បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ក្រុមហ៊ុនCitigroup នឹងប្រកាសពីការខាតបង់ដ៏ធំមួយ ពីការលក់អាជីវកម្មដែលនៅសេសសល់ របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដែលជាធនាគារយក្ស របស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទ។ ប្រភពនេះបានសរសេរថា Citigroup រំពឹងថានឹងខាតបង់ជាង១ពាន់លានដុល្លារ ពីការលក់អាជីវកម្ម ដែលនៅសេសសល់ របស់ខ្លួននៅក្នុងប្រទេស។ ក្រុមហ៊ុនផ្តល់ប្រាក់កម្ចី បានប្រកាសពីផែនការ បញ្ឈប់អាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ីក្នុងខែសីហាឆ្នាំ២០២២ ចំពេលមានការបណ្តេញចេញ នៃក្រុមហ៊ុនលោកខាងលិច...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់កាសែតរុស្សី RT បានឲ្យដឹងថាអ៊ីរ៉ង់បានប្តេជ្ញាឆ្លើយតបយ៉ាងរហ័ស និងតឹងរ៉ឹងចំពោះសកម្មភាពឈ្លានពានណាមួយ បន្ទាប់ពីមានការគំរាមកំហែង ផ្នែកយោធាជាថ្មីពីអាមេរិក និងអ៊ីស្រាអែល។ កាលពីថ្ងៃចន្ទដើមសប្តាហ៍ កន្លងមកនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានជួបជាមួយនឹង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានគម្រាមថានឹង ដកយកនរកចេញពីប្រទេសអ៊ីរ៉ង់...
ភ្នំពេញ ៖ ក្រសួងធនធានទឹក បានអំពាវនាវ ឱ្យប្រជាពលរដ្ឋចូលរួម ប្រើប្រាស់ទឹក ដោយសន្សំសំចៃ ពិសេសអ្នកនៅឆ្ងាយ ពីប្រភពទឹក និងប្រុងប្រយ័ត្នផ្គររន្ទះ ខ្យល់កន្ត្រាក់ផងដែរ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ការអំពាវនាវឱ្យសន្សំសំចៃទឹកនេះ ដោយសារក្រសួងបានធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុឃើញថា ក្នុងរដូវប្រាំងឆ្នាំ២០២៦ ដោយផ្អែកទៅលើបាតុភូត សកល...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦បានអញ្ជើញជួបសំណេះសំណាល ជាមួយវីរយុទ្ធជនកម្ពុជាទាំង១៨រូប ដែលបានធ្វើមាតុភូមិនិវត្តន៍ មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព វិញ នៅវិមាន៧មករា ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលមានស្មារតីស្នេហាជាតិ ឯកភាពជាតិ និងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ចូលរួមចំណែកការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជានាពេលកន្លងមក ជាពិសេសក្នុងពេលកម្ពុជាទទួលរងការឈ្លានពាន ដោយកងទ័ពថៃ។ យោងតាមសារលិខិតទូលថ្វាយព្រះរាជពរ ថ្វាយព្រះពរ ប្រគេន និងជូនពរប្រជាជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ សម្តេចតេជោ...
«ការលើកតម្កើងជីវភាពប្រជាជនចិន និង សាទរកម្លាំងសាមគ្គីភាព ក្នុងសង្គមចិន» ជាខ្លឹមសារសំខាន់បានរំលេចនៅក្នុងសារជូនពររបស់លោក Xi Jinping ប្រធានរដ្ឋចិន ក្នុងឱកាស ទទួលអំណរឆ្នាំសកល ឆ្នាំ២០២៦ ។ លោកប្រធានរដ្ឋចិន បានលើកពីតួនាទី របស់បក្សកុម្មុយនិស្តចិន រដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតចិន នៅក្នុងការការថែរក្សាគុណតម្លៃរួម នៃជីវភាពដែលភាពក្រីក្របានឃ្លាតចេញយ៉ាងឆ្ងាយពីប្រជាជន ជាក់ស្តែងផលិតផលក្នុងស្រុកសរុប ក្នុងមនុស្សម្នាក់ៗរបស់ចិនសម្រាប់ឆ្នាំ២០២៥ឈានដល់១៣ ៩០០ដុល្លារអាមេរិក...
លោក Xi Jinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល២០២៦នៅវេលាម៉ោង ៧យប់ ថ្ងៃទី៣១ ខែធ្នូ តាមរយៈអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងបណ្តាញអ៊ីនធឺណិត ។ សុន្ទរកថារបស់លោក Xi Jinping មានដូចតទៅ ៖ ជម្រាបសួរ លោក លោកស្រី និងមិត្តភក្តិគ្រប់រូប ៖ខណៈពេលឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៦ ឈានចូលមកដល់...
សៀមរាប ៖ ក្នុងឱកាសជូនពរឆ្នាំ២០២៦ លោក Liu Wenzhi ប្រធានការិយាល័យមូលនិធិ Peaceland ប្រចាំកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក អ៊ុ សុជាតិ ប្រធានកងឯកភាពកំចាត់មីនទី៤ នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។ លោក Liu Wenzhi បានជម្រាបជូនថា ក្រោមកិច្ចសម្របសម្រួលយ៉ាងសកម្មរបស់...
ទស្សនាវដ្តី Qiushi ដែលនឹងចេញផ្សាយ នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ នឹងចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និង ជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន ក្រោមចំណងជើងថា « រៀនសូត្រ និងអនុវត្តឱ្យបានល្អនូវស្មារតី...
ព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ សភាប្រឹក្សានយោបាយប្រជាជនទូទាំង ប្រទេសចិនបានធ្វើពិធីសំណេះសំណាលទទួលឆ្នាំថ្មីឆ្នាំសកលនៅប៉េកាំង ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន បានជួបជុំគ្នាយ៉ាងសប្បាយរីករាយ ជាមួយតំណាង នៃគ្រប់មជ្ឈដ្ឋានដូចជា តំណាងមកពីមជ្ឈិមបក្ស ប្រជាធិបតេយ្យនានា តំណាងអ្នកទទួលខុសត្រូវ នៃសមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិន និងតំណាងឥស្សរជនមិនមែនជាសមាជិកបក្ស ជាដើម ដើម្បីរួមគ្នាអបអរទទួល ស្វាគមន៍បុណ្យឆ្នាំថ្មីឆ្នាំសកល ២០២៦ ។ លោក...