វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើអនុស្សរណៈប្រធានាធិបតីមួយ ដោយដឹកនាំការដកខ្លួន របស់សហរដ្ឋអាមេរិក ចេញពីអង្គការអន្តរជាតិចំនួន ៦៦ នេះបើយោងតាមការប្រកាសរបស់សេតវិមាន។ យោងតាមសេតវិមាន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយបានឲ្យដឹងថា អង្គការអន្តរជាតិទាំងនេះ អង្គការមិនមែនអង្គការសហប្រជាជាតិចំនួន ៣៥ និងអង្គភាពអង្គការសហប្រជាជាតិចំនួន ៣១ ដែលអាមេរិក អះអាងថា «លែងបម្រើផលប្រយោជន៍អាមេរិកទៀតហើយ» ...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានស្នើអារ៉ាប៊ីសាអូឌីត ជុំវិញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរ ឱ្យកាន់តែរីកចម្រើនឡើង ។ ការស្នើរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នាឱកាសអនុញ្ញាតជូន លោក មូហាម៉េដ អ៊ីសម្មាអ៊ីល អេ....
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា ពាក់ព័ន្ធទៅនឹងដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានសម្រេចលទ្ធផលល្អរហូតដល់មានបទឈប់បាញ់កាលពីចុងឆ្នាំ២០២៥កន្លងមកនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងយ៉ាងខ្លាំងដោយដៃម្ខាងការពារទឹកដី និងម្ខាងទៀតខំធ្វើការងារការទូតយ៉ាងសកម្ម។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា នៅតែខិតខំប្រឹងប្រែងដោយដៃម្ខាងការពារបូរណភាពទឹកដីទប់ទល់ជាមួយការរំលោភបំពាន...
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែបញ្ជាក់ជារឿយៗថា កម្ពុជាចង់បានព្រំដែនសន្តិភាព និងមិត្តជាមួយប្រទេសជិតខាង ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ លោក...
កំពង់ឆ្នាំង ៖ ដោយបានការអនុញ្ញាតជាគោលការណ៍ពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ, កម្លាំងនាយកដ្ឋានសន្តិសុខ នៃអគ្គនាយកដ្ឋានពន្ធនាគារ បានដឹកជញ្ជូនជនជាប់ឃុំចំនួន ៥០នាក់ ពីមណ្ឌលអប់រំកែប្រែទី១ មកឃុំបន្តនៅពន្ធនាគារខេត្តកំពង់ឆ្នាំង ដើម្បីរំដោះភាពចង្អៀតណែន។ ការដឹកជញ្ជូនជនជាប់ឃុំនេះ ក្រោមការចុះអនុវត្តបញ្ជាផ្ទាល់ដោយ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈឹម សុផាណារ៉ាត់ ប្រធាននាយកដ្ឋានប្រតិបត្តិ នៃអគ្គនាយកដ្ឋានពន្ធនាគារ...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរកងទ័ពជួរមុខ ៣នាក់ និងនគរបាល ១នាក់ ដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ សូមបញ្ជាក់ថា វីរកងទ័ព និងនគរបាលទាំង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌាបានអំពាវនាវ ឱ្យមានកិច្ចសន្ទនារវាងភាគីទាំងអស់ ដើម្បីដោះស្រាយបញ្ហាវេណេស៊ុយអេឡា បន្ទាប់ពីប្រតិបត្តិការ របស់សហរដ្ឋអាមេរិក ដែលបានចាប់ពង្រត់ប្រធានាធិបតី របស់ប្រទេសនេះលោក Nicolas Maduro ខណៈដែលមានការថ្កោលទោស ជាច្រើនផងដែរ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar បាននិយាយនៅក្នុងទីក្រុង Luxembourg កាលពីថ្ងៃអង្គារថា...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃពុធ ខណៈដែលផែនការរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការចម្រាញ់ និងលក់ប្រេងឆៅរបស់វេណេស៊ុយអេឡា បានធ្វើឱ្យមានការព្រួយបារម្ភ អំពីផលប៉ះពាល់រយៈពេលវែង នៃសកម្មភាពរបស់សហរដ្ឋអាមេរិក ខណៈដែលសន្ទស្សន៍ភាគហ៊ុនសំខាន់ៗ ភាគច្រើនធ្លាក់ចុះបន្ទាប់ពីឡើង ដល់កម្រិតខ្ពស់បំផុតក្នុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន Yahoo Finance បានឱ្យដឹង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ថា ទិន្នន័យ របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានបង្ហាញថា...
បរទេស៖ តម្លៃមាសបានធ្លាក់ចុះច្រើនជាង ១% កាលពីថ្ងៃពុធ ខណៈដែលវិនិយោគិន បានកក់ប្រាក់ចំនេញ បន្ទាប់ពីការប្រមូលផ្តុំនាពេលថ្មីៗនេះ ទោះបីជាវាបានកាត់បន្ថយការខាតបង់មួយ ចំនួនបន្ទាប់ពីទិន្នន័យការងារ របស់សហរដ្ឋអាមេរិកខ្សោយជាងការរំពឹងទុក ដែលបានជំរុញការចាំអ៊ុតមើលទៅលើការ កាត់បន្ថយអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក Federal Reserve។ យោងតាមសារព័ត៌មាន CNBC ចេញផ្សាយកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ហាងឆេង...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ អមដោយអនុព័ន្ធការងារ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខពលករខ្មែរម្នាក់ ដែលរងគ្រោះដោយជំងឺ ដាច់សសៃឈាមខួរក្បាល កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យស៊ីនហ្គា ។ ពលករខ្មែរនេះមានឈ្មោះ ទេព ស៊ីណា អាយុ ៣២ឆ្នាំ...