កំពង់ចាម ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជ ទម្ងន់ ៦៣គីឡូក្រាម ចូលក្នុងទន្លេវិញ ក្រោយទទួលបានព័ត៌មានពីប្រជានេសាទ ដោយនេសាទត្រីនេះបាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នៅចំណុចតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។ មន្ត្រីជលផល បានឲ្យដឹងថា នៅវេលាម៉ោង១០និង៣០នាទី ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានទទួល...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនភៀសសឹក ៤៦.៤១៥នាក់ទៀត បានបន្តវិលត្រឡប់ ទៅលំនៅឋានវិញ ធ្វើឱ្យជនភៀសសឹក នៅសល់សរុបមានចំនួន ២៨០.០៩១នាក់។ នេះបើយោងសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ១រសៀល ដល់ម៉ោង ៦ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ...
បរទេស: ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក បានវាយប្រហារប្រទេស វេណេស៊ុយអេឡា និងទម្លាក់ប្រធានាធិបតីផ្តាច់ការគឺលោក Nicolas Maduro ដែលជាចលនាមួយ ដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ចាត់ទុកថា ជាការបង្កើត “គំរូដ៏គ្រោះថ្នាក់” ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែមករា...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសៅរ៍ថា លោកកំពុងដាក់ប្រទេសវេណេស៊ុយអេឡា ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាមេរិកជាបណ្ដោះអាសន្ន បន្ទាប់ពីសហរដ្ឋអាមេរិក បានចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ក្នុងការវាយឆ្មក់មួយ ហើយបាននាំលោកទៅកាន់ទីក្រុងញូវយ៉ក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ ពីបទជួញដូរគ្រឿងញៀន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា...
តេអេរ៉ង់៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ លោក Ali Larijani បានព្រមានសហរដ្ឋអាមេរិក កុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ ដោយថាសកម្មភាពបែបនេះនឹងរំខានដល់ស្ថិរភាពក្នុងតំបន់ និងប៉ះពាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ ការកត់សម្គាល់របស់លោក Larijani បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងនៅក្នុងសារលេីបណ្ដាញ Truth Social របស់លោកថា សហរដ្ឋអាមេរិក ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការ...
តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានព្រមានថា សកម្មភាពប្រថុយប្រថានណាមួយរបស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យទីតាំង និងកងទ័ពរបស់សហរដ្ឋអាមេរិក ដែលឈរជើងនៅក្នុងតំបន់នោះក្លាយជា “គោលដៅស្របច្បាប់” នៃការឆ្លើយតបរបស់អ៊ីរ៉ង់។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបន្ថែមថា ប្រតិបត្តិករប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយសេវាស៊ើបការណ៍សម្ងាត់បរទេសកំពុងព្យាយាមបង្វែរការតវ៉ាស្របច្បាប់ដោយម្ចាស់អាជីវកម្ម និងក្រុមអ្នកជំនាញផ្សេងៗទៅជាការប៉ះទង្គិចគ្នាក្នុងទីក្រុងដ៏ហិង្សា និងប្រដាប់អាវុធ។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ បែងចែកយ៉ាងច្បាស់រវាងក្រុមបាតុករដោយសន្តិវិធី និងទាហានស៊ីឈ្នួលបរទេស...
កំពង់ស្ពឺ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពដែល បានពលីនៅក្នុងសមរភូមិ ចំនួន៥ទីតាំងក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី៣ខែមករាឆ្នាំ២០២៦ រួមមានសពវីរៈកងទ័ព ខាត់ សុខលី នៅភូមិធ្លក ឃុំទួលសាលា ស្រុកបសេដ្ឋ -វីរៈកងទ័ព លឹម ថា...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសចិនមានការតក់ស្លុតយ៉ាងខ្លាំង និងបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រើប្រាស់កម្លាំងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋអធិបតេយ្យ និងសកម្មភាពប្រឆាំងនឹងប្រធានាធិបតីរបស់វ៉េណេស៊ុយអេឡា។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា មានសេចក្តីរាយការណ៍ថា អាមេរិកបើកការវាយប្រហារយោធាលើប្រទេសវេណេហ្ស៊ុយអេឡា ហើយលោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងវេណេហ្ស៊ុយអេឡា...
បរទេស៖ ក្រសួងការបរទេសរុស្ស៊ីបានថ្កោលទោសនូវអ្វីដែលខ្លួនហៅថាជាទង្វើនៃ “ការឈ្លានពានប្រដាប់អាវុធ” របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសវេណេហ្ស៊ុយអេឡាកាលពីថ្ងៃសៅរ៍ ដោយអំពាវនាវឱ្យមានការអត់ធ្មត់ និងព្រមានប្រឆាំងនឹងការកើនឡើងភាពតានតឹងបន្ថែមទៀត។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ការវាយប្រហារបានកើតឡើង ដោយអះអាងថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ត្រូវបានចាប់ខ្លួន និងយកចេញពីប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣...
ភ្នំពេញ៖ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ក្នុងបរិយាកាសអបអរសាទរឆ្នាំថ្មី និងការបន្តពង្រឹងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្ហាញយ៉ាងច្បាស់ តាមរយៈការរៀបចំព្រឹត្តិការណ៍វប្បធម៌–សិល្បៈ និងសកម្មភាពសប្បុរសធម៌ ដោយមានគោលបំណងជំរុញវិស័យទេសចរណ៍ និងបង្កើនបរិមាណភ្ញៀវទេសចរចិនមកទស្សនាប្រទេសកម្ពុជា។ លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើង ដោយមានការចូលរួមពីតំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ...