ស្របពេលដែលបណ្ណណ្ពសាររបស់លោក Epstein ត្រូវបានប្រកាសជាបន្តបន្ទាប់ ទង្វើដ៏អាក្រក់របស់វណ្ណៈឯកសិទ្ធិរបស់អាមេរិក គួរឱ្យអ្នកផងទាំងពួងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អាមេរិកពិបាកលាក់បាំងទង្វើអាក្រក់ខាងសិទ្ធិមនុស្ស សុបិនអាមេរិកបានក្លាយទៅជាការស្រមើបើស្រមៃដែល ”វណ្ណៈឯកសិទ្ធិលេបត្របាក់មនុស្ស”។ លទ្ធផលនៃការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN ចំពោះអ្នកលេងអ៊ីនធឺណិតជុំវិញពិភពលោកបង្ហាញឱ្យឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២% បានកត់សម្គាល់ឃើញថាជំងឺរ៉ាំរ៉ៃជាប្រព័ន្ធនៃរបបមូលធននិយមពិបាកក្នុងការត្រូវបានព្យាលបាលនោះទេ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៥,៦% កត់សម្គាល់ឃើញថា ប្រព័ន្ធយុត្តិធម៌អាមេរិកមានក្នុងមានស្តង់ដារពីរ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២,៧% ក៏បានកត់សម្គាល់ឃើញថា បញ្ហាអំពើពុករលួយជាប្រព័ន្ធ នៅពីក្រោយសំណុំរឿង នៅមិនទាន់ត្រូវបានបង្ហនលាតត្រដាងាញជូនសាធារណជននៅឡើយទេកត់សម្គាល់នៅឡើយទេ។ សូមរម្លឹកថា បណ្ណសាររបស់លោក Epstein បានលាតត្រដាងពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិទ្រង់ទ្រាយធំដែលបន្តរហូតដល់រាប់សិបឆ្នាំរបស់អ្នកឆ្នើមនៃមជ្ឈដ្ឋាននយោបាយ និងពាណិជ្ជកម្មអាមេរិក ប្រជាជនសាមញ្ញា ជាពិសេសអនីតិជនក្រីក្របានក្លាយទៅជាជនរងគ្រោះកញរោះទូទៅបំផុត៕
ឆ្នាំ២០២៦គឺជា “ឆ្នាំវប្បធម៌ចិន-ប្រេស៊ីល” លើកទី១ ថ្ងៃទី១០ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ “ពិធីផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)បានប្រារព្ធធ្វើនៅប្រាស៊ីលីយ៉ា។ លោក Shen Haixiong អគ្គនាយកអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជានិមិត្តរូបវប្បធម៌នៃអរិយធម៌ចិនដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយ។ បច្ចុប្បន្ន ប្រទេសនិងតំបន់ជិត ២០នៅទូទាំងពិភពលោកបានកំណត់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាថ្ងៃឈប់សម្រាកតាមច្បាប់ ដែលប្រហែល ១ភាគ៥ នៃចំនួនមនុស្សពិភពលោកអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនតាមវិធីផ្សេងៗគ្នា ដើម្បីរួមគ្នាចែករំលែកគុណតម្លៃរួមរបស់មនុស្សជាតិដែលសុខដុមរមនាក្នុងគ្រួសារ និងការរួមរស់ដោយដោយភាពចុះសម្រុងគ្នារវាងមនុស្សជាតិ និងធម្មជាតិដែលបង្កប់ដោយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ ឆ្នាំ២០២៦ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការ៥ឆ្នាំលើកទី១៥ របស់ប្រទេសចិន សូមឱ្យយើងរួមគ្នាស្វាគមន៍និទាឃរដូវដែលពោរពេញដោយភាពកាន់តែកក់ក្តៅ និងក្តីសង្ឃឹមកាន់តែច្រើន។ ថ្ងៃដដែល ការសម្តែងពណ៌ឡាស៊េនៃព្រឹត្តិការណ៍នេះបានបំភ្លឺសារមន្ទីរជាតិប្រេស៊ីល ដែលមានប្រជាពលរដ្ឋជាច្រើនបានចូលរួមទទួលបទពិសោធន៍វប្បធម៌ប្រពៃណីចិន៕
ថ្ងៃទី១០ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍”ពិធីចាប់ផ្តើមសម្រាប់កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” សម្រាប់រុស្ស៊ីនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន( CMG )បានបើកធ្វើនៅក្រុងមូស្គូរដ្ឋធានីរុស្ស៊ី។ លោក Shen Haixiong អគ្គនាយក CMG បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា ក្នុងនាមជាព្រឹត្តិការណ៍វប្បធម៌ប្រចាំដែលមានទស្សនិកជនច្រើនបំផុតជុំវិញពិភពលោក កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានរៀបចំ ៤៣ ឆ្នាំជាប់ៗគ្នា។ កម្មវិធីរាត្រីសមោសរឆ្នាំនេះ នឹងរៀបចំធ្វើឡើងក្នុងទម្រង់ ”5k +4K/8K+AI” ព្រមនិងបញ្ចញឧត្តមភាពនៃការផ្សព្វផ្សាយជាភាសា ៨៥ ភាសា ដើម្បីផ្តល់កម្មវិធីសម្តែងវប្បធម៌យ៉ាងមហោស្ចារ្យជូនទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស។ យើងក៏នឹងរៀបចំធ្វើព្រឹត្តិការណ៍ ”ពិធីចាប់ផ្តើមសម្រាប់កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” នៅតំបន់ជាច្រើនជុំវិញពិភពលោក ដើម្បីធ្វើឱ្យទស្សនិកជនទូទាំងពិភពលោកដកបទពិសោធដោយផ្ទាល់ពីបរិយាកាសសប្បាយរីករាយនៃបុណ្យចូលឆ្នាំថ្មីចិន៕
នារសៀលថ្ងៃទី១១ ខែកុម្ភៈ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានជួបជុំគ្នាជាមួយតំណាងនានានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាធិបតេយ្យ អ្នកទទួលខុសត្រូវនៃសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិន និងឥស្សរជនមិនកាន់បក្សនៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង ដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ លោក Xi Jinping បានតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សូមសួរសុខទុក្ខដោយស្មោះស្ម័គ្រ និងសម្តែងជូនពរដ៏ល្អបវរចំពោះគណបក្សប្រជាធិបតេយ្យនានា សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្ម ឥស្សរជនមិនកាន់បក្ស និងសមាជិកនៃរណសិរ្សរួបរួមរបស់ចិន៕
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យចាត់វិធានការត្រួតពិនិត្យតាមទីតាំងលក់ដូរ និងឃ្លាំងស្តុកទំនិញ ដើម្បីទប់ស្កាត់ការនាំចូល និងចែកចាយផាវ កាំជ្រួច និងគ្រឿងផ្ទុះគ្រប់ប្រភេទ។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន...
ប៉ារីស ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាវាគ្មិន ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការត្រួតពិនិត្យអនុលោមភាពច្បាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបរិស្ថាន ជាចលករសម្រាប់ការចាកចេញពីប្រទេស អភិវឌ្ឍតិចតួចប្រកបដោយចីរភាព ការអនុវត្តលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ និងកិច្ចសន្ទនាសង្គម» នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងវេទិការបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD)...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ រួមគ្នាកសាងអនាគត ប្រកបដោយភាពធន់ និងចីរភាពនៃវិស័យសុខាភិបាល ដើម្បីសុខភាពប្រជាជនកម្ពុជា ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល (UHC)។ ក្នុងពិធីបើកកិច្ចប្រជុំពិនិត្យ លទ្ធផលប្រចាំឆ្នាំ២០២៥ និងផែនការសកម្មភាពឆ្នាំ២០២៦ របស់ក្រុមការងារបច្ចេកទេសសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានពលរដ្ឋ ភៀសសឹកចំនួន ៧៨.៣៩៣នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានបានវិញនៅឡើយទេ ក្នុងនោះ មានកុមារ ២៦.៣៨៥នាក់។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១២ ដល់ម៉ោង ៦ព្រឹក...
តាកែវ ៖ ក្នុងគោលដៅប្រែក្លាយសក្តានុពលបង្កងទឹកសាបឱ្យកាន់តែរីកចម្រើន លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំឱ្យមន្ទីរកសិកម្មខេត្ត បង្កើនការយកចិត្តទុកដាក់លើការផលិតពូជបង្កងឱ្យបានកាន់តែច្រើន និងធានាបាននូវគុណភាពខ្ពស់ ដើម្បីផ្គត់ផ្គង់ដល់ការចិញ្ចឹមរបស់កសិករ និងបំពេញតម្រូវការទីផ្សារ។ ថ្លែងក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រចាំឆ្នាំ ២០២៥ និងដាក់ចេញទិសដៅបន្តឆ្នាំ២០២៦ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ...
បរទេស៖ ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា គណៈកម្មាធិការរដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ បានផ្តល់ការយល់ព្រមបឋមរបស់ខ្លួន សម្រាប់ការទិញយន្តហោះចម្បាំង Rafale របស់បារាំងបន្ថែម និងយន្តហោះល្បាតសមុទ្រ ក្នុងកិច្ចព្រមព្រៀង ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការទិញទាំងនេះគឺជាផ្នែកមួយ នៃកិច្ចព្រមព្រៀងដែលត្រូវបានអនុម័ត សម្រាប់កញ្ចប់ផលិតផលការពារជាតិ ដែលមានតម្លៃ...