មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងសុន្ទរកថា វីដេអូមួយនៅថ្ងៃអង្គារនេះ មុនពេលដំណើរទស្សនកិច្ច ផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសចិនថា ទំនាក់ទំនងរុស្ស៊ី-ចិន ឈានដល់កម្រិតមិនធ្លាប់មានពីមុនមក។ លោក ពូទីន បានលេីកឡេីងថា “ថ្ងៃនេះ ទំនាក់ទំនងរុស្ស៊ី-ចិន បានឈានដល់កម្រិតមិនធ្លាប់មានពីមុនមក” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានកត់សម្គាល់ថា “ដំណើរទស្សនកិច្ចទៅវិញទៅមកជាប្រចាំ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា «ការវិវឌ្ឍវិជ្ជមាន» មួយកំពុងកើតឡើង ហើយលោកគិតថា អ៊ីរ៉ង់ខិតជិតដល់កិច្ចព្រមព្រៀងមួយនៅពេលនេះ ប៉ុន្មានម៉ោងបន្ទាប់ពីលោកបានប្រកាសពី ការពន្យារពេលនៃការបន្តការវាយប្រហារយោធា ប្រឆាំងនឹងប្រទេសនេះ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមានថា លើកនេះគឺ «ខុសគ្នាបន្តិចបន្តួច» ពីកិច្ចពិភាក្សា ដែលជាប់គាំងពីមុន ដែលទីក្រុងវ៉ាស៊ីនតោន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃចន្ទដោយលើកឡើងពីការវិភាគលើ ការលាតត្រដាងរបស់ក្រុមហ៊ុនពីក្រុមហ៊ុន ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី សង្រ្គាមអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់បានធ្វើឱ្យអាជីវកម្ម ទូទាំងពិភពលោកខាតបង់យ៉ាងតិច២៥ ពាន់លានដុល្លាររួចទៅហើយ ហើយវានឹងបន្តការខាតបង់កើនឡើងថែមទៀត។ ប្រភពដដែលនេះបានពិនិត្យមើលសេចក្តីថ្លែងការណ៍ពី អាជីវកម្មនៅទូទាំងទីផ្សារពិភពលោកធំៗ ហើយបានរកឃើញថាយ៉ាងហោចណាស់ សហគ្រាសចំនួន ២៧៩បានលើកឡើងពីការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការកើនឡើងនៃថ្លៃប្រេងឥន្ធនៈដែលទាក់ទង នឹងជម្លោះអ៊ីរ៉ង់ដែលជាហេតុផល...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីសារព័ត៌មាន Al Hadath របស់អារ៉ាប៊ីសាអូឌីត បានរាយការណ៍ថាអ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រគល់ឃ្លាំង ផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលសម្បូរទៅដោយសារធាតុចម្រាញ់ ខ្លាំងរបស់ខ្លួនទៅឱ្យប្រទេសរុស្ស៊ី ។គំនិតនេះ ត្រូវបានធ្វើឡើង ជាផ្នែក នៃសំណើសន្តិភាពចុងក្រោយបង្អស់ដែលក្រុង តេហរ៉ង់ បានផ្ញើទៅកាន់សហរដ្ឋអាមេរិកតាមរយៈប៉ាគីស្ថាន។ទីភ្នាក់ងារព័ត៌មានបាននិយាយកាលពីថ្ងៃចន្ទដោយដកស្រង់ឯកសារលេចធ្លាយដែលខ្លួនទទួលបាន។ ការចរចាដោយប្រយោល រវាងភាគីទាំងពីរ ដែលសម្របសម្រួល ដោយទីក្រុងអ៊ីស្លាម៉ាបាដ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក មេសុត អើសចាន់ (Mesut Özcan) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ម៉ាស៊ីន Computer Desktop ចំនួន 04 គ្រឿង, Photocopy ចំនួន 01 គ្រឿង, Printer...
ព្រះវិហារ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមិនងាយស្រួលទេ គឺទាមទារឲ្យធ្វើពិតប្រាកដ មិនមែនធ្វើលេងៗទេ ពិសេសមានរឿងច្រើនជុំវិញថ្លៃដើមផលិត។ ការលើកឡើងរបស់ លោកបណ្ឌិត កៅ ថាច នាឱកាសអញ្ជើញជួបសំណេះសំណាលជា មួយប្រជាកសិករ មកពីសហគមន៍អូរក្លែងព័រមានជ័យ, សិស្សានុសិស្សមកពីវិទ្យាល័យជាស៊ីម...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបិទឈប់ឱ្យប្រើប្រាស់ ផ្លូវវាងក្រាលដីល្បាយថ្ម និងការបើកឱ្យធ្វើចរាចរណ៍ លើស្ពានដែកបេឡេតិ៍ ឆ្លងកាត់ស្ទឹងមេទឹក ស្ថិតនៅវាលវែង ខេត្តពោធិ៍សាត់។ បើតាមសេចក្ដីជូនដំណឹង, ដោយសារស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងមានទឹកហូរខ្លាំងបណ្តាលឱ្យផ្លូវវាង ក្រាលដីល្បាយថ្មឆ្លងកាត់ស្ទឹងមេទឹក ត្រង់គីឡូម៉ែត្រលេខ១៧១+៦៩៧...
ព្រះវិហារ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB )និងលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងសហការី នៅល្ងាចថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៦ បានអញ្ចឹងចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពនៃការរស់ នៅរបស់បងប្អូនជាជនភៀសសឹកនៅក្នុងផ្ទះថ្មី ព្រមទាំងសិក្សាអំពីលទ្ធភាព ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅ របស់ពួកគាត់តាមរយ:ការធ្វើកសិកម្ម។ ការអញ្ជើញចុះជួបផ្ទាល់ដល់បងប្អូនជាគ្រួសារជនភៀសសឹកនេះគឺ ស្ថិតនៅភូមិតាកឹងបៃតងឃុំថ្មី...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹង សមត្ថភាពអធិការការងារ ក្នុងការត្រួតពិនិត្យលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់។ វគ្គបណ្តុះបណ្តាលនេះសហការរៀបចំដោយវិទ្យាស្ថានជាតិការងារ នែក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការអន្តរជាតិខាងការងារ (ILO)...