Feature

ចិន​ ជំរុញឱ្យសហរដ្ឋអាមេរិក​ បញ្ឈប់ការពង្រីកការកសាងកម្លាំងយោធា​ នៅក្នុងលំហអាកាស

ប៉េកាំង៖ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ប្រទេសចិន​ ជំរុញឱ្យសហរដ្ឋអាមេរិក​ បញ្ឈប់ការពង្រីកការកសាងកម្លាំងយោធានៅក្នុងលំហអាកាស និងរក្សាស្ថិរភាពយុទ្ធសាស្ត្រសកលតាមរយៈសកម្មភាពជាក់ស្តែង។

លោកបានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយ ដើម្បីឆ្លើយតបទៅនឹងការបញ្ជាក់របស់សហរដ្ឋអាមេរិកថា ខ្លួនបានដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស។

លោកបានបន្ថែមថា ប្រទេសចិន​ គាំទ្រការប្រើប្រាស់លំហអាកាសដោយសន្តិវិធី និងការរក្សាសុវត្ថិភាពនៅក្នុងលំហអាកាស ព្រមទាំងប្រឆាំងរាល់ការប្រណាំងប្រជែងអាវុធ ឬការប៉ុនប៉ងណាមួយក្នុងការប្រែក្លាយលំហអាកាសឱ្យទៅជាកន្លែងដែលមានអាវុធ និងជាតំបន់សង្គ្រាម៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top