ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ត្រូវខិតខំរួមសហការគ្នា អភិរក្ស និងអភិវឌ្ឍន៍ធនធានទឹកឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់បំពេញតម្រូវប្រជាពលរដ្ឋ ។ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោក សុខ ចិន្តាសោភា...
ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឱ្យបញ្ចប់ការវាយប្រហារយោធាជាបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសកន្លែងផ្គត់ផ្គង់ថាមពល និងទឹក នៅក្នុងសង្គ្រាមអ៊ីរ៉ង់បច្ចុប្បន្ន។ នៅក្នុងសារមួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ម៉ាក្រុង បានឧ្យដឹងថា លោកបាននិយាយជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និង Emir នៃប្រទេសកាតា Sheikh Tamim bin Hamad...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយកាលពីយប់ថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថាអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃពុធថា ការឈ្លានពានរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងហៅកាត់ថាNATOគឺផ្តោតជាចម្បងប្រឆាំងនឹងរុស្ស៊ី ជាមួយនឹងមហិច្ឆតារបស់ខ្លួននៅតែបន្តពង្រីកនៅឡើយ។ ថ្លែងទៅកាន់វិទ្យុ Sputnik លោកស្រី Zakharova បាននិយាយថា សកម្មភាពរបស់អង្គការណាតូ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានពង្រីកវិសាលភាពកាន់តែខ្លាំងឡើង ដោយលាតសន្ធឹងហួសពីផ្នែកខាងលិចរបស់រុស្ស៊ី ដើម្បីរួមបញ្ចូលតំបន់ភាគខាងត្បូង និងសូម្បីតែចុងបូព៌ា។ លោកស្រីបានបន្ថែមថា NATO ក៏កំពុងស្វែងរកការពង្រីកឥទ្ធិពលរបស់ខ្លួនជាសកល...
ភ្នំពេញ ៖ ក្រោមកិច្ចសហការរវាងអង្គការ Cambodia International Chamber of Commerce (CICC) ជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការគាំទ្រ ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភាគីចិន កម្ពុជានឹងមានការរៀបចំការ ប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦...
នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីរួមគ្នាដាក់ពង្រាយដំណោះស្រាយ ដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងភស្តុភារកម្មដ៏ទូលំទូលាយ។ ការចុះហត្ថលេខានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការទាញយកអត្ថប្រយោជន៍ពីភាពស៊ីសង្វាក់គ្នា រវាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស ដោយមានគោលបំណងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើនភាពប្រកួតប្រជែង នៃសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ សម្រាប់ការដឹកជញ្ជូនទំនិញទាំងក្នុងស្រុក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា លោក ស្រីDelcy Rodriguez បានប្រកាសពីការរុះរើគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធ ដោយតែងតាំងរដ្ឋមន្ត្រីថ្មីសម្រាប់ការពារជាតិ លំនៅដ្ឋាន និងថាមពលអគ្គិសនី។ លោក Gustavo Gonzalez Lopez ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយបន្តពីលោក Vladimir Padrino Lopez ដែលបានកាន់តំណែងនេះអស់រយៈពេលជាងមួយទសវត្សរ៍។ លោកGonzalez Lopez...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTក្រសួងការបរទេសកាតាបានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ឧស្ម័ន South Pars របស់អ៊ីរ៉ង់ ដែលប្រតិបត្តិការរួមគ្នាដោយអ៊ីរ៉ង់ និងកាតា។ ក្រសួងបាននិយាយថា ការវាយប្រហារលើ Pars គឺជា ការគំរាមកំហែងដល់សន្តិសុខថាមពលសកលទាំងមូល ។ ទីតាំងបរិក្ខារកែច្នៃឧស្ម័ននៅផ្នែកខាងអ៊ីរ៉ង់ នៃវាលត្រូវបានខូចខាតក្នុងការវាយប្រហារកាលពីថ្ងៃពុធ។ ខណៈពេលដែលអ៊ីស្រាអែលមិនបានទទួលខុសត្រូវចំពោះការវាយប្រហារនេះកាសែត Axios បានរាយការណ៍ថាពួកគេត្រូវបានអនុវត្តដោយកងកម្លាំងអ៊ីស្រាអែលក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក។ South Pars/North...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមាននៅក្នុងការបង្ហោះមួយនៅលើបណ្ដាញ Truth Social របស់លោកកាលពីថ្ងៃពុធថា ប្រសិនបើអ៊ីរ៉ង់វាយប្រហារកាតាម្តងទៀត យោធាអាមេរិកនឹងបំផ្ទុះទាំងស្រុងនៃវាលឧស្ម័ន South Pars ក្នុងប្រទេសអ៊ីរ៉ង់។ លោក ដូណាល់ ត្រាំ លេីកឡេីងថា សហរដ្ឋអាមេរិក មិនដឹងអំពីការវាយប្រហាររបស់អ៊ីស្រាអែល លើរោងចក្រឧស្ម័នរបស់អ៊ីរ៉ង់នោះទេ ហើយកាតាក៏មិនមានការពាក់ព័ន្ធដែរ៕ប្រែសម្រួល ឈូក...
កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានស្នើប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ចំពោះការជួលអគារ ផ្ទះ ឬកន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ត្រូវពិនិត្យឯកសារនានា និងធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការផាកពិន័យ។ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប្លង់រឹង ចំនួន ១២,៤២៥បណ្ណ ជូនប្រជាពលរដ្ឋចំនួន ១២ភូមិ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ នៅថ្ងៃទី១៨...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារដោយមីស៊ីលចម្ងាយតែប៉ុន្មានម៉ែត្រ ពីម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលកំពុងដំណើរការបង្ហាញពីការមិនយកចិត្តទុកដាក់ ចំពោះគោលការណ៍សុវត្ថិភាពអន្តរជាតិ និងចំពោះសាជីវកម្មនុយក្លេអ៊ែររបស់រុស្ស៊ី Rosatom ដែលបានជួយសាងសង់រោងចក្រ និងបុគ្គលិកដែលនៅតែធ្វើការនៅរោងចក្រនោះផងដែរ។ អាជ្ញាធរអ៊ីរ៉ង់បានរាយការណ៍ថា អាវុធរបស់អាមេរិក ឬអ៊ីស្រាអែល បានវាយប្រហារលើទឹកដីដែលនៅជាប់នឹងតំបន់ Bushehr NPP កាលពីថ្ងៃអង្គារ។ អគ្គនាយកក្រុមហ៊ុន Rosatom លោក...