កំពង់ធំ៖ លោក ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាបបានលើកឡើងថា “ការការពារធនធានធម្មជាតិព្រៃលិចទឹកគឺជាកិច្ចការរួមរបស់យើងទាំងអស់គ្នា” ការលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការីព្រមទាំងលោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះពិនិត្យមើលស្ថានភាពព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី២០ខែមីនា ឆ្នាំ ២០២៦។ លោកបានសង្កត់ធ្ងន់ថា គ្មានការរុះរើ ឬកាត់ឆ្វៀលថ្មីៗទៀតឡើយដើម្បីជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋជាពិសេសគឺ ត្រូវគោរពនិងអនុវត្តតាមការចង្អុលបង្ហាញ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត...
ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែងក្នុងគោលដៅពង្រឹងសន្តិសុខ និងបង្កើនភាពសប្បាយរីករាយជូនពលរដ្ឋ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដាក់ចេញបទបញ្ជាម៉ឺងម៉ាត់ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងអនឡាញឱ្យអស់ពីមូលដ្ឋាន ស្របពេលដែលខេត្តកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ «ស្ទឹងត្រែងសង្ក្រាន្ត ឆ្នាំ២០២៦»។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត លោកអភិបាលបានសង្កត់ធ្ងន់ថា ការលុបបំបាត់បទល្មើសអនឡាញគឺជា «អាទិភាពខ្ពស់បំផុត»។ លោកអភិបាលខេត្ត បានជំរុញឱ្យកងកម្លាំងចុះត្រួតពិនិត្យទីតាំងសង្ស័យឱ្យបានជាប់ជាប្រចាំដូចភ្លៀងរលឹម និងមិនត្រូវឱ្យមានការងើបឡើងវិញជាដាច់ខាត ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។...
ពោធិ៍សាត់៖ លោក ទីវ រ៉ាវុឌ្ឍ ជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំក្បាលត្រាច ឃុំអូរសណ្តាន់ និងកំពុងពោធិ៍ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីសំណេះសំណាលបងប្អូនប្រជាការពារភូមិ អនុភូមិ និងប៉ូលិសប៉ុស្តិ៍ ស្ថិតនៅ ឃុំក្បាលត្រាច ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ក្នុងឱកាសនោះដែរ លោក...
ភ្នំពេញ៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ក្នុងការដោះស្រាយករណីកាន់កាប់ដីធ្លី របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងនោះដែរមានការចូលរួមដោយ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រោមអធិបតីភាព លោក...
ពោធិ៍សាត់៖ ដើម្បីបង្ហាញពីភាពត្រឹមត្រូវស្របច្បាប់ នៃសមាគមជាតិ និងយោងតាមលក្ខន្តិកៈកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានរៀបចំសន្និបាតអាណត្តិទី៦ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង សាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា NBC បានចេញប្រកាសជាផ្លូវការស្តីពី ការផ្តល់សន្និធិយីភាពបន្ទាន់ Emergency Liquidity Assistance – ELA សំដៅគាំទ្រដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលជួបប្រទះបញ្ហាកង្វះសាច់ប្រាក់បណ្តោះអាសន្ន ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពហិរញ្ញវត្ថុជារួមនៅក្នុងប្រទេស។ យន្តការគាំទ្រ និងនិយមន័យសំខាន់ៗយោងតាមប្រកាសដែលចុះហត្ថលេខាដោយ លោកជំទាវ ជា សិរី អគ្គភិបាលធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២០...
ភ្នំពេញ, ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៦៖ ក្រោយពីទទួលបានការគាំទ្រលើសពីការរំពឹងទុក កាលពី 3 សប្តាហ៍មុន ដោយក្រុមហ៊ុន ជីប ម៉ុង លែន បានអង្រួនទីផ្សារអចលនទ្រព្យជាមួយ ពិធីបើកការដ្ឋានសាងសង់ផ្ទះម៉ូដថ្មី ហូម អហ្វហ្វីស៍ II (Home Office II) ឥឡូវនេះក្រុមហ៊ុន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកកំពុងពិចារណា «កាត់បន្ថយ» ការវាយប្រហារយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដោយអះអាងថា សហរដ្ឋអាមេរិក «កំពុងខិតជិតដល់» ការសម្រេចគោលបំណងរបស់ខ្លួនហេីយ។ លោក ត្រាំ បានឧ្យដឹងនៅលើបណ្ដាញ Truth Social របស់លោកថា «យើងកំពុងខិតជិតដល់ការសម្រេច គោលបំណងរបស់យើង...
ញូវយ៉ក៖ ក្រសួងរតនាគារ សហរដ្ឋអាមេរិក បានចេញអាជ្ញាប័ណ្ណទូទៅមួយ ដោយលុបចោលទណ្ឌកម្ម ជាបណ្ដោះអាសន្ន លើប្រេងអ៊ីរ៉ង់នៅលើសមុទ្ររយៈពេល ៣០ថ្ងៃ ដើម្បីដោះស្រាយកង្វះ ខាតការផ្គត់ផ្គង់ ចំពេលមានការរំខាន ដល់ការដឹកជញ្ជូន នៅក្នុងច្រកសមុទ្រ Hormuz។ អាជ្ញាប័ណ្ណទូទៅ ដែលចេញ ដោយការិយាល័យគ្រប់គ្រង ទ្រព្យសម្បត្តិបរទេសរបស់ក្រសួង បានអនុញ្ញាតឱ្យមាន ការដឹកជញ្ជូន និងការលក់ប្រេងឆៅ និងផលិតផលប្រេងឥន្ធនៈដែលមានប្រភពដើមពីអ៊ីរ៉ង់...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់សម្ព័ន្ធមិត្តណាតូ ជុំវិញការខ្វះការគាំទ្រ របស់ពួកគេចំពោះសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ខណៈដែលច្រកសមុទ្រហ័រមូសនៅតែបិទជិត ដោយគ្មានទីបញ្ចប់នៃជម្លោះដែលអាចមើលឃើញ។យោងតាមសារព័ត៌មាន AL Jazeera ចេញនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ថា លោក ត្រាំ បានបង្ហោះនៅលើវេទិកា Truth Social របស់លោកកាលពីថ្ងៃសុក្រថាប្រទេសនៅណាតូគឺជា...