ស្វាយរៀង ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់សិស្ស-និស្សិតទទួលជ័យលាភី ឆ្នាំ២០២៣-២០២៥ ចំនួន ៧៥៨អង្គ/នាក់ (ស្រី ២៩៣នាក់) ក្នុងចំណោមសិស្ស-និស្សិត សរុប២ ៧២៥នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦...
បេទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសុក្រថា លោកមិនទាន់បានធ្វើការសម្រេចចិត្តថា តើត្រូវបន្តទៅមុខជាមួយ នឹងកញ្ចប់អាវុធ ដ៏សំខាន់មួយសម្រាប់កោះតៃវ៉ាន់ឬអត់ នោះទេ បន្ទាប់ពីបានឮពីការព្រួយ បារម្ភអំពីរឿងនេះពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ថា...
ការ៉ាកាស ៖ ក្រុមហ៊ុនប្រេងរដ្ឋ វេណេស៊ុយអេឡា Petroleos de Venezuela S.A. (PDVSA) បានបញ្ជាក់ថា ការផ្ទុះមួយនៅក្រុមហ៊ុន ឧស្ម័នធម្មជាតិមួយនៅលើបឹង Maracaibo ភាគខាងលិចប្រទេសវេណេស៊ុយអេឡា បានបង្កឱ្យមានអគ្គីភ័យឆាបឆេះកាលពីថ្ងៃសុក្រ ដោយបានធ្វើឱ្យកម្មករ ៦ នាក់រងរបួស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ PDVSA បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅរោងចក្រមួយក្នុងទឹកនៃបឹង...
តាកែវ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរុញច្រានគម្រោងនេះឱ្យសម្រេចបានជោគជ័យ តាមផែនការបានកំណត់ ។ ការលេីករបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញដឹកនាំគណៈប្រតិភូ អន្តរក្រសួង ចុះពិនិត្យវឌ្ឍនភាពការអនុវត្តការងារសាងសង់...
បរទេស៖ ក្រុមហ៊ុនផលិតយន្តហោះ Boeing នឹងធ្វើការលក់ដ៏សំខាន់លើកដំបូងរបស់ខ្លួនទៅឱ្យប្រទេសចិនក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ ក្រោមកិច្ចព្រមព្រៀងសម្រាប់យន្តហោះចំនួន ២០០ គ្រឿង ដែលបានប្រកាសនៅថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ប្រធានាធិបតី Donald Trump ជាមួយប្រធានាធិបតីចិនលោក Xi Jinping។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ថា កិច្ចព្រមព្រៀងនេះ តំណាងឱ្យការទម្លាយភាពទាល់ច្រកមួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក...
ប៉េកាំង៖ ប្រទេសចិនបានអះអាងថា ដោយផ្អែកលើការរក្សាបទឈប់បាញ់ ច្រកសមុទ្រហ័រមូស គួរតែត្រូវបានបើកឡើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយក្នុងពេលជាមួយគ្នានេះ ជឿជាក់ថា ដំណោះស្រាយជាមូលដ្ឋាន ចំពោះបញ្ហាទាក់ទងនឹងច្រកសមុទ្រនេះ គឺស្ថិតនៅក្នុងការសម្រេចបាននូវបទឈប់បាញ់អចិន្ត្រៃយ៍ និងទូលំទូលាយ នេះបើយោងតាមការលើកឡើងរបស់អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន លោក វ៉ាង យី ។ លោក វ៉ាង យី បានធ្វើការកត់សម្គាល់នេះ នៅពេលផ្តល់ព័ត៌មានដល់សារព័ត៌មានអំពីកិច្ចប្រជុំលោក...
ខេត្តព្រះវិហារ៖ យុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅតែបន្តធ្វើឡើងយ៉ាងក្តៅគគុក។ ជាក់ស្តែង ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នេះ កម្លាំងមន្ត្រីឧទ្យានុរក្សពាក់ព័ន្ធ បានបើកប្រតិបត្តិការចុះល្បាតយ៉ាងសស្រាក់សស្រាំ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងបទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់។ ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ធ្វើឡើងដោយមានការចូលរួមពីមន្ត្រីឧទ្យានុរក្សសរុបចំនួន ៧នាក់ ដែលមកពី ស្នាក់ការរងភ្នំកូនឆ្កែ ស្នាក់ការស្រែវាល និងស្នាក់ការរងពើក។...
ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានថ្លែងថា សម្ដេចតេជោ ប្រកាសឈប់ហៅមន្រ្តីគ្រាប់ល្ពៅ ប្តូរមកហៅមន្រ្តីផ្លែទុរេនវិញ ។ សម្តេចបរិយាយថា រឿងនិទានមន្ត្រីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងនិទាន តែរឿងមន្ត្រី ផ្លែទុរេនជារឿង ដែលកើតឡើងនៅកម្ពុជាពិតប្រាកដ។ សម្រាប់សម្តេចតេជោ មូលហេតុ ដែលលោកតាមដាន ករណីមន្រ្តីផ្លែទុរេន ដោយយកចិត្តទុកដាក់...
ព្រះសីហនុ ៖ ក្រុមហ៊ុន ម៉ុង ឬទ្ធី វិនិយោគទុនដំណាំដូងប្រេងកម្ពុជា បានរៀបចំពិធីដាំដើមដូងប្រេងជុំទី២ ប្រចាំឆ្នាំ២០២៦ របស់ខ្លួន ស្ថិតនៅភូមិភ្នំតូច ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រកបដោយបរិយាកាសរីករាយ និងផ្លែផ្កា។ ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាសហរដ្ឋអាមេរិក បានច្រានចោលសំណើ សន្តិភាពចំនួន១៤ចំណុច របស់អ៊ីរ៉ង់ ដើម្បីបញ្ចប់សង្រ្គាម ហើយ បានអះអាងម្តងទៀតនូវជំហរបង្ខិតបង្ខំរបស់ខ្លួន ជាពិសេសទាក់ទង នឹងបញ្ហានុយក្លេអ៊ែរ ។ អ៊ីរ៉ង់បានស្នើដំណើរការចរចា ជាពីរដំណាក់កាល ។ ដំណាក់កាលទីមួយមានគោលបំណង បញ្ចប់សង្រ្គាមលើគ្រប់វិស័យ ហើយប្រសិនបើលក្ខខណ្ឌ របស់អ៊ីរ៉ង់ត្រូវបាន បំពេញនោះ...