ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សំឡេង របស់ប្រជាជាតិខ្មែរ និងការងារការទូត ដ៏សកម្មក្លៀវក្លា ប្រកបដោយភាពចាស់ទុំ និងត្រឹមត្រូវ របស់រាជរដ្ឋាភិបាល បានធ្វើឱ្យសហគមន៍អន្តរជាតិ តាមដានយ៉ាងយកចិត្តទុកដាក់ និងកំពុងជំរុញ ឱ្យមានដំណោះស្រាយ ដោយសន្តិវិធី តាមគោលការណ៍ច្បាប់អន្តរជាតិ។ ក្នុងសេចក្ដីថ្លែងការណ៍ ស្ដីពី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសនៃប្រទេសរុស្សី បានចេញមកធ្វើការព្រមានថា ការរឹបអូសកប៉ាល់ដឹកប្រេង Marinera ដែលមានទង់ជាតិរុស្ស៊ីដោយយោធាអាមេរិក គឺជាទំនួលខុសត្រូវយ៉ាងខ្លាំងចំពោះតំបន់ Euro-Atlantic ទាំងមូល និងចរាចរណ៍ផ្លូវសមុទ្រស៊ីវិលនៅទូទាំងពិភពលោក។ កាលពីថ្ងៃពុធ ទីបញ្ជាការប្រចាំតំបន់អឺរ៉ុបដឹកនាំដោយសហរដ្ឋអាមេរិក បានប្រកាសពីការចាប់យកកប៉ាល់នេះក្នុងដែនទឹកអន្តរជាតិ ទៅភាគពាយព្យនៃប្រទេសស្កុតឡេនដោយក្នុងនោះ នាវាចម្បាំងអាមេរិកបានដេញតាម នាវាដឹកប្រេងនេះតាំងពីសមុទ្រការាបៀនមកម្ល៉េះ។ កប៉ាល់ដឹកប្រេង ដែលពីមុនមានឈ្មោះថា Bella 1...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីថាមពលលោក Chris Wright បាននិយាយថា សហរដ្ឋអាមេរិក មានបំណងលក់ប្រេង Venezuelan ដោយគ្មានកំណត់ឡើយ ខណៈពេលស្តុកប្រេងទាំងអស់ កំពុងស្ថិតនៅក្រោមការគ្រប់គ្រង ទាំងស្រុងដោយទីក្រុងវ៉ាស៊ិនតោន។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន កងកុម្មង់ដូអាមេរិកបានធ្វើការវាយឆ្មក់ ទៅលើរដ្ឋធានីការ៉ាកាស ប្រទេសវេណេស៊ុយអេឡា ដោយចាប់ពង្រត់ប្រធានាធិបតី Nicolas Maduro និងភរិយា...
ភ្នំពេញ ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការទាមទារប្តូរការឈប់ សម្រាកប្រចាំឆ្នាំជាថវិកា មិនមានចែងក្នុងច្បាប់នោះឡើយ។ លោកស៊ុន មេសា៖ “យោងតាមកថា ខណ្ឌទី៣ មាត្រា១៦៧ នៃច្បាប់ស្តីពីការងារ «អនុសញ្ញារួមណាដែលមានគ្រោង...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវដល់យុវជន ដែលជាកម្លំាងស្នូលរបស់ប្រទេសជាតិ ក៏ដូចជាពលរដ្ឋទូទៅ ប្រែក្លាយឱកាសឈឺ ចាប់ពីការឈ្លានពាន របស់ប្រទេសថៃ លើអធិបតេយ្យកម្ពុជា ជាឱកាសក្នុងការពង្រឹង ចំណេះដឹង ពង្រឹងសមត្ថភាព ពង្រឹងសេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍ ប្រទេសជាតិ ឱ្យមានការរីកចម្រើន ជឿនលឿន...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ បងប្អូនកម្មករនិយោជិតនៃរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ បានចូលធ្វើការងារតាមធម្មតាវិញហើយ បន្ទាប់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះសម្រួលដោះស្រាយករណីតវ៉ា ដោយផ្ទាល់និងបានបញ្ចប់បញ្ហា សព្វគ្រប់នៅព្រឹកនេះ។ នេះបើតាមលោក ស៊ុន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា មានជំនឿទុកចិត្តយ៉ាងមុតមាំថា ចំណងមិត្តភាព ជាប្រពៃណីរវាងកម្ពុជា និងឡាវ នឹងកាន់តែរឹងមាំ ជាមួយគ្នាបន្ថែមទៀត ទៅថ្ងៃអនាគត ។ យោងតាមសារលិខិតរបស់សម្តេចតេជោ ផ្ញើអបអរសាទរ លោកបណ្ឌិត Thongloun Sisoulith ជាប់ឆ្នោតសាជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានគោលនយោបាយ ការបរទេស លោកស្រី Kaja Kallas បាននិយាយថា EU បានពិភាក្សា អំពីការឆ្លើយតបដ៏មានសក្តានុពលរបស់អឺរ៉ុប ប្រសិនបើសហរដ្ឋអាមេរិក ធ្វើតាមការគំរាមកំហែងរបស់ខ្លួន ក្នុងការទិញយកនិងប្រើកម្លាំងយោធា ដើម្បីគ្រប់គ្រងដែនដី Greenland ។ ប្រធានាធិបតីអាមេរិក លោក Donald...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីក្រុមឃ្លាំមើលពិភពលោក NetBlocks បាននិយាយថា ការដាច់អ៊ីនធឺណិត ទូទាំងប្រទេសត្រូវបានរាយការណ៍ នៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍។ការផ្តាច់អ៊ិនធឺណេតបែបនេះ ត្រូវបានធ្វើឡើង នៅចំពេលមានការតវ៉ាបាន និងកំពុងផ្ទុះឡើងនៅទូទាំងប្រទេស ចាប់តាំងពីចុងខែធ្នូ ដែលជំរុញ ដោយសារបញ្ហាកំណើនអតិផរណាខ្ពស់ និងវិបត្តិសេដ្ឋកិច្ចដែលស្ថិតស្ថេរ នៅក្នុងសាធារណរដ្ឋអ៊ីស្លាមដែលត្រូវបានដាក់ទណ្ឌកម្ម។យ៉ាងណាក្តីនៅមិនមានព័ត៌មានបន្ថែមអំពីការដាច់អ៊ីនធឺណិតភ្លាមៗនេះទេ។ ភាពចលាចលទូទាំងប្រទេស ដែលជាការអាក្រក់បំផុត ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ...
ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) បានធ្វើការគូសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា នៅតែបន្តរក្សាភាពធន់ និងបន្តរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ បត់បែនឱ្យទាន់សភាពការណ៍ និង មានភាពប្រយ័ត្នប្រយែងខ្ពស់ នៅក្នុងបរិបទតំបន់ និងសកលលោក ដែលមានភាពប្រែប្រួល យ៉ាងឆាប់រហ័ស និងមិនប្រាកដប្រជា ។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា...