បាកដាដ៖ អគារនានានៅខាងក្នុងបរិវេណស្ថានទូតអាមេរិកក្នុងតំបន់បៃតងនៃទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ត្រូវបានឆាបឆេះ បន្ទាប់ពីស្ថានទូតត្រូវបានវាយប្រហារនៅព្រឹកថ្ងៃអង្គារនេះ។ ប្រភពមួយមកពីក្រសួងមហាផ្ទៃអ៊ីរ៉ាក់ បានប្រាប់ស៊ីនហួរក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា យន្តហោះគ្មានមនុស្សបើកពីរគ្រឿងបានវាយប្រហារនៅក្នុងបរិវេណស្ថានទូត ហើយការផ្ទុះជាបន្តបន្ទាប់បានបង្កឱ្យមានអគ្គីភ័យដែលអាចមើលឃើញពីខាងក្រៅអគារ។ ប្រភពដដែលបានឧ្យដឹងថា ស៊ីរ៉ែនត្រូវបានបន្លឺឡើងភ្លាមៗនៅទូទាំងទីតាំងក្នុងអំឡុងពេលវាយប្រហារ ខណៈដែលប្រព័ន្ធការពាររបស់ស្ថានទូតបានបរាជ័យក្នុងការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកដែលចូលមក។ មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនោះទេ ហើយអគ្គីភ័យដែលបណ្តាលមកពីការឆាបឆេះបង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារទាំងនោះ។ គួរបញ្ជាក់ថា ស្ថានទូតត្រូវបានទទួលរងការវាយប្រហារជាច្រើនលើកច្រើនសារចាប់ពីល្ងាចថ្ងៃចន្ទរហូតដល់ព្រឹកព្រលឹមថ្ងៃអង្គារ។ តំបន់បៃតងនៅកណ្តាលទីក្រុងបាកដាដ ជាកន្លែងផ្ទុកអគាររដ្ឋាភិបាលអ៊ីរ៉ាក់ សភា និងបេសកកម្មបរទេសជាច្រើន រួមទាំងស្ថានទូតអាមេរិកផងដែរ។...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា រុស្ស៊ីបានជួយអ៊ីរ៉ង់កែលម្អយន្តហោះគ្មានមនុស្សបើក Shahed របស់ខ្លួន បន្ទាប់ពីបានប្រើប្រាស់នៅអ៊ុយក្រែនជាលើកដំបូងជាកន្លែងសាកល្បងអាវុធ ដោយព្រមានថា ការគំរាមកំហែងដូចគ្នាដែលអ៊ីស្រាអែល រដ្ឋឈូងសមុទ្រ និងកងកម្លាំងអាមេរិកកំពុងប្រឈមមុខឥឡូវនេះ ត្រូវបានពង្រឹងតាមរយៈការវាយប្រហារជាច្រើនឆ្នាំលើជនស៊ីវិលអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ថា...
ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានថ្លែងថា ការដាក់ញត្តិតវ៉ាប្រឆាំងនឹងភាគីថៃ គឺជាវិធានការស្របតាមច្បាប់អន្តរជាតិ និងជាភស្តុតាងបញ្ជាក់ថា «កម្ពុជា មិនបានយល់ព្រម ឬទទួលស្គាល់ការបំពានទាំងនោះឡើយ»។ ក្នុងកិច្ចប្រជុំកិច្ចប្រជុំប្រចាំឆ្នាំ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី...
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាស្តីពី «ការច្នៃប្រឌិត និងផលិតភាព នៅក្នុងបរិបទថ្មី» ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស និងសិប្បកម្មក្នុងតំបន់។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ...
នូវែលហ្សេឡង់ ៖ ក្រោមកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធ ពីធនាគារ Rabobank NZ, លោក ឃួយ ម៉ៃខល ប្រធានការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និង លោកបណ្ឌិត Vijay Kumar តំណាងសាកលវិទ្យាល័យ University of Waikato៖ នាថ្ងៃទី១៧ ខែមីនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រកបដោយលទ្ធផលជាផ្លែផ្កា រវាងនគរបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ណែនាំ និងជំរុញឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន និងគ្រប់តួអង្គក្នុងសង្គម រួមគ្នាបង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស។ សារជំរុញនិងណែនាំ បានធ្វើឡើងបន្ទាប់ពីប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមជនល្មើសទាំងក្នុង និងក្រៅប្រទេស បានបន្តប្រើល្បិចកលបោកបញ្ឆោត និងអូសទាញមនុស្ស...
បរទេស៖ អាជ្ញាធរឡាវកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ប្រទេសឱ្យមានស្ថិរភាព បន្ទាប់ពីស្ថានីយប្រេងឥន្ធនៈជាង ១ ០០០ ត្រូវបានរាយការណ៍ថា បានបិទនៅទូទាំងប្រទេស ហើយមនុស្សជាច្រើនកំពុងតម្រង់ជួរដើម្បីទិញប្រេងឥន្ធនៈ។ យោងតាមសារព័ត៌មាន Laotian Times ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ថា យោងតាមទិន្នន័យដែលបានចេញផ្សាយដោយនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៅថ្ងៃទី ១១ ខែមីនា ប្រទេសឡាវមានស្ថានីយប្រេងឥន្ធនៈសរុបចំនួន ២.៥៣៨ កន្លែងនៅទូទាំងប្រទេស។ ក្នុងចំណោមនេះ ស្ថានីយចំនួន...
ភ្នំពេញ ៖ ការទាមទាររបស់បងប្អូនកម្មករកម្មការិនី នៃរោងចក្រ ជេ ស្តារ ហ្គារម៉ិន ដែលមានទីតាំងស្ថិតនៅតាមបណ្តយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានដោះស្រាយបញ្ចប់ដោយភាគីទាំងពីរឯកភាព ទទួលយកដំណោះស្រាយ ៦ចំណុច នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម (UAE)លោកSheikh Mohamed bin Zayed Al Nahyan បានជួបជាមួយស្តេច Abdullah II នៃប្រទេសហ្ស៊កដានី កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ ក្នុងតំបន់ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ ក្នុងជំនួបនោះ មេដឹកនាំទាំងពីរបានពិភាក្សាអំពីស្ថាន ភាពយោធាកាន់តែអាក្រក់ ឥទ្ធិពលរបស់វាទៅលើសន្តិសុខក្នុងតំបន់...