បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សិស្សវិទ្យាល័យជាច្រើនពាន់នាក់បានដើរ តាមផ្លូវក្នុងទីក្រុងប៊ែរឡាំង ដើម្បីតវ៉ានឹងច្បាប់ ដែលបានអនុម័តនាពេលថ្មីៗនេះ ដែលអាចនាំទៅដល់ការស្តារឡើងវិញ នូវកាតព្វកិច្ចយោធា។ នៅក្រោមច្បាប់ទំនើបកម្មសេវាកម្មយោធាថ្មី នឹងតម្រូវឲ្យបុរសជនជាតិអាល្លឺម៉ង់ ដែលមានអាយុ១៨ឆ្នាំ ទាំងអស់ត្រូវចុះឈ្មោះសម្រាប់សេវាកម្ម ដែលមានសក្តានុពលដោយបំពេញកម្រងសំណួរ និងទទួលការពិនិត្យសុខភាពចាប់ពីឆ្នាំនេះ ។ច្បាប់នេះចែងទៀតថាអ្នកជ្រើសរើសអាច នឹងត្រូវបានហៅតាមរយៈការចាប់ឆ្នោត ប្រសិនបើកងកម្លាំងប្រដាប់អាវុធប្រឈមនឹងការខ្វះខាតកម្លាំងពលកម្ម។ គួររំលឹកដែរថា សេចក្តីព្រាងច្បាប់បែបនេះត្រូវបានលុបចោល នៅក្នុងប្រទេសតាំងតែពីក្នុងឆ្នាំ២០១១មកម្ល៉េះ។...
បរទេស៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រាប់បណ្តាញ សារព័ត៌មាន NBC ថា សហរដ្ឋអាមេរិក មិនទាន់ពិចារណាដាក់ពង្រាយកងទ័ពជើងគោក នៅអ៊ីរ៉ង់នៅឡើយទេ ។ យោងតាមសារព័ត៌មាន AL Jazeera ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់...
យេរូសាឡឹម៖ មេបញ្ជាការយោធាអ៊ីស្រាអែល លោក Eyal Zamir បានថ្លែងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា កងកម្លាំងអ៊ីស្រាអែល កំពុងឈានទៅដល់ «ដំណាក់កាលបន្ទាប់» នៃយុទ្ធនាការរបស់ពួកគេប្រឆាំងនឹងអ៊ីរ៉ង់ ដែលពួកគេនឹងបង្កើនការវាយប្រហារប្រឆាំង នឹងមូលដ្ឋានរដ្ឋាភិបាលអ៊ីរ៉ង់ និងសមត្ថភាពយោធា របស់ប្រទេសនេះ ។ លោក Zamir បានលេីកឡេីងថា បន្ទាប់ពី «ការវាយប្រហារដំបូងដោយភ្ញាក់ផ្អើល» ដែលបានបង្ក្រាបប្រព័ន្ធមីស៊ីលផ្លោងរបស់អ៊ីរ៉ង់...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ប្រទេសរបស់លោក មិនស្នើសុំបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនោះទេ ហើយក៏មិនឃើញមានហេតុផលណាមួយ ដើម្បីចរចាជាមួយទីក្រុងវ៉ាស៊ីនតោនដែរ។ លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកផ្សាយព័ត៌មានអាមេរិក NBC News ដែលបានចាក់ផ្សាយនៅថ្ងៃព្រហស្បតិ៍។ លោក Araghchi បានលេីកឡេីងថា “យើងមិនស្នើសុំបទឈប់បាញ់នោះទេ ហើយយើងមិនឃើញមានហេតុផលណាមួយ...
គែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានថ្លែងទៅកាន់វិបត្តិមជ្ឈិមបូព៌ា ដែលកំពុងបន្តកើតមាន ដែលបង្កឡើងដោយការវាយប្រហារ របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ដោយកត់សម្គាល់ថា អេហ្ស៊ីប កំពុងបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីបញ្ឈប់សង្គ្រាម។ ក្នុងពិធីមួយដែលរៀបចំដោយបណ្ឌិតសភាយោធាអេហ្ស៊ីប ប្រធានាធិបតីអេហ្ស៊ីបបាននិយាយថា សង្គ្រាមនេះឆ្លុះបញ្ចាំងពីការគណនាខុស និងការវិនិច្ឆ័យខុស។ លោកបានកត់សម្គាល់ថា អេហ្ស៊ីប បានប្រឈមមុខនឹងកាលៈទេសៈលំបាកៗ ជាច្រើន...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យមើលគុណភាព ផ្លូវជនបទចំនួន ៥ខ្សែ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ។ ផ្លូវទាំង៥ខ្សែនោះមានដូចខាងក្រោម៖ ខ្សែទី១៖ ឈ្មោះផ្លូវ ស្ពានពោធិ-រ៉ាមានក ជាប្រភេទផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១២,៥០គ.ម. ឆ្លងកាត់ឃុំសេដ្ឋី...
កំពង់ឆ្នាំង ៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានណែនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈ នៅតាមស្ថានីយ។ ការណែនាំរបស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាព លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញ និងអនុវត្តតាមបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៤:៣០នាទីរសៀល នាថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ មេបញ្ជាការ...
ភ្នំពេញ ៖ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានបញ្ជាឱ្យមន្ទីរបរិស្ថាន រាជធានី-ខេត្ត ទាំងអស់ ពិនិត្យ និងរាយការណ៍អំពីទីតាំង ស្តុកសំណល់អេតចាយនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការអនុវត្ត តាមបទប្បញ្ញត្តិបរិស្ថាន បន្ទាប់ពីអាជ្ញាធររកឃើញទីតាំង ស្តុកសំណល់ខុសច្បាប់មួយកន្លែងបានឆេះ បង្កការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ក្រសួង បានបញ្ជាក់ថា សេចក្តីណែនាំនេះត្រូវបានចេញបន្ទាប់ពីមានអគ្គិភ័យឆេះទីតាំងស្តុកសំណល់អេតចាយខុសច្បាប់មួយកន្លែង នៅខេត្តកំពង់ស្ពឺ ដែលបង្កផ្សែងខ្មៅក្រាស់...