ក្រចេះ ៖ សត្វក្តាន់ឈ្មោលមួយក្បាលទម្ងន់ប្រហែល ៤០គីឡូក្រាម បានរត់ចេញពីដែនជម្រកសត្វតំបន់ដីសើម និងជម្រកវាលស្មៅ នៅពីក្រោយផ្ទះអ្នកភូមិម្នាក់ ក្នុងភូមិក្បាលជូ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ សត្វក្តាន់ឈ្មោលត្រូវបានឆ្កែអ្នកស្រុកដេញតាម ហើយបានព្យាយាមរត់គេចខ្លួនដោយរត់ឡើងលើផ្លូវជាតិ ចូលទៅក្នុងផ្ទះអ្នកភូមិក្បែរនោះ។ នៅទីបំផុត សត្វនោះបានរត់ ទៅជាប់នៅក្នុងរបងលួស របស់ផ្ទះអ្នកស្រុក។ បន្ទាប់មក...
កំពង់ស្ពឺ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានលើកឡើងថា ការលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំកំពូលពិសេសរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រជាពលរដ្ឋចាត់ទុកថា ជាកត្តាចម្បងក្នុងការនាំមកនូវសេចក្តីសុខក្សេមក្សាន្ត ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ។ ការលះបង់ទាំងនោះ មិនអាចកាត់ថ្លៃ បានឡើយក្នុងប្រវត្តិសាស្ត្រ ដើម្បីធានាបាននូវសុខសន្តិភាព ពេញលេញទូទាំងប្រទេសនិងភាពក្សេមក្សាន្តរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ការលើកឡើងនេះ...
ភ្នំពេញ ៖ តាមរយៈកិច្ចសហការ រវាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងអាជ្ញាធរខេត្ត ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញ និងចុះអនុវត្តយុទ្ធនាការផ្សព្វផ្សាយដល់ទីតាំងសហគ្រាស និងក្រុមហ៊ុន ស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦» នៅតាមសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម ក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដោយផ្តោតសំខាន់លើច្បាប់ស្តីពីការងារ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO)...
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ផ្លែស្វាយ ដែលមានម៉ាកយីហោ «Romdoul» (រំដួល) កំពុងត្រូវបានដាក់លក់នៅលើទីផ្សារកូរ៉េ ពិតជាមានប្រភពដើមមកពីកម្ពុជា ១០០% និងត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. ។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលំដាប់អន្តរជាតិ Hyundai...
យេរ៉ូសាឡឹម៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបញ្ចប់ការរៀបចំរួមគ្នា សម្រាប់ការបន្តប្រតិបត្តិការ យោធាឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទរទស្សន៍ Kan TV របស់អ៊ីស្រាអែល ដោយដកស្រង់សម្តីមន្ត្រីសន្តិសុខអាមេរិក។ មន្ត្រីរូបនេះបានឧ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងធ្វើការសម្រេចចិត្ត “ឆាប់ៗនេះ”។ មុននេះបន្តិច នៅថ្ងៃអង្គារ លោក ដូណាល់...
បរទេស៖ នៅថ្ងៃពុធ តម្លៃប្រេងបានធ្លាក់ចុះបន្ថែមទៀត បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងម្តងទៀតថា សង្គ្រាមជាមួយអ៊ីរ៉ង់ នឹងបញ្ចប់ “យ៉ាងឆាប់រហ័ស” ទោះបីជាវិនិយោគិន នៅតែមានការប្រុង ប្រយ័ត្នអំពីលទ្ធផលនៃការចរចាសន្តិភាព ចំពេលមានការរំខានជាបន្តបន្ទាប់ដល់ការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ាពីជម្លោះក៏ដោយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុន Sky Angkor Airlines នឹងពិចារណាពិនិត្យលទ្ធភាព បើកជើងហោះហើរត្រង់ ពីទីក្រុងសេអ៊ូលប្រទេសកូរ៉េ ឆ្ពោះទៅខេត្តសៀមរាប នៃកម្ពុជា ។ ការលើកឡើងបែបនេះ របស់លោក ឃួន ផុនរតនៈ ក្នុងឱកាសទទួលជួបសម្តែងការគួរសម...
ភ្នំពេញ៖ ក្នុងឱកាសខួបលើកទី៩ នៃទិវាជាតិនៃការចងចាំ ២០ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិមន្តព្រះសង្ឃចំនួន៨៨អង្គ បង្សុកូលរាប់បាត នៅមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្គោ ក្រោមអធិបតីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីឧទិ្ទសកុសល ជូនវិញ្ញាណខន្ធ័ជនរងគ្រោះស្លូតត្រង់...
ភ្នំពេញ ៖ ខណៈដែលម្តាយកំពុងឈឺធ្ងន់ លោក កឹម សុខា ត្រូវបានអនុញ្ញាតឱ្យទៅជួបមុខម្តាយនៅផ្ទះក្នុងបុរីមួយកន្លែង ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ។ បើតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ផែង ហេងដែលជាមេធាវីការពារក្តីលោក កឹម សុខា គឺ លោក កឹម សុខា ត្រូវបានកម្លាំងនគរក្រសួងមហាផ្ទៃជូនមកជួបមុខម្តាយរបស់លោកដែលប្អូនរបស់លោក...
ភ្នំពេញ ៖ នៅចំពោះមុខរដ្ឋសមាជិក១៨៥ ក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោកលើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសូងសុខាភិបាល បានថ្លែងពីសមិទ្ធផលសំខាន់ៗ របស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ។ សមិទ្ធផលសំខាន់ៗ របស់កម្ពុជាដែលសាស្ត្រាចារ្យ ឈាង រ៉ា បានឡើងថ្លែងបទអន្តរាគមន៍...