ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ២.៣៦៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈមានពលរដ្ឋភៀសសឹកចំនួន ១០៩.០៤៤នាក់ទៀត បន្តស្នាក់អាស្រ័យតាមជំរំនានា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។...
ត្បូងឃ្មុំ៖ បើទោះបីជារបបទឹកទន្លេមេគង្គបានស្ទុះឡើងកម្រិតអតិបរមាចំនួន ២លើក ក្នុងខែសីហា និងខែកញ្ញា ដែលបណ្តាលឱ្យខូចខាតប៉ះពាល់ផលដំណាំប្រមាណ ៤៧៣៩ ហិកតា ស្មើនឹង ៤៧៥៤គ្រួសារ ក្នុងស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ជាមួយនឹងផលប៉ះពាល់ដោយប្រភពទឹកអន្តរាគមន៍បូមស្រោចស្រព លើដំណាំស្រូវរដូវប្រាំងនៅស្រុកក្រូចឆ្មារ ប្រមាណ ១៤៤ហិកតា ស្មើនិងចំនួន ១៣៦គ្រួសារ ក្តីក៏ផលិតកម្មដំណាំស្រូវ និងផលិតកម្មសត្វនៅតែមានសន្ទុះកើនឡើងបើធៀបជាមួយឆ្នាំ២០២៤។ ដោយផលិតកម្មដំណាំស្រូវ និងសត្វសម្រាប់ខេត្តត្បូងឃ្មុំឆ្នាំនេះ...
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទទី០២ខែកុម្ភៈឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានចុះត្រួតពិនិត្យប៉ុស្តិ៍យាមប្រចាំការអចិន្ត្រៃយ៍ ២៤ម៉ោង លើ២៤ម៉ោង គោលដៅផ្លូវទៅព្រលានយន្តហោះថ្មីដែលស្ថិតនៅក្នុងភូមិស្វាយចេក ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ដោយមានការចូលរួមពីក្រុមការងារ នៃស្នងការនគរបាលខេត្តសៀមរាប រួមទាំងលោកអធិការស្រុកប្រាសាទបាគង លោកវីរៈសេនីយ៍ឯក លឹម សម្បត្តិ ដើម្បីពិនិត្យការសាងសង់ប៉ុស្តិ៍យាមប្រចាំការ ដែលជាទីតាំងសំខាន់សម្រាប់ជួយសំរួលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវមួយនេះដើម្បីទទួលបានសុខសុវត្ថិភាពនៅក្នុងពេលធ្វើដំណើរ...
ភ្នំពេញ ៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស ប្រកាសស្តីពីប្រព័ន្ធគ្រប់គ្រងការបំពុល និងការគ្រប់គ្រងហានិភ័យនៅក្នុងរោងចក្រ សហគ្រាស និងសិប្បកម្ម ក្នុងគោលដៅពង្រឹងសុវត្ថិភាពឧស្សាហកម្ម។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា...
ភ្នំពេញ៖ មជ្ឈមណ្ឌលចែកចាយផ្លូវការនៃម៉ាកយីហោទ្វេ BYD & DENZA របស់ Harmony ICAR ត្រូវបានសម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ក្នុងឱកាសនោះ រថយន្តម៉ូដែល SEALION 5 ចំនួនពីរគ្រឿងដំបូងដែលទើបតែចេញពីខ្សែសង្វាក់ផលិតកម្មនៃរោងចក្រដំឡើង BYD នៅកម្ពុជា ត្រូវបានប្រគល់ជូនម្ចាស់រថយន្តដោយផ្ទាល់ ដែលបានក្លាយជាចំណុចចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវកិត្តិយស និងបណ្តាញសារព័ត៌មានដែលបានចូលរួម។ នៅក្នុងពិធីសម្ភោធនៅថ្ងៃទី៣០ ខែមករា...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យការបម្រើ សេវាសុខាភិបាល និងសួរសុខទុក្ខ សំណេះ សំណាលជាមួយ បុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាពចុងកាល់ ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា មណ្ឌលសុខភាពរីកចម្រើន គឺប្រព័ន្ធសុខាភិបាលក៏នឹងរីកចម្រើនដែរ ។ ក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី...
បរទេស ៖ ទំនិញរបស់ប្រទេសចិន បានហូរចូលយ៉ាងគំហុក ក្នុងទីផ្សារអាមេរិកឡាទីន ជាមួយនឹងការនាំចេញ ដែលមានតម្លៃទាប ជាពិសេស រថយន្ត និងទំនិញពាណិជ្ជកម្មអេឡិចត្រូនិក ខណៈដែលក្រុមហ៊ុននាំចេញ បានសម្របខ្លួនទៅនឹងពន្ធគយ និងចលនាភូមិសាស្ត្រនយោបាយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រទេសចិនដែលមានសេដ្ឋកិច្ចធំ...
ខេត្តបាត់ដំបង ! ក្រោយពីមានករណី លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សាមួយ កើតឡើងបង្កដោយជនសង្ស័យ មិនស្គាល់សាវតាម្នាក់ បានចូលទៅក្នុងបន្ទប់(ស្លមាស) ប្រដាប់ដោយកូនកាំបិត ០១ដើមធ្វើសកម្មភាពវាយនិងចាក់ទៅលើជនរងគ្រោះជាជាងមាសម្នាក់កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៦ម្សិលមិញ រហូតមកថ្ងៃនេះជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។ គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៦នៅត្រង់ចំណុចក្រុមទី១០...
(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស បន្តនៅកៀកបងប្អូន ចុះរៀបចំជាជំនួយផ្ទាល់ដល់ទីតាំងមិនឈប់ឈរ សម្រាប់បងប្អូនភៀសសឹកមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន។ ខ្មែរ ប៊ែវើរីជីស បាននាំយកតង់ស្នាក់នៅបណ្តោះអាសន្នមកតម្លើងជូនបងប្អូន ថែមទាំងមានអង្ករ ភេសជ្ជៈ អំបុកស្រូវថ្មី ថវិកា មកចែកជូនដល់បងប្អូនភៀសសឹករាប់ពាន់គ្រួសារនៅខេត្តឧត្តរមានជ័យ ជាពិសេស ទិញជូនគ្រឿងបរិក្ខាមន្ទីរពេទ្យម៉ូនីទ័រសម្រាប់អ្នកជម្ងឺ ដល់មជ្ឈមណ្ឌលសុខភាព។ ស្ថានភាពលំបាកនេះ នឹងធ្វើឱ្យយើងកាន់តែខ្លាំង ក្នុងស្មារតីរួបរួមគ្នាតែមួយ យើងយល់ពីសុខទុក្ខគ្នាហើយជួយគ្នាឆ្លងកាត់ការលំបាកនេះជាមួយគ្នា។ គួរបញ្ជាក់ផងដែរថា ជីប...
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឧ្យដឹងថា អឺរ៉ុប បន្តព្យាយាមបង្កជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន។ លោក Lavrov បានឧ្យដឹងនៅក្នុងបទ សម្ភាសន៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រ ផ្លូវការរបស់ក្រសួងការបរទេសរុស្ស៊ីថា “វាពិបាកក្នុងការចោទប្រកាន់ យើងថាជាអ្នកបង្កជម្លោះ”។ លោកបានលេីកឡេីងថា “វាគឺជាអឺរ៉ុប ដែលបានព្យាយាម និងបន្តព្យាយាមសាបព្រោះការបែកបាក់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក...