តាកែវ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រកាសបង្រួញ នីតិវិធីបណ្ដេញចេញពីក្របខណ្ឌ ដោយប្រើពេលមួយថ្ងៃប៉ុណ្ណោះ ចំពោះករណីរកឃើញមន្រ្តី មានសារធាតុញៀន ។ ក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធ នៅភូមិសាស្ត្រខេត្តតាកែវ នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ឈាង រ៉ាជំរុញឱ្យមានការបង្កើនការយកចិត្តទុកដាក់កសាង វប្បធម៌សុវត្ថិភាព (Safety Culture) ចាប់ពីការថែទាំសុខភាពបឋមនៅកម្រិតមូលដ្ឋាន ។ ក្នុងទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ស្តីពី ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង និងពាក្យស្លោក៖ «ការថែទាំប្រកបដោយសុវត្ថិភាព ដើម្បីជីវិត!» នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យ ឈាង...
បន្ទាយមានជ័យ៖ បិទបញ្ចប់ភាពស្រពិចស្រពិលនៃដែនសមត្ថកិច្ចរដ្ឋបាល គឺជាគន្លឹះដោះស្រាយឫសគល់ នៃបញ្ហាដែលបង្ករការរាំងស្ទះ ដល់ការអភិវឌ្ឍនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះហត្ថលេខាលើផែនទី កំណត់ព្រំប្រទល់ឃុំ-សង្កាត់ ក្រោមអធិបតីភាព លោក ឡោ ដាវុធ រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់...
ភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡា «រត់ដើម្បីបេតិកភណ្ឌ» អបអរសាទរខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទាក់ទាញភ្ញៀវទេសចរចូលរួមចំនួន ១ ២០០នាក់ រត់លើវិញ្ញាសាចម្ងាយ ៧គីឡូម៉ែត្រ ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ សហការជាមួយរដ្ឋបាល...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា មានប្រសាសន៍ថា ការចូលរួមសហការយ៉ាងសកម្ម ពីសំណាក់ប្រជាពលរដ្ឋ ជាមួយអាជ្ញាធរដែនដី ជាកាតាលីករ និងជាចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយរាល់បទល្មើស និងភាពអសកម្មផ្សេងៗដែលកើតមានឡើងក្នុងមូលដ្ឋាន និងសហគមន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ ។ ការលើកឡើងរបស់លោក ស សុខា នេះ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា...
មណ្ឌលគិរី ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងយោងតាមដីកា បង្គាប់ឲ្យឃាត់ខ្លួន របស់សាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តមណ្ឌលគិរី ។...
ភ្នំពេញ ៖ កម្មករនិយោជិត នៅរាជធានីភ្នំពេញ បានបង្ហាញការគាំទ្រចំពោះការដំឡើងប្រាក់ឈ្នួល ប៉ុន្តែ ការកំណត់ប្រាក់ឈ្នួល គួរធ្វើឡើងក្នុងកម្រិតសមស្រប ដែលអាចជួយលើកកម្ពស់ជីវភាពកម្មករ ព្រមទាំងរក្សាស្ថិរភាពសហគ្រាស ការងារដែលមានស្រាប់ និងបង្កើតឱកាសការងារថ្មីបន្ថែមទៀត ។ លោក ដិប សុភា កម្មករធ្វើការនៅរោងចក្រមួយក្នុងរាជធានីភ្នំពេញ បានលើកឡើងថា កម្មករគ្រប់រូបសុទ្ធតែចង់បានប្រាក់ឈ្នួលខ្ពស់ ប៉ុន្តែការដំឡើងគួរតែពិចារណាទៅលើស្ថានភាពជាក់ស្តែង ដើម្បីឱ្យភាគីកម្មករ និងនិយោជកអាចទទួលយកបាន...
ពោធិ៍សាត់៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកបណ្ឌិត ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្តៀរ ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងកម្មវិធីដាំកូនឈើ ស្ថិតក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ កម្មវិធីនេះបានរៀបចំឡើងក្នុងគោលបំណងចូលរួមបង្កើនផ្ទៃបៃតង លើកកម្ពស់សោភ័ណភាពបរិស្ថាន និងបណ្តុះស្មារតីស្រឡាញ់ធម្មជាតិ...
ភ្នំពេញ៖ យោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជធានីភ្នំពេញ នឹងមានលំហសាធារណៈ រួមទាំងសួនសាធារណៈ ដែលមានដើមឈើជាច្រើន នៅបឹងតាមោក លើផ្ទៃដី៧៥ហិកតា ដើម្បីផ្តល់ជាកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋ បានហាត់ប្រាណ ដើរលេង កម្សាន្ត និងសម្រាកលំហែ ដោយគិតមកដល់ពេលនេះ សួនលំហែថ្មីនេះ ការដាំដើមឈើ សម្រេចបាន៨០ភាគរយហើយ។...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ប្រទេសឥណ្ឌាបានប្រកាសថា ខ្លួននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាសុវត្ថិភាពថាមពលសម្រាប់ប្រជាជនរបស់ខ្លួន ហើយនឹងបន្តស្វែងរកប្រភពផ្គត់ផ្គង់ពីអ្នកលក់ចម្រុះ ដោយផ្អែកលើស្ថានភាពទីផ្សារ។ ការប្រកាសនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានចាត់វិធានការថ្មីមួយ ដើម្បីដាក់ទណ្ឌកម្មលើអ្នកទិញដែលធ្វើសកម្មភាពបែបនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ថា ទីក្រុងញូវដេលីក៏បានបញ្ជាក់ផងដែរថា ខ្លួនបានព្រមានទីក្រុងវ៉ាស៊ីនតោនថា រាល់វិធានការថ្មីៗបែបនេះអាចជះឥទ្ធិពល ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការដាក់ទណ្ឌកម្ម និងពន្ធគយដ៏ទូលំទូលាយមួយ ដែលមានគោលបំណងបង្កើនសម្ពាធសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី...