ប្រាទីស្លាវ៉ា៖ ប្រធានាធិបតីស្លូវ៉ាគី លោក Peter Pellegrini បានសង្កត់ធ្ងន់លើសារៈសំខាន់ជាមូលដ្ឋាននៃការចូលជាសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ របស់ប្រទេសលោក ព្រមទាំងបានអំពាវនាវ ឱ្យមានទំនាក់ទំនងផ្នែកការទូត និងសេដ្ឋកិច្ចកាន់តែរឹងមាំ។ នៅក្នុងសុន្ទរកថាស្ដីពីស្ថានភាពប្រទេសនៅចំពោះមុខសភាកាលពីថ្ងៃពុធ លោក Pellegrini បានលើកឡើងថា ទោះបីជាស្លូវ៉ាគី អាចមានទស្សនៈរិះគន់លើដំណើរការរបស់អឺរ៉ុប និងណាតូ ក៏ដោយ ក៏បច្ចុប្បន្ននេះមិនមានជម្រើសផ្សេងទៀត ដែលអាចជំនួសស្ថាប័នទាំងនេះ និងធានានូវសន្តិសុខ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង លោក គឹម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាគាំទ្រធុរកិច្ចសម្រាប់ក្រុមហ៊ុនកូរ៉េនៅកម្ពុជា ក្រោមប្រធានបទ៖ “ច្បាប់ស្តីពីការងារ និងបច្ចុប្បន្នភាពនៃបរិយាកាសការងារនៅកម្ពុជា” នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ...
តាកែវ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធដែលសមត្ថកិច្ច បានបង្ក្រាបនៅក្នុងភូមិសាស្ត្រខេត្តតាកែវ។ ពិធីនេះប្រព្រឹត្តទៅនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ សូមបញ្ជាក់ថា បារីក្លែងម៉ាក សំបកកញ្ចប់ និង សម្ភារផលិតពាក់ព័ន្ធប្រមាណ ៨០០តោន ត្រូវដុតបំផ្លាញនេះ...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅក្នុងការជួញដូរនៅអាស៊ីនៅថ្ងៃព្រហស្បតិ៍ ដោយបន្តនិន្នាការធ្លាក់ចុះបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីតបានផ្តល់ជូន នូវការដឹកជញ្ជូនប្រេងឆៅបន្ថែមតាមរយៈប្រទេសអូម៉ង់ ដែលបានកាត់បន្ថយការព្រួយបារម្ភ អំពីការរំខានដល់ការផ្គត់ផ្គង់ ប៉ុន្តែតម្លៃនៅតែស្ថិតក្នុងកម្រិតលើសពី ១០០ ដុល្លារ ដោយសារក្តីបារម្ភអំពីការរីករាលដាល នៃជម្លោះនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១៩ សេន...
មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឧ្យដឹងថា ការពង្រឹងសមត្ថភាពយោធាឡើងវិញរបស់ជប៉ុន និងការដាក់ពង្រាយមីស៊ីលនៅជិតព្រំដែនរុស្ស៊ី បង្កជាការគំរាមកំហែង ដល់សន្តិសុខជាតិរបស់រុស្ស៊ី។ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅរុស្ស៊ី លោក Akira Muto អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បានសម្តែងការព្រួយបារម្ភ ចំពោះសកម្មភាព យោធារបស់ជប៉ុន ដែលកំពុងពង្រីកជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត នៅជិតព្រំដែនភាគខាងកើតឆ្ងាយរបស់រុស្ស៊ី ក៏ដូចជាការដាក់ពង្រាយ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រ ដែលបើកនោះឡើយ ។ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC» របស់ក្រុមហ៊ុន ធី អេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង នៅស្រុកកំពង់ត្រឡាច...
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឧ្យដឹងថា ប្រទេសរុស្ស៊ី នឹងចាត់ទុកការដាក់ពង្រាយកងទ័ព លោកខាងលិចនៅលើទឹកដី អ៊ុយក្រែនថា ជាការប្រកាសសង្គ្រាមដោយផ្ទាល់ ។ លោកបានថ្លែងនៅក្នុងពិធីបុណ្យយុវជនអន្តរជាតិនៅទីក្រុង Yekaterinburg ថា៖ «ខ្ញុំសូមបញ្ជាក់ថា យើងមិនមានបំណងចង់ពាក់ព័ន្ធនឹងរឿងនេះទេ ប៉ុន្តែប្រសិនបើអឺរ៉ុប ដែលតែងតែនិយាយជារៀងរាល់ថ្ងៃ អំពីការត្រៀមខ្លួន សម្រាប់សង្គ្រាមប្រឆាំងនឹងរុស្ស៊ី ធ្វើការវាយប្រហារមកលើសហព័ន្ធរុស្ស៊ីនោះ...
ភ្នំពេញ ៖ អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំព្រះរាជាណាចក្រកម្ពុជា (AOT-KH) បានចុះពិនិត្យជាក់ស្តែង ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងជំរំជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦និង២២នាទី អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹតស្ដីពីប្រតិទិនឈប់សម្រាក ការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដោយមានថ្ងៃឈប់ សម្រាកចំនួន ២២ថ្ងៃ ៕
ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី “ជំនាញសម្របសម្រួលសម្រាប់ ការបណ្តុះបណ្តាលអំពីអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ” ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ វគ្គបណ្តុះបណ្តាលនេះអនុវត្តក្រោមវិសាលភាពនៃ MoU លើកទី៨ (២០២៣-២០២៧) បន្ទាប់ពី...