ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ មេសា ខាងមុខនេះ។ ដើម្បីឱ្យព្រឹត្តិការណ៍ដ៏ធំមួយនេះ ដំណើរការទៅដោយរលូន សប្បាយរីករាយ និងជោគជ័យ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំមួយ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការដឹកនាំរៀបចំអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) បានដឹកនាំកិច្ចប្រជុំគណៈកម្មការ លើកទី២ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីក្រសួង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តនៃការអនុវត្តគម្រោង ដោយមានការអញ្ជើញចូលរួមពីសមាជិក ដែលតំណាងក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាល និងវិស័យឯកជនពាក់ព័ន្ធ។ លោករដ្ឋមន្រ្តីបានលើកឡើងថា...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានលើកឡើងនៅថ្ងៃទី១២ ខែមីនានេះថា កម្ពុជាមិនដែលបញ្ជូនពលករខ្មែរទៅធ្វើការងារនៅប្រទេសថៃនោះទេ ចាប់តាំងពីផ្ទុះសង្រ្គាមកន្លងមកនេះ ខណៈដែលក្នុងស្រុកកំពុងមានតម្រូវការកម្លាំងពលកម្មខ្ពស់។ លោក ស៊ុន មេសា បានថ្លែងថា ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា មិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ទេ ដោយបច្ចុប្បន្ននេះកម្លាំងពលកម្មនៅក្នុងប្រទេសក៏កំពុងមានតម្រូវការខ្ពស់ដែរ។ ដូច្នេះកម្ពុជាគ្មានហេតុផលអ្វីដែលបញ្ជូនកម្លាំងពលកម្មរបស់ខ្លួនទៅឱ្យប្រទេសថៃនោះទេ។ លោកបន្តថា នៅក្នុងវិស័យឧស្សាហកម្ម វិស័យកសិកម្ម កសិ-ឧស្សាហកម្ម...
ពោធិ៍សាត់៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សាខាខេត្តពោធិ៍សាត់, ដោយលោក លៀង ពេជ្រ សមាជិកក្រុមប្រឹក្សាខេត្ត ត្រូវបានជ្រើសតាំង ជាប្រធានសាខា។ ពិធីនេះត្រូវបានរៀបចំឡើង...
ភ្នំពេញ ៖ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅការងារបន្ត ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកនៃនាយកដ្ឋាន គ្រប់គ្រងសាខា និងប្រតិបត្តិការចល័ត ព្រមទាំងបណ្តាសាខាខេត្តទាំងអស់។ ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ Transformer Oil 22kV ចំនួន 14,000 លីត្រ ជូនអង្គភាពរោងជាងជួសជុល នៃនាយកដ្ឋានអាជីវកម្ម ចែកចាយ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពីការផ្គត់ផ្គង់ គ្រឿងបន្លាស់ចំនួន 19 មុខ របស់ម៉ាស៊ីនភ្លើងចល័ត MGP 10 x 625KVA ជូនរោងចក្រអគ្គិសនីទី5-6 នៃនាយកដ្ឋាន...
បរទេស៖ រូបថតប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញ នៅថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងកូនស្រីជំទង់ របស់លោកបានបាញ់កាំភ្លើងខ្លី ក្នុងអំឡុង ពេលត្រួតពិនិត្យរោងចក្រផលិតគ្រាប់ធុន ស្រាលមួយ ខណៈដែលលោកគីម ជំរុញឱ្យធ្វើទំនើបកម្មកងកម្លាំងធម្មតា បន្ទាប់ពីផ្តោតលើអាវុធនុយក្លេអ៊ែរ អស់រយៈពេលជាច្រើនឆ្នាំ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការរបស់កូរ៉េខាងជើងបានផ្សាយថា លោកគីមបានទៅទស្សនារោងចក្រ...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រទេសឥណ្ឌាបានទិញប្រេងចំនួន ៣០ លានបារ៉ែលពីប្រទេសរុស្ស៊ី បន្ទាប់ពីការលើកលែង ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានផ្តល់ការលើកលែងរយៈពេល ៣០ ថ្ងៃដល់ប្រទេសឥណ្ឌា ដើម្បីទិញប្រេងពីប្រទេសរុស្ស៊ី ដែលមានគោលបំណងធានា ស្ថិរភាពនៅក្នុងទីផ្សារប្រេងសកល បន្ទាប់ពីការវាយប្រហារ...
បរទេស៖ អ៊ីរ៉ង់នឹងអនុញ្ញាតឱ្យនាវាដឹកប្រេងដែលមានទង់ជាតិឥណ្ឌា ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាច្រកឆ្លងកាត់ដែល ៤០% នៃការនាំចូលប្រេងឆៅរបស់ឥណ្ឌាឆ្លងកាត់ , នេះបើតាមប្រភពមួយ របស់ឥណ្ឌាបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទោះបីជាប្រភពមួយរបស់អ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅខាងក្រៅប្រទេស បានបដិសេធចំពោះកិច្ចព្រមព្រៀងបែបនេះត្រូវបានសម្រេចឡើង ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ថា ក្រសួងការបរទេសឥណ្ឌា និងស្ថានទូតអ៊ីរ៉ង់...