អូស្លូ៖ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen និងនាយករដ្ឋមន្ត្រីហ្គ្រីនឡែន លោក Jens-Frederik Nielsen បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា មួយនៅរសៀលថ្ងៃអង្គារ ដោយបានថ្លែងនូវការបដិសេធយ៉ាងម៉ឺងម៉ាត់ និងឯកភាពចំពោះការទាមទារ ពីខាងក្រៅលើកោះហ្គ្រីនឡែន ។ លោកស្រី Frederiksen បានកំណត់ជំហរនេះថា ជាបញ្ហានៃគោលការណ៍ជាមូលដ្ឋាន។ លោកស្រីបានឲ្យដឹងថា “នេះមិនត្រឹមតែអំពីហ្គ្រីនឡែន ឬអំពីព្រះរាជាណាចក្រនោះទេ។...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាក់ឱ្យប្រជាពលរដ្ឋ អាចទទួលសេវា របស់អង្គភាពច្រកចេញចូលតែមួយ តាមប្រព័ន្ធអនឡាញ តាមរយៈគេហទំព័រ «online.owso.gov.kh» និងកម្មវិធី App (OWSM CAMBODIA) របស់ក្រសួងមហាផ្ទៃ ។ យោងតាមរបាយការណ៍ សង្ខេប ស្តីពីការបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការងារអង្គភាពច្រកចេញចូលតែមួយ បានឱ្យដឹងថា...
បរទេស៖ នៅពេលដែលនាយករដ្ឋមន្ត្រី កាណាដា លោក Mark Carney មកដល់ប្រទេសចិននៅថ្ងៃពុធ ចិន បានមើលឃើញឱកាសមួយ ដើម្បីបំបែកសម្ព័ន្ធមិត្តយូរអង្វែង របស់សហរដ្ឋអាមេរិកមួយនេះ ឱ្យចេញពីគូប្រជែងរបស់ពួកគេ យ៉ាងហោចណាស់ក៏បន្តិចដែរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន កំពុងអំពាវនាវឱ្យរដ្ឋាភិបាលកាណាដា...
បរទេស៖ លោកស្រី Maria Zakharova អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា លោកខាងលិច កំពុងស្វែងរកការផ្លាស់ប្តូរ របបនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយកំពុងប្រើប្រាស់ល្បែងបដិវត្តន៍ពណ៌។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោកស្រី Maria Zakharova បានព្រមានថា ប្រទេសបរទេសចង់...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យប្រើប្រាស់បណ្ណ សម្គាល់យានជំនិះប្រភេទថ្មី ខណៈបណ្ណនេះ ត្រូវបានធ្វើទំនើបកម្ម បំពាក់នូវបច្ចេកវិទ្យា ដើម្បីពង្រឹងគុណភាព ទប់ស្កាត់ការក្លែងបន្លំ បង្កឡើងដោយក្រុមបុគ្គលទុច្ចរិតមួយចំនួន។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ បានឱ្យដឹងថា យោងឧបសម្ព័ន្ធ នៃប្រកាស ស្តីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីយានជំនិះ ការផ្តល់ផ្លាកលេខសម្គាល់យានជំនិះ និងការលុបយានជំនិះចេញពីបញ្ជីយានជំនិះ អគ្គនាយកដ្ឋានដឹកជញ្ជូន...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពាណិជ្ជកម្ម និងទេសចរណ៍ ។ ការគូសបញ្ជាក់របស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ...
នៅព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន ដែលមាន លោកវរសេនីយ៍ឯក ចាន់ សុធី ជានាយការិយាល័យ ចុះទៅចំណុច ដែលមានការប្រមូលផ្តុំ ដោយរថយន្តធុនធំច្រើនគ្រឿង ឈប់ចតលើដងផ្លូវ...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ នៅក្នុងឃុំស្យា ស្រុកកណ្តៀង ក៏ដូចជាភូមិ ឃុំ ស្រុកនានានៅទូទាំងខេត្តពោធិ៍សាត់ សូមខិតខំដាំបន្លែធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ បង្កើនជីវភាពក្នុងគ្រួសារ និងសហគមន៍។ ការលើកទឹកចិត្តនេះ ត្រូវបាន លោកអភិបាលខេត្ត ថ្លែងនៅក្នុងឱកាសចុះសាកសួរសុខទុក្ខ និងសង្កេតអំពីស្ថានភាពរស់នៅ ពីបរិស្ថាន អនាម័យ...
បរទេស៖ គ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើងនៅថ្ងៃអង្គារ ទី១៤ ខែមករា នៅពេលដែលស្ទូចសំណង់ធំមួយ ដែលប្រើសម្រាប់ដំឡើងផ្លូវរថភ្លើង បានដួលរលំទៅលើរថភ្លើង ដែលកំពុងធ្វើដំណើរនៅស៊ីឃ្យូ ខេត្តនគររាជសីមា ប្រទេសថៃ បណ្តាលឱ្យមានអ្នកស្លាប់ ៣នាក់ និងរបួស៤០នាក់។ យោងតាមសារព័ត៌មាន The Nation របស់ថៃ បានចេញផ្សាយថា ហេតុការណ៍នេះបានបណ្តាលឱ្យ អ្នកដំណើរជាច្រើននាក់ជាប់នៅក្នុងទូរថភ្លើង។ នៅកន្លែងកើតហេតុ ក្រុមអ្នកឆ្លើយតបបន្ទាន់មានការភ្ញាក់ផ្អើល...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានឲ្យដឹងថា ប្រទេសរបស់លោកត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាម ប៉ុន្តែនៅតែបើកចំហសម្រាប់ការសន្ទនា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា យោធាអាមេរិក កំពុងពិចារណាលើ “ជម្រើសដ៏រឹងមាំ” ទាក់ទងនឹងអ៊ីរ៉ង់ ក្នុងអំឡុងពេលមានភាពចលាចលថ្មីៗនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera លោក...