កណ្ដាល ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ករណីចាប់ជម្រិតក្មេងស្រីដ៏រន្ធត់មួយ បានកើតឡើងនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជាអកុសល ករណីនេះបានបញ្ចប់ដោយសោកនាដកម្ម បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ក្មេងស្រីរងគ្រោះបានបាត់បង់ជីវិត។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនល្មើសបានធ្វើសកម្មភាពចាប់បង្ខំក្មេងស្រី រងគ្រោះយកទៅបាត់ រួចផ្ញើសារទាមទារប្រាក់ ពីក្រុមគ្រួសារចំនួន ១០,០០០...
ភ្នំពេញ ៖ លោក ប៉ែន បូណាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កម្ពុជា-ថៃ បានឯកភាពគ្នាប្រើប្រាស់យន្តការ នៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ែន បូណា...
ភ្នំពេញ ៖ រូបភាពពីដ្រូន (Drone) បានផ្តិតយកទិដ្ឋភាពដ៏កម្រ និងគួរឱ្យស្រឡាញ់ដែលមិនសូវបានឃើញ! នៅក្នុងផ្ទៃទឹកនៃ សហគមន៍នេសាទព្រែកត្នោត យើងបានឃើញសត្វផ្សោតឃ្លាច (Indo-Pacific Humpback Dolphins) មួយគូកំពុងហែលក្បែរគ្នា និងយកចំពុះមកប៉ះគ្នាថ្នមៗ ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងភាពស្និទ្ធស្នាល ។ កូនផ្សោតជំទង់មួយក្បាល កំពុងហែលក្រឡឹងជុំវិញ ឪពុកម្តាយដោយភាពសប្បាយរីករាយ និងពោរពេញដោយថាមពល។ ទិដ្ឋភាពនេះសបញ្ជាក់ឱ្យឃើញពីចំណងដ៏ស្អិតរមួត...
ភ្នំពេញ៖ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋប្រមាណជាង ១ ៤០០នាក់ បានចូលរួម ទទួលបានឱកាសការងារ និងចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២៦។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់នៅថ្ងៃទី១១ ខែឧសភា ថា...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីជួយកម្ពុជាគ្រប់គ្រងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងផ្តល់ឱកាសពិតប្រាកដសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ បន្ទាប់ពីជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន លោក Masato Kanda ប្រធាន ADB បានសរសេរនៅលើទំព័រ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិ របស់ក្រុមប្រទេសបាល់ទិក លោក Hanno Pevkur បាននិយាយថា ប្រទេសអ៊ុយក្រែន មិនគួរប្រើប្រាស់ដែនអាកាស របស់អេស្តូនី សម្រាប់ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកលើប្រទេសរុស្ស៊ីនោះទេ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អេស្តូនី ឡាតវី លីទុយអានី និងហ្វាំងឡង់ បានរាយការណ៍ករណីជាច្រើននៃយន្តហោះដ្រូន UAVs...
ភ្នំពេញ ៖ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងពង្រឹងអភិបាលកិច្ច ក្នុងវិស័យរដ្ឋបាលសាធារណៈ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្តួចផ្តើមបង្កើតយន្តការថ្មីមួយ មានឈ្មោះថា «បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ»។ យន្តការនេះ ត្រូវបានរំពឹងថា នឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការសម្របសម្រួលការអនុវត្តមុខងារគាំទ្រ និងជំរុញការចូលរួមអនុវត្តការងារ កំណែទម្រង់របស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានសង្គតិភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែត Wall Street Journal បានរាយការណ៍ថា អ៊ីស្រាអែលបានសាងសង់ទីតាំងយោធា ដោយសម្ងាត់នៅវាលខ្សាច់មួយកន្លែងក្នុងប្រទេសអ៊ីរ៉ាក់។ ប្រភពដដែលបាន សរសេរទៀតថា គម្រោងការដ៏អាថ៍ កំបាំងនេះ ធ្វើឡើងដើម្បីគាំទ្រ យុទ្ធនាការផ្លូវអាកាស របស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ហើយ ថែមទាំងបានបើកការវាយប្រហារលើកងទ័ពអ៊ីរ៉ាក់ ដែលបានប្រទះរកឃើញទីតាំងនោះផងដែរ។ យោងតាមរបាយការណ៍បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងត្រូវតែគ្រប់គ្រងឃ្លាំងផ្ទុកសារ ធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចរាល់របស់អ៊ីរ៉ង់នៅពេលណាមួយ ដោយនិយាយឡើងវិញនូវការទាមទារដ៏សំខាន់មួយ របស់គាត់នៅក្នុងកិច្ចចរចាសន្តិភាព។ នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យ អ្នកកាសែត Sharyl Attkisson បានសួរលោក Trump ថាតើសង្រ្គាមជាមួយសាធារណរដ្ឋអ៊ីស្លាម...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov បាននិយាយថា យោធាអ៊ុយក្រែនត្រូវការដកថយពទឹកដី Donbass ដើម្បីដំណើរការសន្តិភាពឆ្ពោះទៅមុខ។ លោកបានប្រាប់អ្នកកាសែតលោក Pavel Zarubin ថា កិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងក្រុងគៀវ នឹងនៅតែជាប់គាំងរហូតដល់ពេលនោះ។ លោកបានប្រាប់អ្នកកាសែត Pavel Zarubin ដោយបន្ថែមថា រដ្ឋាភិបាលអ៊ុយក្រែនក៏បានដឹងអំពីរឿងនេះដែរ។...