ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានបញ្ជាក់ជំហរទទួលស្គាល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល។ តាមរយៈសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការវិវត្តនាពេលបច្ចុប្បន្នពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ នៅថ្ងៃទី៣១ ធ្នូ បានគូសបញ្ជាក់ ថា ឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធឃោសនាទាក់ទងនឹងទស្សនៈរបស់កម្ពុជា ស្តីពីការវិវត្តនាពេលថ្មីៗ ជុំវិញបញ្ហាតៃវ៉ាន់ ក្រសួងការបរទេស...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានយល់ពីទុក្ខលំបាករបស់វីរយុទ្ធជនកម្ពុជាទាំង១៨រូបដែលបានបែកបាក់ពីក្រុមគ្រួសារ អស់រយៈពេលប្រមាណជា៥ខែ ក្រោយយោធាថៃចាប់ឃុំខ្លួន បន្ទាប់បទឈប់បាញកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោបានឲ្យដឹង ក្រោយបញ្ចប់ពិធីជួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTក្រសួងការពារជាតិរបស់ទីក្រុងមូស្គូ បានចេញផ្សាយវីដេអូមួយដែលបង្ហាញពី យន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ដែលត្រូវបានបាញ់ទម្លាក់ក្នុងអំឡុងពេលការវាយប្រហារបរាជ័យ របស់ទីក្រុងគៀវទៅលើលំនៅដ្ឋានរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីព្រឹកថ្ងៃចន្ទ។ យន្តហោះ UAV ទាំង ៩១ គ្រឿង ដែលក្រុងកៀវបានបាញ់បង្ហោះ នៅបរិវេណប្រធានាធិបតីក្នុងតំបន់ Novgorod នៅយប់ថ្ងៃទី ២៨-២៩ ខែធ្នូ ត្រូវបានបំផ្លាញ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងការអបអរសាទរជាមួយកម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបដែលនឹងចាប់ផ្ដើម ទទួលប្រាក់ឈ្នួលអប្បបរមាចំនួន២១០ដុល្លារ ចាប់ពីខែមករា ឆ្នាំ២០២៦នេះតទៅ ខណៈប្រាក់ឈ្នួលកាលពីឆ្នាំ២០២៥ មានតែ២០៨ដុល្លារ។ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ បានសម្រេចការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ...
ភ្នំពេញ៖ លោក វ៉ាង វិនពីន(Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា គ្មានការលំបាកណាដែលអាចរារាំងជំហានរបស់កម្ពុជា ក្នុងការឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងដែលប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។ នេះគឺជាសំណេរលោកឯកអគ្គរដ្ឋទូត នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ។ លោក វ៉ាង វិនពីន បានបន្ថែមថា យើងរីករាយសហការជាមួយភាគីកម្ពុជា ដើម្បីបន្តចំណងមិត្តភាពដែកថែប...
ព្រះវិហារ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ លោកស្រីសុខា គងពិសី គីមរិទ្ធី បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយរួមមាន នំ ខោទឹកនោម ម្សៅទឹកដោះគោ ដបទឹកដោះគោ កន្សែងសើម មុង ខ្នើយ ភួយទារក ទឹកដោះគោ នំ និងសម្ភារសិក្សា ចែកជូនដល់កុមារ...
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រង់ទិសពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំនាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣១...
កំពង់ស្ពឺ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី៣១ខែ ធ្នូឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានចុះជួយសម្រួលចរាចរណ៍ ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សារព្រៃផ្តៅ ស្ថិតនៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីជៀសវាងនូវការកើតគ្រោះថ្នាក់ជាយថាហេតុក្នុងប្រការណាមួយ៕
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីម ហ្សេឡិនស្គី បានឲ្យដឹងថា ទីក្រុងគៀវកំពុងពិភាក្សា ជាមួយប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ លើលទ្ធភាពនៃការដាក់ពង្រាយ កងទ័ពអាមេរិកក្នុងក្របខ័ណ្ឌ នៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine។ លោក ហ្សេឡិនស្គី បានប្រាប់អ្នកយកព័ត៌មានថា “យើងកំពុងពិភាក្សាអំពីរឿងនេះជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់...
ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៥ លោកអ៊ូក វណ្ណដេ ដែលជាប្រធានក្រុមនៃក្រុមការងារមូលនិធិសាលាដូងបាននាំយក អង្ករចំនួន៣ តោន មីជាតិចំនួន៥០កេះ ទឹកសុទ្ធវីតាល់ចំនួន៥០កេះ ដើម្បីយកទៅជូនដល់ក្រុមប្រឹក្សាខេត្តសៀមរាប ដើម្បីចាត់ចែងតាមបណ្ដាជំុរំចំនួន ១០៩ ជំរុំដែលស្ថិតនៅក្នុងខេត្តសៀមរាប។ ជំនួយទាំងនេះគឺជាការអបអរសាទរនៅថ្ងៃឆ្លងឆ្នាំ និងអបអរដល់វីរៈកងទ័ពទាំង ១៨ រូបបានវិលមកទឹកដីកម្ពុជាវិញដោយសុវត្ថិភាព។ ជាពិសេសជំនួយដែលបានផ្ដល់ជូនទៅដល់សាលាខេត្តសៀមរាប គឺមានចំនួន3 ក្រុមធំៗ ដើម្បីចូលរួម...