តាកែវ ៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យដែលពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងមេបញ្ជាការ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបង្ហាញការពេញជាខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ៣១៦,៤៨៤ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយសម្រាប់អនុវត្តគម្រោង។ គម្រោងពង្រឹង និងពង្រីកការថែទាំវះកាត់...
អូតាវ៉ា ៖ ប្រជាជនកាណាដា ភាគច្រើនមានការព្រួយបារម្ភ អំពីការគំរាមកំហែង ដែលអាចកើតមានពីសហរដ្ឋអាមេរិក ចំពោះអធិបតេយ្យភាពជាតិ របស់ប្រទេសកាណាដា នេះបើយោងតាមរបាយការណ៍របស់ CTV News ដោយដកស្រង់លទ្ធផលស្ទង់មតិពី Nanos Research។ យោងតាមរបាយការណ៍ អ្នកឆ្លើយតប ៦៤ភាគរយ បានឧ្យដឹងថា ពួកគេមានអារម្មណ៍ព្រួយបារម្ភ ខណៈដែល ១៩ភាគរយបានឧ្យដឹងថា ពួកគេមិនព្រួយបារម្ភ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការសាងសង់ផ្ទះ ឬជម្រកបណ្តោះអាសន្ន ឱ្យជនភៀសសឹក មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដី ឬផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដូចការចោទប្រកាន់ របស់មនុស្សមួយចំនួននោះទេ ។ការលើកឡើងរបស់លោក កែវ រ៉េមី បែបនេះ ដើម្បីឆ្លើយតបទៅនឹងមតិរបស់បុគ្គលមួយចំនួនដែលមិនគាំទ្រ ដល់រាជរដ្ឋាភិបាលដែលប្រកាន់ថា រាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដី តាមរយៈធ្វើផ្ទះឱ្យជនភាសឹក...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអភិបាលតំបន់ លោក Alexander Bogomaz បានអះអាងកាលពីថ្ងៃចន្ទ អំពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏មានឥទ្ធិពល និងទ្រង់ទ្រាយធំបំផុត ត្រូវបានធ្វើឡើងដោយយោធាអ៊ុយក្រែន នៅក្នុងតំបន់ Bryansk របស់ប្រទេសរុស្ស៊ី គិតចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលជាច្រើនកន្លែង។ ការវាយប្រហារនេះបានអូសបន្លាយអស់រយៈពេលជាង ១២ម៉ោង តាំងពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ម៉ោងប្រហែល ៨យប់។ យ៉ាងណាក្តីកងកម្លាំងរុស្ស៊ីស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើកជាង១៧០គ្រឿងក្នុងអំឡុងពេលនោះ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងការបរទេសនៃប្រទេសស្វីសបាននិយាយកាលពីល្ងាចថ្ងៃចន្ទថា កិច្ចចរចានាពេលខាងមុខក្នុងចំណោមប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១៧ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ នឹងត្រូវធ្វើឡើងដោយបិទទ្វារ។ ក្រសួងការបរទេសស្វីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដដែលថា៖អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបានអនុញ្ញាតឱ្យចូលរួមកិច្ចចរចាត្រីភាគីរវាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិកទេ។ យោងតាមរបាយការណ៍មុននេះ គណៈប្រតិភូមកពីប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន គ្រោងនឹងបើកកិច្ចចរចាជុំថ្មីរបស់ពួកគេនៅទីក្រុងហ្សឺណែវ នៅថ្ងៃទី ១៧និង១៨ ខែកុម្ភៈ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសបេឡារុសកាលពីថ្ងៃចន្ទ បានអះអាងសារជាថ្មីអំពីសាមគ្គីភាពពេញលេញរបស់ខ្លួនជាមួយគុយបា ដោយប្រាប់អគ្គរដ្ឋទូតគុយបាថាទីក្រុង Minsk បដិសេធរាល់ទណ្ឌកម្មឯកតោភាគីទាំងអស់។ រដ្ឋមន្ត្រីការបរទេសបេឡារុសលោក Maxim Ryzhenkov បានជួបជាមួយឯកអគ្គរដ្ឋទូតគុយបាប្រចាំប្រទេសបេឡារុស Santiago Perez Benitez ដើម្បីពិភាក្សាអំពីស្ថានភាពជុំវិញប្រទេសគុយបា និងរំលឹកឡើងវិញនូវការគាំទ្រឥតងាករេរបស់បេឡារុសសម្រាប់ប្រជាជនគុយបា។ លោក Ryzhenkov បានរំលឹកឡើងវិញនូវការប្រឆាំងរបស់ទីក្រុង Minsk ចំពោះវិធានការបង្ខិតបង្ខំឯកតោភាគីណាមួយ ហើយបានសង្កត់ធ្ងន់ថា...
បរទេស៖ សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA) បានរាយការណ៍ថា ក្រុមហ៊ុនសមាជិករបស់ខ្លួនបានលក់រថយន្តចំនួន ៣៦.៨៧៥ គ្រឿងក្នុងខែមករា ដែលជាការកើនឡើង ៩៥% បើធៀបនឹងឆ្នាំមុន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមទិន្នន័យដែលចេញផ្សាយដោយ សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម កាលពីថ្ងៃពុធ គឺ រថយន្តដឹកអ្នកដំណើរមានចំនួនច្រើនជាងគេ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដោះស្រាយបញ្ចប់រួចរាល់នូវករណីទាមទារបើកប្រាក់ឈ្នួលជូនបងប្អូនបុគ្គលិកបម្រើការងារនៅកាស៊ីណូ ហ្គោលដេន ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ យ៉ាងយកចិត្តទុកដាក់ និងលឿនរហ័ស។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា ក្រោយពីបានទទួលដំណឹងនេះភ្លាម មន្រ្តីជំនាញនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានដោះស្រាយបញ្ចប់រួចរាល់ហើយទៅតាមនីតិវិធីច្បាប់។ លោកបន្តថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់បងប្អូនបុគ្គលិក...