ភ្នំពេញ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា...
សម្ដេចធិបតី ប្រកាសថា រឿងទឹកដី រាជរដ្ឋាភិបាល មិនដែលភ្លេចក្នុងមួយវិនាទីណាឡើយ សម្ដេចធិបតី ៖ បើធ្វើរដ្ឋាភិបាល រដ្ឋមន្ត្រី ចៅហ្វាយខេត្ត មេស្រុក មេឃុំ មេប៉ូលីស ប៉េអឹម មិនហ៊ានអនុវត្តច្បាប់ឈប់ធ្វើទៅ សម្តេចធិបតី មិនអនុញ្ញាតឱ្យបើកអាជីវកម្ម កាស៊ីណូនៅសៀមរាប សម្តេចធិបតី ៖ កម្ពុជាមិនដកដៃ លើការបង្ក្រាបការឆបោក...
តៃវ៉ាន់ ធ្វើតេស្តយន្តហោះដ្រូន MQ-9B ផលិតដោយអាមេរិក ដើម្បីទប់ទល់នឹងប្រតិបត្តិការ «តំបន់ប្រផេះ» របស់ចិន ចិន សិក្សាគម្រោងផលិតរថក្រោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ បំពាក់កាណុង Railgun បាញ់បានចម្ងាយ ៤៥០ គីឡូម៉ែត្រ ការិយាល័យថវិការបស់សភាអាមេរិកថា កងទ័ពអាមេរិកចំណាយប្រាក់ប្រហែល ៣៨ ពាន់លានដុល្លារ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ ផ្តួចផ្តើមនីតិវិធីចោទប្រកាន់ដើម្បីដកលោក Pete...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការជួយគ្នា ទៅវិញទៅមក គឺជាសក្ខីភាពដ៏រស់រវើក នៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ ។...
ប៉េកាំង៖ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការពង្រីកការកសាងកម្លាំងយោធានៅក្នុងលំហអាកាស និងរក្សាស្ថិរភាពយុទ្ធសាស្ត្រសកលតាមរយៈសកម្មភាពជាក់ស្តែង។ លោកបានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយ ដើម្បីឆ្លើយតបទៅនឹងការបញ្ជាក់របស់សហរដ្ឋអាមេរិកថា ខ្លួនបានដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស។ លោកបានបន្ថែមថា ប្រទេសចិន គាំទ្រការប្រើប្រាស់លំហអាកាសដោយសន្តិវិធី និងការរក្សាសុវត្ថិភាពនៅក្នុងលំហអាកាស ព្រមទាំងប្រឆាំងរាល់ការប្រណាំងប្រជែងអាវុធ ឬការប៉ុនប៉ងណាមួយក្នុងការប្រែក្លាយលំហអាកាសឱ្យទៅជាកន្លែងដែលមានអាវុធ និងជាតំបន់សង្គ្រាម៕ ប្រែសម្រួល ឈូក...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមើលឃើញថា ខេត្តកំពង់ចាម មិនត្រឹមតែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាច្រកតភ្ជាប់យុទ្ធសាស្ត្រ រវាងរាជធានីភ្នំពេញ និងបណ្ដាខេត្តភូមិភាគឦសាន ថែមទៀតផង ។ ការលើកឡើងរបស់លោក ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងឱកាសរួមជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញប្រកាសផ្សព្វផ្សាយ...
ភ្នំពេញ៖ តំណាងសហជីពធំៗនៅកម្ពុជា បានលើកឡើងថា ការចរចាប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវបានធ្វើឡើងទៅតាមលក្ខណៈបច្ចេកទេសចំនួន ៧ចំណុច និងផ្អែកទៅតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង ដោយមិនអាចស្នើសុំដំឡើងតាមអារម្មណ៍ ឬការធ្វើប្រជាភិថុតិនោះទេ។ ការលើកឡើងបែបនេះ បន្ទាប់ពីមានសហជីពមួយចំនួនដែលតាំងខ្លួនជាសហជីពឯករាជ្យ បានអំពាវនាវឱ្យកម្មករនិយោជិតដែលជាបក្ខពួករបស់ខ្លួនស្រែកទាមទារដំឡើងប្រាក់ឈ្នួលរហូតដល់ ២៥០ដុល្លារអាមេរិក ស្របពេលដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បាននិងកំពុងប្រជុំជាមួយភាគីពាក់ព័ន្ធជាបន្តបន្ទាប់ ដើម្បីចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧។ លោក សំ សឿន...
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានអះអាងថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន២៥០ដុល្លារគឺជារឿងមួយហានិភ័យ ព្រោះមានកម្រិតខ្ពស់ខ្លាំង ដែលអាចធ្វើឱ្យមានការរើរោងចក្រ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រាក់ឈ្នួលអប្បបរមាកើនដល់ ២៥០ដុល្លារអាម៉េរិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនត្រូវបានពិចារណារួមជាមួយនឹងផលិតភាពការងារ សមត្ថភាពរបស់រោងចក្រ សហគ្រាស និងស្ថានភាពវិនិយោគ។ លោកបានបន្ដថា៖ «ចំពោះការលើកឡើងថា ប្រាក់ឈ្នួលពលកម្មអប្បបរមាដល់ ២៥០...
ភ្នំពេញ ៖ លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់បេប៊ី) បានចែករំលែកក្ដីស្រលាញ់បរិសុទ្ធ ជូនមាតា និងទារក នៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ។ លោកស្រី បានមានប្រសាសន៍ថា...
បន្ទាយមានជ័យ ៖ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងដើម្បីធានាដល់ការការពារសិទ្ធិកាន់កាប់អចលនទ្រព្យស្របច្បាប់ជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានកោះប្រជុំបន្ទាន់ចង្អៀតមួយ ជាមួយមន្ត្រីជំនាញ ដើម្បីពិនិត្យវឌ្ឍនភាព និងជំរុញការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដែលនៅសេសសល់ក្នុងសង្កាត់ព្រះពន្លាឱ្យឆាប់ទទួលបានជោគជ័យ។ កិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់រដ្ឋបាលក្រុង ក្នុងការលុបបំបាត់រាល់ភាពយឺតយ៉ាវ...