ភ្នំពេញ៖ លោក វង្ស ពេជ្រ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក (APD Bank) បានចេញសារថ្លែងអំណរគុណ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារផលប្រយោជន៍អតិថិជន ព្រមទាំងធានានូវនិរន្តរភាពនៃសេវាកម្មធនាគារ បន្ទាប់ពីមានការរំខានដោយសារការថែទាំប្រព័ន្ធនាពេលថ្មីៗនេះ។ នៅក្នុងសារលិខិតផ្ញើជូនអតិថិជន និងសាធារណជន លោកប្រធានក្រុមប្រឹក្សាភិបាលបានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃធនាគារ APD កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាឱ្យបាននូវស្ថិរភាព...
ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ តំណាងឱ្យក្រសួងពាក់ព័ន្ធចំនួន ៧ រួមមាន៖ (១). ក្រសួងការងារ...
ភ្នំពេញ៖ ធនាគារ អេស៊ី-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក (APD Bank) នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះ បានចេញសេចក្ដីជូនដំណឹងជាផ្លូវការមួយ ដើម្បីធ្វើការបកស្រាយ និងមោឃភាពចំពោះរាល់ពាក្យចចាមអារ៉ាមអវិជ្ជមានទាំងឡាយ ដែលបាននិងកំពុងចែកចាយនៅលើបណ្តាញសង្គមក្នុងបំណងអាក្រក់ បង្កឱ្យមានការភាន់ច្រឡំដល់សាធារណជន។ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ ធនាគារ APD បានប្រកាសយ៉ាងដាច់អហង្ការថា រាល់ការលើកឡើងដែលថាធនាគារមានបញ្ហា ឬជាប់ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីណាមួយនោះ...
បរទេស៖ ក្នុងចំណោមជម្លោះភូមិសាស្ត្រនយោបាយ និងការផ្លាស់ប្តូរគោលនយោបាយនៅក្នុងប្រទេសដែលផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅ, សមាគមគ្រាប់ស្វាយចន្ទីវៀតណាម (Vinacas) ព្យាករណ៍ពីឆ្នាំ២០២៦ ដ៏លំបាកមួយ ហើយបានកំណត់គោលដៅសម្រាប់ការនាំចេញគ្រាប់ស្វាយចន្ទីរបស់វៀតណាមប្រហែល ៨០០.០០០ តោន ដែលមានតម្លៃប្រហែល ៥ពាន់លានដុល្លារអាមេរិក។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ថា លោក Phạm Văn Công...
បរទេស: នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយនៅថ្ងៃចន្ទ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវដល់សម្ព័ន្ធមិត្តឱ្យការពារនាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuzថា ប្រទេសជប៉ុនមិនមានគម្រោងបញ្ជូននាវាកងទ័ពជើងទឹកទៅអមដំណើរនាវានៅមជ្ឈិមបូព៌ានោះទេ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនាថា លោកស្រី Takaichi បានប្រាប់សភាថា “យើងមិនទាន់បានធ្វើការសម្រេចចិត្តអ្វីទាំងអស់អំពីការបញ្ជូននាវាអមដំណើរនៅច្រកសមុទ្រ Hormuz នោះទេ។...
ភ្នំពេញ ៖ លោក អ៊ិន សាកាន អគ្គនាយករងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឡើងកាន់ដំណែងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជំនួសលោក ឡុង ណារ៉ូ ដែលត្រូវចូលនិវត្តន៍ ៕
ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តមានភាពរឹងមាំ មានសន្ទនីយភាពគ្រប់គ្រាន់ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ពីធនាគារជាតិនៃកម្ពុជា (NBC) ជាមួយនឹងសូចនាករចម្បងៗ នៃភាពប្រុងប្រយ័ត្ន ស្ថិតនៅកម្រិតលើសពីបទប្បញ្ញត្តិដែលបានកំណត់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សមាគមធនាគារនៅកម្ពុជា...
ភ្នំពេញ ៖ សមត្ថកិច្ចរាជធានីភ្នំពេញបានប្រកាសថា នឹងចុះត្រួតពិនិត្យជាតិស្រវឹងនាពេលរាត្រី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលនឹងចាប់អនុវត្តពេញលេញ ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦តទៅ ។ នេះបើតាមការចេញផ្សាយ របស់ស្នងការនគរបាល រាជធានីភ្នំពេញ ៕
កំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ក្រោយពីមានការវាស់វែងចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋរួចរាល់នោះ វិវាទដីធ្លី នឹងមានការថយចុះ ព្រោះពលរដ្ឋគ្រប់គ្នាមានបណ្ណកម្មសិទ្ធិដែលបញ្ជាក់ថា «ដីរបស់បងប្អូនជាដី ស្របច្បាប់ ពុំអាចមាននរណាមករំលោភបំពានបាននោះទេ»។ ថ្លែងក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុភូមិឈ្លីតក្រោម និងភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង និងពិធីប្រកាសបិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ អង្គការ គាំពារធនធានសមុទ្រ ព្រមទាំងមូលនិធិសង្សារ បានប្រកាសពីការរកឃើញនូវការបង្កកំណើតផ្កាថ្មប៉ប្រះទឹកជាលើកទី៣ នៅប្រជុំកោះរ៉ុង និងជាលើកដំបូងនៅកោះសង្សារ នៃខេត្តព្រះសីហនុ និងប្រជុំ កោះស្តេចនៃខេត្តកោះកុង។ ការចុះអង្កេតនិងសិក្សា អំពីការបង្កកំណើតរបស់ផ្កាថ្មប៉ប្រះទឹកនេះ ធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា...