ភ្នំពេញ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានណែនាំអាជីវករ ត្រូវបញ្ឈប់ និងរក្សាទុកជាបណ្តោះអាសន្ន ចំពោះផ្លែក្រូច មានសញ្ញាជាតិ ឬព្រះរាជសង្ហារ នៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា កាលពីពេលថ្មីៗនេះ តាមរយៈការអនុវត្ត សកម្មភាពចុះអង្កេតទីផ្សាររបស់ខ្លួន និងដោយទទួលបានសេចក្តីរាយការណ៍...
(ខេត្តព្រះសីហនុ)៖ បងប្អូនអ្នកកំពុងសោមដឹងតែសប្បាយភ្នែកហើយ! ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា នាំយកមហាព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាគុនខ្មែរពិភពលោកលើកទី៦ ប្រចាំឆ្នាំ២០២៥ ប្រមូលកីឡាករជួរមុខលំដាប់ប្រទេសមកប្រកួតជុំគ្នាជាខ្នាតអន្តរជាតិដែលមានការចូលរួមពីជាង ១៨ប្រទេសជុំវិញពិភពលោក ដែលធ្វើឡើងជាប់ៗគ្នារហូតដល់ ៥ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ កាន់តែពិសេស ថ្ងៃចុងក្រោយនឹងមានការប្រគំតន្ត្រី ចំថ្ងៃនៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ដែលមហាព្រឹត្តិការណ៍តន្ត្រីយក្សនេះមានឈ្មោះថា Valentine loving day...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការកសាងមូលធនមនុស្ស ដែលត្រូវចាប់ផ្តើមពីដំណាក់កាលដំបូងនោះ គឺការថែទាំក្មេងក្នុងរយៈពេល ១០០០ថ្ងៃដំបូង ព្រោះអំឡុងពេលនេះ ជាពេលវេលាខួរក្បាលលូតលាស់ល្អ ។ ក្នុងកម្មវិធីថ្ងៃទី៣ និងជាថ្ងៃចុងក្រោយ នៃសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា...
ព្រះវិហារ៖ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកយ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមន្រ្តីរាជការជាច្រើននាក់ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តន៍ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ការមិនមានគុណភាព បានមកពីសេវាដែលគ្មានសុវត្ថិភាពនោះទេ ខណៈសុវត្ថិភាពអ្នកជំងឺ គឺជាមូលដ្ឋានគ្រឹះចាំបាច់ នៃដំណើរការថែទាំព្យាបាលដែលសំដៅគុណភាពពិតប្រាកដ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រសល្យសាស្រ្តប្រចាំឆ្នាំ លើកទី២៨ និងសិក្ខាសាលាវិទ្យាសាស្ត្រថែទាំលើកទី១៥ ក្រោមប្រធានបទ៖ «ការអនុវត្តពហុជំនាញនៃវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ» នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃ១២ កុម្ភៈ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីចំណុចដែលគួរចងចាំ ដូចជា...
បរទេស៖ ចំនួនអ្នកស្លាប់ដោយសារការបង្ក្រាបលើការតវ៉ាទូទាំងប្រទេសរបស់អ៊ីរ៉ង់កាលពីខែមុនបានកើនឡើងដល់យ៉ាងហោចណាស់ ៧.០០៥ នាក់ និងមនុស្សជាច្រើននាក់ទៀតនៅតែភ័យខ្លាចថាស្លាប់ផងដែរ, នេះបើយោងតាមសកម្មជនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការកើនឡើងជាបន្តបន្ទាប់នៃចំនួនអ្នកស្លាប់ដោយសារបាតុកម្មបានបន្ថែមទៅលើភាពតានតឹងទូទៅដែលអ៊ីរ៉ង់ ដែលកំពុងប្រឈមមុខទាំងនៅក្នុងប្រទេស និងនៅបរទេស ខណៈដែលប្រទេសនេះព្យាយាមចរចាជាមួយសហរដ្ឋអាមេរិកលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ការចរចាជុំទីពីរនៅតែមិនទាន់ច្បាស់លាស់នៅឡើយ ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានលើកឡើងពីករណីរបស់គាត់ដោយផ្ទាល់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបង្កើតគណៈកម្មការដឹកនាំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៦ ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺជាការត្រៀមពីចម្ងាយ ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ...
ពោធិ៍សាត់÷ លោក ឆាយ គឹមម៉ុងអភិបាល នៃគណះអភិបាលស្រុកបាកាន បានអញ្ជើញចុះពិនិត្យ និងផ្តល់ប័ណ្ណសរសើរ “ផ្ទះស្អាត និងជាផ្ទះគំរូ” ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដាឃុំនានានៃស្រុកបាកាន ដើម្បីលើកទឹកចិត្តទៅដល់ពួកគាត់ក្នុងការរក្សាអនាម័យ បរិស្ថានស្អាត និងសោភ័ណ្ឌភាពក្នុងមូលដ្ឋានរបស់ខ្លួន។ សូមអបអរសាទរ និងកោតសរសើរ ចំពោះគ្រួសារដែលបានចូលរួមយ៉ាងសកម្ម ដែលបានធ្វើអោយ ផ្ទះស្អាត ភូមិស្អាត និង បរិស្ថានស្អាត៕...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា បណ្តាអង្គទូតបរទេសប្រចាំកម្ពុជា អង្គការអន្តរជាតិ និងសារព័ត៌មានធំៗ ក្នុងពិភពលោក កំពុងផ្តោតលើសកម្មភាពយោធាថៃ ដែលនៅតែបន្តសកម្មភាព រំលោភបំពានកម្ពុជាឥតឈប់ឈរ តាមរយៈការដាក់ទូកុងតឺន័រ រាយបន្លាលួស និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពកម្ពុជា-ថៃ នៅថ្ងៃទី១៣ ខែកុម្ភៈ...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានជំនួយ ១.៥ លានដុល្លារអាមេរិក ដើម្បីគាំទ្រការស្តារជីវភាពរស់នៅ និង ការលើកកម្ពស់អាហារូបត្ថម្ភ ក្នុងសហគមន៍ ដែលរងផលប៉ះពាល់ ដោយជម្លោះព្រំដែន ក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចព្រមព្រៀងនេះបានបញ្ជាក់ជាផ្លូវការ នូវជំនួយជាសាច់ប្រាក់ចំនួន ២២១ លានយេនជប៉ុន (១.៥ លានដុល្លារអាមេរិក) ពីរដ្ឋាភិបាលជប៉ុន ដើម្បីឧបត្ថម្ភ “គម្រោង...