បរទេស៖ ឧទ្ធម្ភាគចក្រ Black Hawk ចំនួនពីរគ្រឿង ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ស្វែងរកអ្នកបើកយន្តហោះដែលបាត់ខ្លួន ក៏ត្រូវបានអ៊ីរ៉ង់បាញ់ប្រហារផងដែរ ប៉ុន្តែបានជិះរួចផុតពីដែនអាកាសអ៊ីរ៉ង់ នេះបើយោងតាមមន្ត្រីអាមេរិក ពីររូបបានប្រាប់ទីភ្នាក់ងារ សារព័ត៌មានរ៉យទ័រ។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ថា កងកម្លាំងអ៊ីរ៉ង់ បានកំណត់គោលដៅម្តងហើយម្តងទៀត លើទីតាំងយោធាអាមេរិក នៅក្នុងប្រទេសគុយវ៉ែត និងប្រទេសឈូងសមុទ្រពែក្សដទៃទៀត។...
កំពង់ស្ពឺ៖ ស្ថិតទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឲ្យក្រុមការងារកងរាជអាវុធហត្ថរៀបចំចាត់ចែងនូវសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួន ក្នុងការជួយឧបត្ថម្ភទៅដល់ បងប្អូនវីរៈកងទ័ពជួរមុខ អង្គភាពវរសេនាតូច៦១ បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ចាការ ឈរជើងនៅទិសខេត្តព្រះវិហារ។ ជាទឹកចិត្តក្រោមស្មារតីជាតិនិជាតិនិយម លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានប្រគល់នូវសម្ភារៈមួយចំនួនរួមមាន៖...
សារព័ត៌មាន China Daily ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានប្រកាសកាលពីថ្ងៃសុក្រនេះថា តបតាមការអញ្ជើញ របស់រដ្ឋាភិបាលចិន ព្រះអង្គម្ចាស់ក្សត្រី សិរិន្ទថន របស់ប្រទេសថៃ នឹងយាងបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែមេសា។
បរទេស៖ យោធាអ៊ីរ៉ង់ បានបាញ់ទម្លាក់យន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិកមួយគ្រឿងនៅលើទឹកដីរបស់ខ្លួន , នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រួមទាំងទីភ្នាក់ងារសារព័ត៌មាន Tasnim បានអះអាងពីការបាញ់ទម្លាក់នេះ។ មន្ត្រីអាមេរិកក៏ បានបញ្ជាក់ពីការ បាត់បង់យន្តហោះ F-15 មួយគ្រឿង ហើយបានអះអាងថា អ្នកបើកយន្តហោះម្នាក់ ត្រូវបានជួយសង្គ្រោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលផ្លូវការ Fars របស់អ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃសុក្រថា អ៊ីរ៉ង់បានបដិសេធសំណើ របស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ រយៈពេល ៤៨ ម៉ោង។ យោងទៅតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ថា សារព័ត៌មាន Fars បានដកស្រង់ប្រភពព័ត៌មាន ដែលមានព័ត៌មានម្នាក់ ដែលបាននិយាយថា...
បរទេស៖ អ្នកទេសចរជនជាតិ អាល្លឺម៉ង់ ៣នាក់ បានរងរបួសនៅព្រឹកថ្ងៃសុក្រ បន្ទាប់ពីត្រូវបានវាយប្រហារដោយ ជនជាតិថៃមួយក្រុម នៅប៉ាតុង កោះ ភូកេត ដែលជំរុញឱ្យអាជ្ញាធរបើកការ តាមប្រមាញ់ជនសង្ស័យ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ថា ប៉ូលីសនៅស្ថានីយ៍ប៉ាតុង ត្រូវបានជូនដំណឹងអំពីហេតុការណ៍នេះនៅម៉ោង ០៣:០០ទៀបភ្លឺ ថ្ងៃទី...
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានចោទប្រធានាធិបតីអាមេរិក លោក Donald Trump ថាបានបង្កើតភាពច្របូកច្របល់ដោយនិយាយផ្ទុយពីទស្សនៈរបស់លោកលើជម្លោះនៅមជ្ឈិមបូព៌ាម្តងហើយម្តងទៀត។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ថា លោក Emmanuel Macron បាននិយាយថា “អ្នកត្រូវតែមាន ភាពម៉ឺងម៉ាត់។ នៅពេលអ្នកចង់មានភាពម៉ឺងម៉ាត់...
វីយែន៖ ទីភ្នាក់ងារសារព័ត៌មានអូទ្រីស APA បានរាយការណ៍ថា ប្រទេសអូទ្រីស បានបដិសេធសំណើ “ជាច្រើន” ពីសហរដ្ឋអាមេរិកក្នុងការប្រើប្រាស់ ដែនអាកាសរបស់ខ្លួន សម្រាប់ប្រតិបត្តិការ យោធាប្រឆាំងនឹងអ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងការពារជាតិអូទ្រីស បានឧ្យដឹងថា សំណើទាំងនោះត្រូវបាន បដិសេធស្រប តាមច្បាប់អព្យាក្រឹត ភាពរបស់ប្រទេស។ អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ពីចំនួនពិតប្រាកដនៃសំណើនោះទេ ដោយគ្រាន់តែបញ្ជាក់ថា សំេណេីមាន “ច្រើន”។...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឧ្យដឹងថា បញ្ហានៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស គឺជាផលប៉ះពាល់នៃជម្លោះបច្ចុប្បន្ន ដោយកត់សម្គាល់ថា ច្រកសមុទ្រហ័រមូសនៅតែមិនស្ថិតស្ថេរ ប្រសិនបើសង្គ្រាមមិនបញ្ចប់។ លោក វ៉ាង យី ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាល បក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នេះនៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត លោក Faisal...
កូឡាឡាំពួរ៖ ក្រុមអាជីវកម្មមួយ ក្រុមបានឧ្យដឹងថា វិស័យទេសចរណ៍របស់ប្រទេសម៉ាឡេស៊ី កំពុងតស៊ូជាមួយនឹងសម្ពាធ ប្រតិបត្តិការកាន់តែខ្លាំងឡើង ខណៈដែលតម្លៃប្រេងឥន្ធនៈកើនឡើង ដែលជំរុញដោយភាពតាន តឹងនៅមជ្ឈិមបូព៌ា។ លោក Sri Ganesh Michiel ប្រធានសហព័ន្ធទេសចរណ៍ម៉ាឡេស៊ី (MTF) បានឧ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការរំខានទាំងនេះបង្កបញ្ហាប្រឈមថ្មីៗដល់វិស័យនេះ ដែលដំណើរការលើ គំរូអាជីវកម្មយូរអង្វែង។ កញ្ចប់ទេសចរណ៍ត្រូវបានចរចាជា មុនជាច្រើនខែក្រោមកិច្ចសន្យា...