នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា ជាមួយលោក Yamandu Orsi ប្រធានាធិបតីអ៊ុយរូហ្កាយ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោក Xi Jinpingបានលើកឡើងថា ទោះបីជាប្រទេសចិន និងអ៊ុយរូហ្កាយមានទីតាំងភូមិសាស្រ្តឃ្លាតពីគ្នាយ៉ាងឆ្ងាយក៏ដោយ ប៉ុន្តែភាគីទាំងពីរមានទស្សនៈស្រដៀងគ្នា និងចំណងមិត្តភាពដ៏ជ្រាលជ្រៅ។ ប្រទេសចិន និងអ៊ុយរូហ្កាយ គួរពង្រឹងការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ច...
កាលពីថ្ងៃទី១ ខែកុម្ភៈ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យព្រះអង្គម្ចាស់ស៊ុលតង់ប្រទេសអារ៉ាប៊ីសាអូឌីតបានរៀបចំសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ កម្មវិធីដកបទពិសោធដូចជា ការសរសេរអក្សរផ្ចង់ចិន ការគូរគំនូរប្រពៃណីចិន ការដកបទពិសោធពីសម្លៀកបំពាក់HANFU និងការជ្រលក់ក្រណាត់ជាដើម បានបង្ហាញពីប្រពៃណីនៃបុណ្យចូលឆ្នាំចិននិងសោភ័ណវិទ្យាបូព៌ាប្រទេស ជាមួយគ្នានេះដែរ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦ជាភាសាអង់គ្លេសនិងភាសាអារ៉ាបរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក៏បានចាក់ផ្សាយក្នុងព្រឹក្តិការណ៍នេះ ដែលបានទាក់ទាញសិស្សានុសិស្សនិងគ្រូបង្រៀនចិននិងអារ៉ាប៊ីសាអូឌីតចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងផ្លាស់ប្តូរគ្នាយ៉ាងរាក់ទាក់កក់កៅ្ត។ សិស្សានុសិស្សនិងគ្រូបង្រៀនជាច្រើនបានសម្តែងការរំពឹងទុកយ៉ាងខ្លាំងចំពោះកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។
បរទេស៖ អាជ្ញាធរចិនបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនបានប្រហារជីវិតមនុស្សបួននាក់ដែលត្រូវបានរកឃើញថាមានទោសពីបទបង្កឲ្យមានការស្លាប់ពលរដ្ឋចិនប្រាំមួយនាក់ និងដំណើរការប្រតិបត្តិការបោកប្រាស់ និងល្បែងស៊ីសងនៅខាងក្រៅប្រទេសមីយ៉ាន់ម៉ាដែលមានតម្លៃជាង ៤ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា តុលាការប្រជាជនកម្រិតមធ្យម Shenzhen នៅភាគខាងត្បូងប្រទេសចិនបានប្រកាសពីការប្រហារជីវិតនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃចន្ទ ទោះបីជាវាមិនច្បាស់ថាពួកគេត្រូវបានអនុវត្តនៅពេលណាក៏ដោយ។ ការប្រហារជីវិតមនុស្ស ១១ នាក់ផ្សេងទៀតដែលត្រូវបានចោទប្រកាន់ពីបទដំណើរការមជ្ឈមណ្ឌលបោកប្រាស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានប្រកាសកាលពីសប្តាហ៍មុន។ តុលាការ Shenzhen...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនាំយកឱកាសការងារចំនួន ៨៧ ៣៦១កន្លែងសម្រាប់បងប្អូនអតីតពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខេត្តបាត់ដំបង និងប៉ៃលិន នៅថ្ងៃទី០៧-០៨ ខែកុម្ភៈខាងមុខនេះ។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានឱ្យដឹងថា បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជា និងបងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន កំពុងស្វែងរកការងារ អាចអញ្ជើញមកដាក់ពាក្យ និងសម្ភាសការងារជាមួយក្រុមហ៊ុន រោងចក្រ...
បរទេស៖ ក្រុមហ៊ុនផលិតមនុស្សយន្តស្រដៀងនឹងមនុស្សរបស់ប្រទេសចិន EngineAI បានបង្ហាញផែនការដើម្បីបញ្ជូនមនុស្សយន្ត PM01 របស់ខ្លួនទៅកាន់លំហអាកាសតាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍អវកាសពាណិជ្ជកម្មមួយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាម CNEVPost បានឱ្យដឹងថា EngineAI បានប្រកាសនៅថ្ងៃទី ២៦ ខែមករាថា ខ្លួនបានសហការជាមួយក្រុមហ៊ុន Beijing...
សៀមរាប ៖ ដោយទទួលបានការណែនាំពី លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងមហាផ្ទៃ បានបន្ដបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានគណៈអភិបាល និងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ដ្រីរាជការ និងក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ (OMS) ជូនដល់មន្ត្រីបង្គោល នៃរដ្ឋបាលខេត្តសៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ,...
ភ្នំពេញ ៖ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភាឥស្លាមប៉ាគីស្ថាន...
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអញ្ជើញក្រុមស្រ្តី២នាក់ ដែលចេញមកស្រែឡូឡា ដាក់ក្រុមសមត្ថកិច្ច ករណីសមត្ថកិច្ចឃាត់ខ្លួន ជនជាតិចិន ផឹកស៊ីស្រវឹង បើកបរក្នុងស្ថានភាពស្រវឹង មកបំភ្លឺនៅស្នងការ ។ ការអញ្ជើញមកបំភ្លឺនេះ បន្ទាប់មានបុរសជនជាតិចិនម្នាក់ រថយន្តមួយគ្រឿងម៉ាក AlPHAND ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-6130 បើកបរក្នុងស្ថានភាពស្រវឹងស្រា មានជាតិអាកុលក្នុងខ្លួន...
ជីប ម៉ុង លែន ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅក្នុងប្រទេស មានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាមួយគុណភាពសំណង់ល្អដាច់គេ ហើយជាលើកដំបូងបំផុតដែល ជីប ម៉ុង លែន បានផ្តល់ជូនប្រូម៉ូសិនដ៏វិសេសវិសាល នារដូវកាលចូលឆ្នាំចិនដែលរួមមានដូចជា៖ រួសរាន់ឡើង សម្រេចចិត្តថ្ងៃនេះ មុនឱកាសដ៏ល្អនេះកន្លងផុតទៅ! ក្លាយជាម្ចាស់ផ្ទះនៅ ជីប ម៉ុង លែន ជាមួយការទិញផ្ទះសម្រាប់ការរស់នៅប្រកបដោយភាពជឿជាក់ មានតម្លៃល្អ ទីតាំងល្អឥតខ្ចោះ និងអត្ថប្រយោជន៍ពិសេសដ៏ច្រើនសន្ធឹកសន្ធាប់។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់៖...
ឱកាសពិសេសដែលមិនគួរមើលរំលង! នាពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ Parkland Condo TK ដែលជាខុនដូអភិវឌ្ឍដោយជីប ម៉ុង លែន មានកិត្ដិយសនាំមកនូវប្រូម៉ូសិន សម្រាប់ការវិនិយោគដ៏ឆ្លាតវៃ ជាមួយទីតាំងយុទ្ធសាស្រ្តដ៏ល្អឥតខ្ចោះ។ ពិសេសមែនទែន! អតិថិជននឹងទទួលបានប្រម៉ូសិនដែលមិនធ្លាប់មានពីមុនមក៖ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់៖ ជីប ម៉ុង លែន សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌក្នុងការផ្តល់ជូនខាងលើនេះគ្រប់ពេលដោយពុំចាំបាច់ជូនដំណឹងជាមុន។