ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការវាយកម្ទេចសំណង់ស៊ីវិលរបស់ប្រជាពលរដ្ឋខ្មែរនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ ។ លោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការវាយកម្ទេចសំណង់ស៊ីវិល ដោយកងកម្លាំងប្រដាប់អាវុធថៃ ផ្ទុយស្រឡះពីវឌ្ឍនភាពដែលសម្រេចបាន ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន ជាពិសេសនៅកំណាត់ខ្សែព្រំដែន ត្រង់បង្គោលព្រំដែនលេខ៥២-៥៩ និងលេខ៤២-៤៧ ។ អ្នកនាំពាក្យរងបន្តថា “ការណ៍នេះបង្កការព្រួយបារម្ភជាខ្លាំងថា ប្រទេសថៃបានកំពុងព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងកំណត់ខ័ណ្ឌសីមាព្រំដែន...
បរទេស៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance កាលពីថ្ងៃចន្ទ បានបញ្ជាក់ថា ផ្ទះរបស់លោកនៅទីក្រុង Midwestern នៃរដ្ឋ Ohio ត្រូវបានវាយប្រហារ ដោយកត់សម្គាល់ថា លោកមិននៅផ្ទះនោះទេនៅពេលឧបទ្ទវហេតុបានកើតឡើង។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Vance...
បរទេស៖ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយកាលពីថ្ងៃចន្ទថា “ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារប្រទេសណាតូមួយផ្សេងទៀត អ្វីគ្រប់យ៉ាងនឹងបញ្ឈប់” ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ដាណឺម៉ាក DR នាយករដ្ឋមន្ត្រីដាណឺម៉ាកបានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងសំណួរមួយថាតើវាមានន័យយ៉ាងណាប្រសិនបើសហរដ្ឋអាមេរិកត្រូវប្រើកម្លាំងប្រឆាំងនឹងសមាជិកណាតូផ្សេងទៀត។ លោកស្រី Frederiksen ក៏បានកាត់បន្ថយការអត្ថាធិប្បាយជាថ្មីរបស់ប្រធានាធិបតីអាមេរិក Donald...
កណ្ដាល៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល អញ្ជើញទៅពិនិត្យវឌ្ឍនភាពសាងសង់ និងពិនិត្យគុណភាពផ្លូវជនបទចំនួន ៣ខ្សែ នៅក្នុងខេត្តកណ្ដាល។ ផ្លូវទាំង៣ខ្សែ មានដូចខាងក្រោម៖ ខ្សែទី១៖ ឈ្មោះផ្លូវព្រែកជ្រៃ-ចុងខ្សាច់ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប...
ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រ សម្រាប់ទាំងកម្ពុជា និងវៀតណាម។ វាសម្គាល់ការបរាជ័យ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបញ្ចប់គ្រោះមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតមួយ នៃសតវត្សរ៍ទី២០ និងជួយសង្គ្រោះកម្ពុជា ពីការបំផ្លិចបំផ្លាញ ដែលនាំមកនូវសម័យកាលនៃការរស់ឡើងវិញ។ ជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គឺជាលទ្ធផលនៃការបះបោរដ៏រឹងមាំ របស់កងកម្លាំងបដិវត្តន៍កម្ពុជា និងប្រជាជនស្នេហាជាតិ ហើយក៏ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ទៅនឹងជំនួយដ៏ធំធេង ទាន់ពេលវេលា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាចង់ឃើញនូវទំនាក់ទំនង ពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគរវាងប្រទេសកម្ពុជានិងអារ៉ាប៊ីសាអូឌីត មានភាពរីកចម្រើនបន្ថែមទៀត ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបរវាងសម្តេចតេជោ និងលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតរុស្ស៊ីរបស់អង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេស របស់លោកថ្កោលទោសសកម្មភាព យោធារបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេស វេណេស៊ុយអេឡាកាលពីចុងសប្តាហ៍។ លោក Nebenzia បានប្រាប់កិច្ចប្រជុំបន្ទាន់មួយ របស់ក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីការវាយលុក របស់សហរដ្ឋអាមេរិកលើវេណេស៊ុយអេឡាថា ៖ យើងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកប៉ែន បូណា បានបញ្ជាក់បន្ថែមចំពោះគម្រោង នៃកិច្ចប្រជុំពិសេសគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC)រវាងកម្ពុជា-ថៃ គឺផ្តោតការងារវាស់វែង និងខណ្ឌសីមា ព្រមទាំងដោះស្រាយបញ្ហាយោធាថៃ កំពុងធ្វើសកម្មភាពរំលោភបំពានបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសបដិសេធ ការផ្សាយរបស់ កាសែត Khaosod English ថា “ទាហានជើងទឹកថៃរឹបអូសឃ្លាំងសព្វាវុធកម្ពុជាក្នុងអគារកាស៊ីណូថ្មដា” ខណៈការពិត គឺជា “ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក” ក្នុងដែនអធិបតេយ្យកម្ពុជា៕
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ។ សម្រាប់ពិធីជួបជុំនេះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី...