បរទេស៖ ដោយសារតម្លៃប្រេងឆៅរូបវន្តបានឡើងដល់កម្រិតខ្ពស់បំផុតគ្រប់ពេលលើសពី ១៦០ ដុល្លារក្នុងមួយបារ៉ែលកាលពីខែមុន អ្នកវិភាគ និងអ្នកជួញដូរបានប្រញាប់ប្រញាល់ព្យាករណ៍ពីការដួលរំលំសេដ្ឋកិច្ច ប្រសិនបើសង្គ្រាមអាមេរិក-អ៊ីរ៉ង់អូសបន្លាយ ហើយច្រកសមុទ្រហ័រមូសនៅតែបិទ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ថា ប្រាំសប្តាហ៍ក្រោយមក ដោយសារច្រកសមុទ្រហ័រមូស នៅតែបិទភាគច្រើន និងការចរចាសន្តិភាពស្ថិតក្នុងភាពជាប់គាំង តម្លៃមិនបានកើនឡើងទេ ប៉ុន្តែផ្ទុយទៅវិញ បានធ្លាក់ចុះមកត្រឹម ១០០ ទៅ ១១០...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ទោះបីជាកម្ពុជា បានទទួលរងព្យុះភ្លៀង ដែលកើតឡើង ដោយសង្គ្រាមឈ្លានពាន ទឹកដី ពីសំណាក់ប្រទេសថៃ និងឥទ្ធិពលអវិជ្ជមាន ដែលកើតចេញពីសង្គ្រាមនៅមជ្ឈិមបូព៌ា ប៉ុន្តែកម្ពុជា នៅតែបន្តឈរជើងយ៉ាងរឹងមាំ ដោយជម្នះនូវឧបសគ្គទាំងនោះ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២២ ខែឧសភា...
បរទេសទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍បានស្នើថា ការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក លើឃ្លាំងផ្ទុកសារធាតុ អ៊ុយរ៉ាញ៉ូម ដ៏សំបូរបែបរបស់អ៊ីរ៉ង់ នឹងជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព ដែលមានសក្តានុពលណាមួយជាមួយអ៊ីរ៉ង់ ដើម្បីធានាថាអ៊ីរ៉ង់មិនអាចទទួលបានអាវុធ នុយក្លេអ៊ែរនាពេលអនាគត។ លោក Trump បាននិយាយនៅឯសេតវិមានថា ៖យើងប្រហែលជានឹងបំផ្លាញវាបន្ទាប់ពីយើងទទួលបានវា ប៉ុន្តែយើងនឹងមិនអនុញ្ញាតឱ្យពួកគេមានវាទេ ។ប្រធានាធិបតីអាមេរិកក៏បានបញ្ជាក់ជាសាជាថ្មីថា អ៊ីរ៉ង់មិនគួរត្រូវបានអនុញ្ញាតឲ្យបង្កើតអាវុធនុយក្លេអ៊ែរទេ។...
បរទេស៖ តម្លៃប្រេងបានកើនឡើងនៅថ្ងៃសុក្រនេះ ក្នុងពេលដែលវិនិយោគិន មានការសង្ស័យអំពីការរំពឹងទុក នៃការទម្លាយភាពទាល់ច្រកក្នុងការចរចាសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានកើនឡើង 1.66 ដុល្លារ ឬ 1.6% ដល់ 104.24 ដុល្លារក្នុងមួយបារ៉ែល ក្នុងពេលដែលប្រេងឆៅ...
បរទេស៖ ប្រភពជាន់ខ្ពស់អ៊ីរ៉ង់ពីររូប បាននិយាយថា មេដឹកនាំកំពូលអ៊ីរ៉ង់បានចេញសេចក្តីណែនាំមួយថា សារធាតុអ៊ុយរ៉ាញ៉ូម របស់ប្រទេសអ៊ីរ៉ង់ គឺមិនគួរត្រូវបានបញ្ជូនទៅក្រៅប្រទេសនោះទេ ដែលជាការពង្រឹងជំហររបស់ទីក្រុងតេហេរ៉ង់ លើការទាមទារចម្បងមួយ របស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចចរចាសន្តិភាព ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ថា បទបញ្ជារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Mojtaba Khamenei អាចធ្វើឱ្យប្រធានាធិបតីអាមេរិក Donald Trump...
ភ្នំពេញ៖ លោក កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានសង្កត់ធ្ងន់នៅ ក្នុងកិច្ចប្រជុំបើកចំហរ របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពី «កិច្ចការពារជនស៊ីវិលក្នុង ជម្លោះប្រដាប់អាវុធ» ថា នៅកម្ពុជា អំពើឈ្លានពាន កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបង្កផលវិបាក មនុស្សធម៌យ៉ាងធ្ងន់ធ្ងរ...
ភ្នំពេញ៖ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហៃណាន នឹងចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ដែលជាក់ស្តែង និងប្រកបដោយផ្លែផ្កា ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ និងកំណើនភ្ញៀវទេសចរទៅវិញទៅមក ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូ និងវិស័យឯកជន ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់កម្រិតខ្ពស់...
ភ្នំពេញ ៖ ក្នុងគោលបំណងពង្រឹងការយល់ដឹង និង ជំរុញការអនុវត្តនីតិវិធីគ្រប់គ្រង ចំណាយវិនិយោគសាធារណៈ ឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពី ការអនុវត្តចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេស និង ការកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស ក្នុង FMIS” នាព្រឹកថ្ងៃទី ២១ ខែ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ កំណត់ឋានន្តរសក្តិមន្រ្តី នគរបាលជាតិ បន្តវេនស្រប តាមមុខតំណែងនីមួយៗ ក្នុងរចនាសម្ព័ន្ធអគ្គស្នងការ នគរបាលជាតិ និងអង្គភាពនគរបាល ថ្នាក់ប្រហាក់ប្រហែល៕
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣។ របៀបវារៈចំនួន៣ រួមមាន ៖ ១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។ ២-សេចក្តីព្រាងរបាយការណ៍តាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១...