ទូតចិន៖ ការជួយគ្នា ទៅវិញទៅមក គឺជាសក្ខីភាពដ៏រស់រវើក នៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជា
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការជួយគ្នា ទៅវិញទៅមក គឺជាសក្ខីភាពដ៏រស់រវើក នៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជា។

ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតចិនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់អំណោយចំនួន ១០ម៉ឺនដុល្លារ ដល់កិច្ចខិតខំប្រឹងប្រែង សង្គ្រោះគ្រោះអិលភក់នៅច្រកព្រំដែនហ្គីរ៉ុង(Jilong)តំបន់ស្វយ័តXizang និងទឹកជំនន់នៅភាគអាគ្នេយ៍ប្រទេសចិន៕

