទាប់ពីលោក ត្រាំ...