កងឆ្មាំបដិវត្តអ៊ីរ៉ង់ អះអាងថា បានវាយប្រហារនាវាដឹកប្រេងអាមេរិក ក្នុងឈូងសមុទ្រហ្គ្លោហ្វ អ៊ីរ៉ង់ បើកការវាយប្រហារ ដល់មូលដ្ឋានទ័ពជើងទឹក របស់អាមេរិកនៅបារ៉ែន ដោយប្រើប្រាស់មីស៊ីលនិងដ្រូន ក្រុងមូស្គូ លើកឡើងថា ប្រតិបត្តិសង្គ្រាមរបស់អាមេរិក កំពុងបង្កឲ្យមានអស្ថេរភាពធ្ងន់ធ្ងរ ក្នុងតំបន់មជ្ឈឹមបូព៍ាទាំងមូលនៅពេលនេះ យន្តហោះ ចាក់សាំងលើអាកាស KC-135 មួយគ្រឿង របស់អាមេរិក ធ្លាក់នៅអ៊ីរ៉ាក់ កប៉ាល់ដឹកទំនិញ បានលើកជាសញ្ញាថា...
ការបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីរបាយការណ៍ការងាររដ្ឋាភិបាល សេចក្តីសម្រេចចិត្តស្តីពីគោលការណ៍សំខាន់អំពី“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” ច្បាប់អំពីបរិស្ថានអេកូឡូស៊ី ច្បាប់ស្តីពីការជំរុញវឌ្ឍនភាពនិងសាមគ្គីភាពនៃជនជាតិ និងច្បាប់ស្តីពីផែនការអភិវឌ្ឍន៍ជាតិ ។ល។ កាលពីថ្ងៃទី១២ខែមីនាឆ្នាំ២០២៦ មហាសន្និបាតនៃសភាទាំងពីររបស់ចិនបានបញ្ចប់របៀបវារៈមួយចំនួនដោយជោគជ័យ នេះជាសក្ខីភាពដែលបញ្ជាក់ពីសារៈសំខាន់ ឆ្នាំចាប់ផ្តើមនៃ“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” ។ “និមិត្តសញ្ញាដ៏សំខាន់មួយ” “គ្រោងទិសដៅយុទ្ធសាស្ត្រថ្មីរបស់ចិន” “ជាមហាសន្និបាតនយោបាយដ៏ឱឡារិករបស់ចិន ហើយក៏ជាទស្សនទានឈ្នះ-ឈ្នះរបស់ពិភពលោកផងដែរ”។ល។ មតិអន្តរជាតិយល់ឃើញថា មហាសន្និបាតនៃសភាទាំងពីររបស់ចិនមិនត្រឹមតែបានតាក់តែងគោលលំនាំប្រតិបត្តិការអនាគតរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគូរវាស់ផែនទីចង្អុលបង្ហាញផ្លូវសម្រាប់ប្រទេសនានាសម្រេចបាននូវវិបុលភាពរួមផងដែរ ។ តើចិននឹងធ្វើអ្វីខ្លះក្នុងរយៈពេលប្រាំឆ្នាំខាងមុខ? តើលេខសម្ងាត់នៃភាពជោគជ័យដើម្បីសម្រេចបាន «អភិបាលកិច្ចរបស់ចិន» តាមរយៈផែនការ៥ឆ្នាំគឺអ្វី? តើពិភពលោកនឹងមើលឃើញប្រទេសចិនយ៉ាងណាក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ? ការសម្រេចបាននូវការធ្វើទំនើបកម្ម គឺជាសុបិនដែលប្រជាជាតិចិនតែងតែប្រាថ្នាចង់បានតាំងពីសម័យទំនើប ប៉ុន្តែ “ទំនើបកម្មនឹងមិនមែនធ្លាក់ពីលើមេឃមកនោះទេ ផ្ទុយទៅវិញ ត្រូវតែសម្រេចបានតាមរយៈការបញ្ចេញស្មារតីភាពម្ចាស់ការក្នុងប្រវត្តិសាស្ត្រ” ។...
ប៉ៃលិន ៖ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សមាគមកាហ្វេកម្ពុជា សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងក្រុមហ៊ុនអង្គរហ្រ្គីន បានបើកវេទិកាស្តីពី “មាសខ្មៅនៅកម្ពុជា” សក្ដានុពលវិនិយោគ និងបច្ចេកទេសដាំដុះកាហ្វេប្រកបដោយចីរភាព ស្ថិតក្រោមអធិបតីភាពលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំដ៏បុិនប្រសប់ ឈ្លាសវៃនិងគុណធម៌របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការយកចិត្តទុកដាក់ គិតគូររបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្ទាប់ពីទទួលបាននូវព័ត៌មានពីក្រុមការងារមូលដ្ឋានស្រុកបសេដ្ឋថាមានប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពខ្វះខាត ជួបការលំបាក។ ក្រោមស្មារតីមនុស្សធម៌...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹក មិនមែនមានន័យថា «រាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ»។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំគ្រប់ភាគីបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា កំពុងស្នាក់នៅប្រកបរបរ និងសិក្សាក្នុងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា។ យោងតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួង...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា យុទ្ធនាការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Scam Online មិនមែនជាសកម្មភាពដែលធ្វើឱ្យល្អមើល ឬធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចមតិមួយចំនួនបានលើកឡើងនោះឡើយ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦...
ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីផ្តល់ឱកាសការងារ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេស អតីតពលករដែលត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី១៤ និងទី១៥ ខែមីនា ឆ្នាំ២០២៦នេះ។ លោក...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញលើការងារបណ្ដឹង ដើម្បីបន្តតាមដានវឌ្ឍនភាព និងជំរុញយន្តការដោះស្រាយ ពាក្យសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋស្ថិតក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានបន្តពិនិត្យយ៉ាងហ្មត់ចត់លើដំណើរការនៃការដោះស្រាយបណ្តឹងនីមួយៗ និងបានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញទាំងអស់ឱ្យបន្តពង្រឹងការទទួលខុសត្រូវ ដើម្បីធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវតាមច្បាប់ជាធរមាន សំដៅឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសំណូមពរ...
បរទេស៖ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា មីស៊ីលផ្លោងរបស់ខ្លួនបានវាយប្រហារនាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln ដែលធ្វើឱ្យនាវានេះមិនអាចដំណើរការបាន និងបង្ខំឱ្យនាវានេះដកថយពីដែនទឹកឈូងសមុទ្រ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបានបដិសេធការអះអាងនេះ ដោយនិយាយថានាវាផ្ទុកយន្តហោះអាមេរិក “បន្តគាំទ្រប្រតិបត្តិការ Epic Fury”។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា...