បរទេស ៖ កាលពីថ្ងៃអង្គារ រដ្ឋសភាអាមេរិកបានបោះឆ្នោតអនុម័តសេចក្តីសម្រេចមួយ ដែលតម្រូវឱ្យប្រធានាធិបតី ដូណាល់ ត្រាំ បញ្ចប់សង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ ។ ចំណាត់ការនេះ គឺជាការបញ្ជូនសារនយោបាយ ស្តីបន្ទោសយ៉ាងធ្ងន់ធ្ងរទៅកាន់រដ្ឋបាលរបស់លោក ជុំវិញការចាត់ចែងសង្គ្រាម ខណៈការបោះឆ្នោតពាក់កណ្តាលអាណត្តិ នឹងចូលមកដល់ក្នុងពេលត្រឹមតែប៉ុន្មានសប្តាហ៍ខាងមុខ នេះបើយោងតាមការចេញផ្សាយពី CNN នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦ ។...
ខេត្តពោធិ៍សាត់ ៖ នៅស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ខែតុលា ព្រមទាំងរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមរបស់លោក លោកស្រីស្នងការរងតាមផែនការងារ...
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដាក់ឱ្យអនុវត្តជាផ្លូវការនូវតារាងតម្លៃយោងអចលនទ្រព្យថ្មី ក្រោមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រើប្រាស់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ប្រកបដោយសុច្ចរិតភាព និងគណនេយ្យភាព ចំពោះការបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋ ។ ក្រោមការដឹកនាំដ៏សកម្មរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជំនាញ ដើម្បីធានាថាការកំណត់តម្លៃប្រភេទសំណង់ និងដីធ្លីគ្រប់ក្រុង-ស្រុក...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា រាជរដ្ឋាភិបាល មិនភ្លេចរឿងទឹកដីក្នុងមួយវិនាទីណាឡើយ ហើយក៏គ្មានចុះហត្ថលេខាកាត់ទឹកដីនោះទេ។ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ក្នុងរយៈពេល៣ឆ្នាំមកនេះក្រោមការដឹកនាំរបស់សម្តេចផ្ទាល់ បានសម្រេចសមិទ្ធផលជាច្រើន ដែលក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលត្រូវតែបង្ហាញសមិទ្ធផលដើម្បីឱ្យប្រជាពលរដ្ឋបានដឹងលឺគ្រប់ៗគ្នា ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» សម្ដេចធិបតី មានប្រសាសន៍ថា ក្នុងរយៈពេល៣ឆ្នាំមកនេះក្រោមការដឹកនាំរបស់សម្តេចផ្ទាល់ បានសម្រេចសមិទ្ធផលជាច្រើនវិស័យ ។ ជាមួយនឹងការសម្រេចនូវសមិទ្ធផល ជាបន្តបន្ទាប់នេះ សម្តេចធិបតីក៏បានឱ្យក្រសួងស្ថាប័នរបស់រដ្ឋ...
ភ្នំពេញ ៖ សម្តេចធិបតី មានប្រសាសន៍ថា ជាមួយនឹងការសម្រេច នូវសមិទ្ធផលជាបន្តបន្ទាប់រយៈពេល៣ឆ្នាំនេះ ក្រសួងស្ថាប័នរដ្ឋ ត្រូវតែផ្សព្វផ្សាយនូវសមិទ្ធផលនានា សម្រេចបានជាសាធារណៈនូវអ្វីដែលសម្រេចបាន និងមិនទាន់សម្រេចបាន និងអ្វីខ្លះដែលត្រូវកែលំអរឡើងវិញ ដើម្បីកុំឱ្យក្រុមជ្រុលនិយម នៅក្រៅប្រទេសចាំតែរិះគន់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានធ្វើអ្វីសោះ៕
បរទេស ៖ យោងតាមការគណនារបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលផ្អែកលើទិន្នន័យពីអ្នកពាក់ព័ន្ធក្នុងទីផ្សារប្រេងឥន្ធនៈ គឺមានរោងចក្រចម្រាញ់ប្រេងធំៗចំនួន ៣ ក្នុងចំណោម ៦ របស់រុស្ស៊ីដែលផលិតប្រេងម៉ាស៊ូត បានបង្ខំចិត្តកាត់បន្ថយផលិតកម្មយ៉ាងខ្លាំង ឬបញ្ឈប់ការផលិតទាំងស្រុងនៅក្នុងខែកញ្ញា ដោយសារការខូចខាតដែលបណ្តាលមកពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone)។យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ថា បញ្ហាខ្វះខាតប្រេងឥន្ធនៈរបស់រុស្ស៊ី ត្រូវបានលើកឡើងដោយប្រធានាធិបតី អាមេរិក...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សម្រាប់សេវាសុខាភិបាលមួយ គួរឱ្យមានក្រឹត្យក្រមតឹងរឹងចុះ ដើម្បីធានាសុខភាពរបស់ប្រជាពលរដ្ឋ។ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា គិតរហូតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមកទទួល សេវាសុខភាពនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកមានការកើនឡើងប្រមាណជា៨០% ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចបានដាក់ចេញទិស ដៅបម្រើសេវាសុខភាពនៅមូលដ្ឋានទាំង២៤ម៉ោងលើ២៤...
ភ្នំពេញ ៖ សម្តេចធិបតីមានប្រសាសន៍ថា មណ្ឌលសុខភាព ដែលមានលទ្ធភាពបើក២៤លើ២៤ម៉ោងនៅទូទាំង ប្រទេសមានកំណើនរហូតទៅជាង៩៩% ឯណោះ ដែលនេះបានសបញ្ជាក់ពីវិស័យសុខាភិបាលកម្ពុជា មានលក្ខណៈល្អប្រសើរ ៕