ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ ប្រើប្រាស់បារីអេឡិចត្រូនិច និងអ្នកលក់ចែកចាយបារីអេឡិចត្រូនិច ចំនួន២ទីតាំង ឃាត់ខ្លួនមនុស្សសរុប ចំនួន៩នាក់ ។ កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំអន្តរាគមន៍ ចំពោះករណីក្មេងទំនើង បង្ហោះម៉ូតូតាមផ្លូវសាធារណ: និងប្រើប្រាស់បារីអេឡិចត្រូនិច យ៉ាងអនាធិបតេយ្យ។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ...
កំពង់ស្ពឺ៖ ក្រោមការយកចិត្តទុកដាក់ដឹកនាំបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កង រាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការចង្អុលបង្ហាញតម្រង់ទិសពីលោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយលើកកម្ពស់ការអប់រំ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានគិតគូយ៉ាងយកចិត្តទុកដាក់ ចំពោះផលប៉ះពាល់ ដោយបានដាក់ចេញ នូវវិធានការចាំបាច់ចំនួន៣ ក្នុងការដោះស្រាយ សម្រាប់ជនភៀសសឹក ដែលអាចត្រឡប់ទៅលំនៅឋានវិញ និងមិនទាន់អាចត្រឡប់ទៅលំនៅឋាន ព្រមទាំងការស្តារហេដ្ឋានរចនាសម្ព័ន្ធ ដែលរងការខូចខាត។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក...
ស្វាយរៀង ៖ កម្លាំងនគរបាលជំនាញ នៃអគ្គស្នងការស្នងការដ្ឋាន នគរបាលជាតិ បើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបទីតាំង Scam Online ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គស្នងការស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ថា ដោយអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារជាង ៨ម៉ឺនកន្លែងទៀតដែលនៅសល់ កំពុងរង់ចាំបងប្អូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ដោយឱកាសការងារទាំង នោះស្ថិតក្នុងវិស័យ ៣សំខាន់ៗ។ នៅយប់ថ្ងៃទី៣០ ខែមករា ក្រសួងការងារ បានផ្សព្វផ្សាយឱ្យដឹងថា ឱកាសការងារចំនួន ៨៧,៣៦១ កន្លែង នៅតាមរាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ...
បរទេស ៖ យោធាសហរដ្ឋអាមេរិក បានចេញការព្រមាន ជាផ្លូវការមួយ ទៅកាន់ប្រទេសអ៊ីរ៉ង់ អំពីសមយុទ្ធកងទ័ពជើងទឹក បាញ់គ្រាប់ពិត ដែលបានគ្រោងទុករបស់ខ្លួន នៅក្នុងច្រកសមុទ្រ Hormuz ខណៈដែលអាមេរិកកំពុងធ្វើ «ត្រៀមខ្លួន» ដ៏សំខាន់របស់ខ្លួននៅទូទាំងមជ្ឈិមបូព៌ា ក្នុងពេលដំណាលគ្នា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករងផ្នែករដ្ឋបាលប្រធានាធិបតីរុស្ស៊ី លោក Maksim Oreshkin បាននិយាយថា គំរូចាស់ នៃសកលភាវូបនីយកម្ម ដែលគ្របដណ្ដប់ក្នុងប៉ុន្មានទសវត្សរ៍ចុង ក្រោយនេះបានបញ្ចប់ ហើយពិភពលោក កំពុងផ្លាស់ប្តូរឆ្ងាយ ពីសណ្តាប់ធ្នាប់គ្មានប៉ូល ខណៈដែលប្រទេសផ្សេងទៀត ចាប់បង្ហាញការ ប្រកួតប្រជែង។ ថ្លែងកាលពីថ្ងៃសុក្រនៅឯកិច្ចសន្ទនាអ្នកជំនាញនៅមជ្ឈមណ្ឌលជាតិ រុស្ស៊ី ក្នុងទីក្រុងមូស្គូ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បណ្តាប្រទេសណាតូ មួយក្រុមកំពុងធ្វើការ ដើម្បីបង្កើតធនាគារថ្មីមួយ នៅឆ្នាំ២០២៧ខាងមុខនេះ ដើម្បីជួយផ្តល់មូលនិធិ ដល់ការចំណាយយោធា និងរៀបចំសម្រាប់ជម្លោះ ដែលអាចកើតមានជាមួយរុស្ស៊ី។ មន្ត្រីលោកខាងលិច និងប្រព័ន្ធផ្សព្វផ្សាយ នានាបានប៉ាន់ស្មានថា រុស្ស៊ីអាចស្ថិតក្នុងជំហរវាយប្រហារ ណាតូក្នុងរយៈពេលជាច្រើនឆ្នាំ ដោយប្រធានប្លុកលោក Mark Rutte បានចាត់តាំងប្រទេសនេះជា សត្រូវរបស់ណាតូរួចទៅហើយ...
បរទេស ៖ រដ្ឋបាលលោក Trump បានអនុម័តការលក់អាវុធស៊េរីថ្មីដ៏កញ្ចប់ធំមួយ ទៅឱ្យប្រទេសអ៊ីស្រាអែល សរុបក្នុងទំហំទឹកប្រាក់ ៦,៦៧ ពាន់លានដុល្លារ និងលក់ទៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងទំហំទឹកប្រាក់ ៩ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការលក់ទាំងពីរឈុតត្រូវ បានប្រកាសដោយក្រសួង ការបរទេស...
កំពង់ចាម ៖ ច្រាំងទន្លេសួនច្បារក្រាលការ៉ូឡា នៅចំណុចកោះពេជ្រ ស្ថិតក្នុងភូមិទី ១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានបាក់ស្រុតនៅវេលាម៉ោង ១២យប់ ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦ ដែលក្រោយហេតុការណ៍ភ្លាមៗ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ...