បច្ចុប្បន្ននេះ កិច្ចការកសាងប្រព័ន្ធគណនាបញ្ញាសិប្បនិម្មិតសកលបានឈានចូលដំណាក់កាលវិវឌ្ឍរីកចម្រើនយ៉ាងផុលផុស ការផ្គត់ផ្គង់ថាមពលអគ្គិសនីដែលមានថាមពលខ្ពស់ និងមានស្ថេរភាពខ្ពស់បានក្លាយជា”ខ្សែជីវិត”នៃប្រព័ន្ធគណនា ហើយត្រង់ស្វូរម៉ាទ័រ (Transformers)នៃឧបករណ៍ថាមពលអគ្គិសនីកំពុងត្រូវបានលើកកម្ពស់ជាលំដាប់ថ្នាក់ ដើម្បីក្លាយជាស្នូលនៃហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធគណនា។ អ្នកសារព័ត៌មានបានចុះសិក្សានិងស្វែងយល់ការងារនៅក្នុងខេត្តក្វាងទុង និងជាំងស៊ូជាដើមនៃប្រទេសចិនដោយបានរកឃើញថា រោងចក្រផលិតត្រង់ស្វូរម៉ាទ័រជាច្រើនកំពុងដំណើរ ការពេញសមត្ថភាព រួចហើយ ក្នុងនោះដែរ រោងច្រកមួយចំនួនមានការបញ្ជាទិញពីមជ្ឈមណ្ឌលទិន្នន័យត្រូវបានកក់រហូតដល់ឆ្នាំ ២០២៧ ។ ការកើនឡើងយ៉ាងផុលផុស នៃមជ្ឈមណ្ឌលប្រព័ន្ធគណនាបញ្ញាសិប្បនិម្មិតសកល បានធ្វើឱ្យត្រង់ស្វូរម៉ាទ័រក្លាយជាធនធានដ៏កម្រ។ លោកស្រីLi Xia អ្នកទទួលខុសត្រូវផ្នែកទីផ្សារ...
បន្ទាប់ពីសម្រេចបាននូវសន្ទុះកំណើន យ៉ាងឆាប់រហ័ស តាមរយៈការវិនិយោគលើទ្រព្យសកម្មរូបវន្ត ដូចជាហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន និងគ្រឿងចក្រ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ប្រទេសចិនបានឈានចូលដល់ដំណាក់កាលថ្មី នៃការកែសម្រួលយុទ្ធសាស្ត្រកំណើនរបស់ខ្លួន ដោយតម្កល់ «មូលធនមនុស្ស» ជាស្នូលនៃគោលនយោបាយសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។ យោងតាមអនុសាសន៍ សម្រាប់ផែនការប្រាំឆ្នាំលើកទី១៤ (២០២៦-២០៣០) ដែលត្រូវបានអនុម័តក្នុងសម័យប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ កាលពីខែតុលា...
លោក Lavrov ស្តីបន្ទោសអឺរ៉ុប ចំពោះការបង្កជម្លោះ រវាងរុស្ស៊ី និងអាមេរិក ទំនិញតម្លៃថោក របស់ប្រទេសចិន កំពុងហូរចូលយ៉ាងគំហុក ក្នុងទីផ្សាររបស់អាមេរិកឡាទីន ដែលមានប្រជាជនជាង ៦០០ លាននាក់ ប្រមុខសន្តិសុខអ៊ីស្រាអែល ជួបប្រជុំគ្នាដើម្បីវាយតម្លៃការត្រៀមខ្លួន សម្រាប់ការកើនឡើងភានតឹង ដែលអាចកើតមានជាមួយអ៊ីរ៉ង់ ឥណ្ឌាព្យាករណ៍ពីកំណើន សេដ្ឋកិច្ចមានស្ថិរភាព ទោះបីជាមានការតម្លើងពន្ធពីលោក ត្រាំ ក៏ដោយ...
ភ្នំពេញ ៖ ក្នុងជំនួបជាមួយ លោក Olivier Richard ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបង្ហាញពីក្តីបារម្ភចំពោះសិទ្ធិរបស់ជនភៀសសឹកកម្ពុជាជាងមួយសែននាក់ មិនអាចត្រឡប់ទៅលំនៅឋាន និងសហគមន៍របស់ពួកគាត់វិញ នៅឡើយ។ ជំនួបនេះផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំងលើវិស័យសិទ្ធិមនុស្ស...
វីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា OPEC+ បានសម្រេចចិត្ត ដើម្បីបន្តផ្អាកការកើនឡើងទិន្នផលប្រេងនៅក្នុងខែមីនា។ ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺណិតនៃប្រទេសសមាជិក OPEC+ រួមមានអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ ដើម្បីពិនិត្យឡើងវិញនូវស្ថានភាពទីផ្សារសកល និងទស្សនវិស័យសេដ្ឋកិច្ច។ ប្រទេស OPEC+...
បរទេស៖ គណៈប្រតិភូយោធាជាន់ខ្ពស់អ៊ីស្រាអែលដឹកនាំដោយឧត្តមសេនីយ៍ឯក Eyal Zamir ប្រធានសេនាធិការ IDF បានធ្វើទស្សនកិច្ចសម្ងាត់មួយទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីចុងសប្តាហ៍ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់ និងវត្តមានយោធាអាមេរិកកាន់តែខ្លាំងឡើងនៅក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល និងអាមេរិក ឧត្តមសេនីយ៍ Zamir បានជួបជាមួយប្រធានសេនាធិការចម្រុះឧត្តមសេនីយ៍ Dan...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងអំឡុងពេលអាកាសធាតុក្តៅ។ តាមរយៈការក្រើនរំលឹកនេះ អ្នកនាំពាក្យក្រសួងការងារបញ្ជាក់ថា៖ «នេះជាការគិតគូររបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ចំពោះកម្មករនិយោជិត...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលចំនួន៣ រវាងគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ចាប់ពីថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦បានឱ្យដឹងថា កិច្ចប្រជុំទាំងបី រៀបចំឡើងដើម្បីលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហានានា ក្នុងទំនាក់ទំនងរវាងគណបក្សទាំងបី...
សិង្ហបុរី៖ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ – មូលនិធិអន្តរជាតិសិង្ហបុរីបានបញ្ចប់ កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងអាស៊ី (Asia’s Rising Circle)លើកដំបូង ដែលជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍យុវជនក្នុងតំបន់ដែលគាំទ្រយុវជនក្នុងការបង្កើតឱកាសសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ដោយពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ និងកសាងបណ្តាញអន្តរជាតិ ដែលអាចជឿទុកចិត្តបាននៅទូទាំងអាស៊ី។ កម្មវិធីបណ្តាញអ្នកដឹកនាំវ័យ ក្មេងរបស់អាស៊ី បានអញ្ជើញយុវជនជា អ្នកធ្វើឱ្យមានការផ្លាស់ប្តូរចំនួន ៤២ នាក់មកពីអាស៊ីអាគ្នេយ៍ ចិន និងឥណ្ឌា...