បរទេស៖ សម្ព័ន្ធមិត្តអាមេរិកជាច្រើនបានបដិសេធការអំពាវនាវរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ឲ្យបញ្ជូននាវាចម្បាំងទៅអមដំណើរការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលធ្វើឲ្យមានការរិះគន់ពីប្រធានាធិបតីអាមេរិក ដែលលោកបានចោទប្រកាន់ដៃគូលោកខាងលិចថា មិនដឹងគុណ បន្ទាប់ពីការគាំទ្រអស់ជាច្រើនទសវត្សរ៍។ យោងតាមទស្សនាវដ្តី Sight Magazine ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់កំពុងឈានចូលដល់សប្តាហ៍ទីបីហើយ ដែលគ្មានទីបញ្ចប់ ដោយភាគច្រើនបិទច្រកសមុទ្រហ័រមូស ដែលតាមរយៈនោះ...
ភ្នំពេញ ៖ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម ខណៈធនាគារពិភពលោក បន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា។...
បរទេស៖ អ្នកនាំពាក្យរងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបាននិយាយនៅព្រឹកថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសដោយប្រទេសប៉ាគីស្ថាន ទៅលើមន្ទីរពេទ្យមួយកន្លែងសម្រាប់ព្យាបាលអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថានបានកើនឡើងដល់ ៤០០ នាក់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ថា នៅក្នុងការបង្ហោះមួយនៅលើ X លោក Hamdullah Fitrat អ្នកនាំពាក្យរងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បាននិយាយថា ការវាយប្រហារនៅយប់ថ្ងៃច័ន្ទបានបំផ្លាញផ្នែកធំៗនៃមន្ទីរពេទ្យ។ លោកថា ចំនួនអ្នកស្លាប់រហូតមកដល់ពេលនេះមានចំនួន ៤០០...
ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ផលសេដ្ឋកិច្ចដែលកម្ពុជា ទទួលបានពីការនាំចូលជីនិងថ្នាំកសិកម្ម បង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់៩៧៧០ លានដុល្លារ នៅក្នុងឆ្នាំ២០២៥ ។ ការលើកឡើង របស់អ្នកនាំពាក្យ ក្រសួងកសិកម្មនេះ បន្ទាប់ពីមានការចុះផ្សាយព័ត៌មានថា កម្ពុជា បាននាំចូលជីនិងថ្នាំកសិកម្ម ក្នុងទំហំទឹកប្រាក់...
(ភ្នំពេញ)៖ ក្រោមស្មារតីរួបរួមគ្នា កម្មវិធីដើរដើម្បីសន្តិភាព ដើម្បីបង្ហាញពីស្មារតីស្រឡាញ់សន្តិភាពរបស់កម្ពុជា ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងព្រឹត្តិការណ៍ ដើរដើម្បីសន្តិភាពយូរអង្វែងសម្រាប់យើងទាំងអស់គ្នា ក្រោមមូលបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្នុងគោលបំណងរំលេចពីសារៈសំខាន់នៃសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ និងការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងកសាង និងថែរក្សាសន្តិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែចងចាំជានិច្ច នូវវីរភាពដ៏អង់អាចក្លាហាន របស់វីរកងទ័ព វីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានលះបង់ជីវិត ការពារបូរណភាពទឹកដី ក្នុងពេលថៃបង្កសង្គ្រាមឈ្លានពានកម្ពុជា ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក ប៉ែន បូណា...
ភ្នំពេញ ៖ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានសម្លឹងមើលឃើញថា ដើម្បីចូលរួមប្រើប្រាស់ប្រេង ដោយសន្សំចៃប្រជាពលរដ្ឋខ្លះៗ បានងាកមកប្រើប្រាស់ម៉ូតូអាគុយ ឡានអាគុយ ឬកាត់បន្ថយធ្វើដំណើរឆ្ងាយៗ ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម កាលពីរាត្រីថ្ងៃទី១៦ ខែមីនា បានប្រកាសតម្លៃប្រេងលក់រាយសម្រាប់ថ្ងៃទី១៧ មីនា គឺប្រេងសាំងធម្មតាមាន ៥...
ករណី អត្តឃាតនេះកើតឡើង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល៣និង៣០នាទីទាបភ្លឺ នៅចំណុច ផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។ បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកអូរជុំ បានអោយដឹងថា បន្ទាប់ពីកើតើតហេតុភ្លាមកម្លាំង អធិការដ្ឋាននគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ូយ បានចុះទៅដល់ទីតាំងកើតហេតុខាងលើ ដើម្បីធ្វើកំណត់ហេតុ ។ របាយការណ៍ដដែលបញ្ជាក់ថា...
បរទេស៖ ប្រទេសនៅអឺរ៉ុប បានច្រានចោលការបញ្ជូន នាវាចម្បាំង ទៅកាន់ច្រកសមុទ្រ Hormuz ទោះបីជាមានការគំរាមកំហែង ពីលោក Donald Trump ថា ណាតូប្រឈមមុខនឹង “អនាគតដ៏អាក្រក់មួយ” ប្រសិនបើសមាជិកបរាជ័យ ក្នុងការជួយបើកផ្លូវទឹក ដ៏សំខាន់នេះឡើងវិញ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយ នៅថ្ងៃទី១៧ ខែមីនា...
ក្រចេះ៖ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ នៃគម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-ចិនមេគង្គក្រចេះ និងផ្លូវតភ្ជាប់។ ក្នុងដំណើរចុះពិនិត្យនេះ មានការចូលរួមពី លោកអនុរដ្ឋលេខាធិការ ក្រុមការងារអនុវត្តគម្រោង តំណាងមន្ទីរសាធារណការ...