DAP News
ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក បដិសេធសំណើរ១៤ចំណុច ពីភាគីអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរវាងគ្នា

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាសហរដ្ឋអាមេរិក បានច្រានចោលសំណើ សន្តិភាពចំនួន១៤ចំណុច របស់អ៊ីរ៉ង់ ដើម្បីបញ្ចប់សង្រ្គាម ហើយ បានអះអាងម្តងទៀតនូវជំហរបង្ខិតបង្ខំរបស់ខ្លួន ជាពិសេសទាក់ទង នឹងបញ្ហានុយក្លេអ៊ែរ ។

អ៊ីរ៉ង់​បាន​ស្នើ​ដំណើរការ​ចរចា ជា​ពីរ​ដំណាក់កាល ។ ដំណាក់កាលទីមួយមានគោលបំណង បញ្ចប់សង្រ្គាមលើគ្រប់វិស័យ ហើយប្រសិនបើលក្ខខណ្ឌ របស់អ៊ីរ៉ង់ត្រូវបាន បំពេញនោះ ដំណាក់កាលទីពីរនៃការចរចា ទាក់ទងនឹងបញ្ហា នុយក្លេអ៊ែរនឹងចាប់ផ្តើម។

កាលពីដើមខែនេះ អ៊ីរ៉ង់បានដាក់សំណើ១៤ចំណុច ទៅកាន់សហរដ្ឋអាមេរិក ដោយអំពាវនាវ ឱ្យបញ្ចប់អរិភាពចំពោះអរិភាព និងការដកទ័ពទាំងស្រុងចេញពីតំបន់ ។

ផែនការនេះត្រូវបានបញ្ជូនតាមរយៈអន្តរការីដែលជាប្រទេសប៉ាគីស្ថានក្នុងការឆ្លើយតបទៅនឹងសំណើររបស់សហរដ្ឋអាមេរិកចំនួន៩ចំណុច។

ខណៈពេលដែលផែនការរបស់ទីក្រុងវ៉ាស៊ីនតោន អំពាវនាវឱ្យមានបទឈប់ បាញ់រយៈពេលពីរខែ ទីក្រុងតេហរ៉ង់ បានស្នើសុំរយៈពេល៣០ថ្ងៃ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ដោយទទូចថាកិច្ចពិភាក្សាផ្តោតលើ ការបញ្ចប់សង្រ្គាម ជាជាងបទឈប់បាញ់ បណ្តោះអាសន្ន៕

ប្រែសម្រួល៖ស៊ុនលី

To Top