ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថល សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយលោកបានផ្តល់ នូវជម្រើសឱ្យបងប្អូនកំពុងធ្វើការក្នុប្រកបមុខរបរនិងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅចុះឈ្មោះធ្វើការនៅរោងចក្រ សហគ្រាសក្នុងប្រព័ន្ធឱ្យបានជាអតិបរមា...
កណ្តាល ៖ ក្រុមកាងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺជុំវិញករណីឃាតកម្មដ៏រន្ធត់មួយ ដែលបង្កឡើងដោយការចាប់បង្ខាំង និងជំរិតទារប្រាក់ បណ្តាលឱ្យក្មេងស្រីរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត នៅឃុំព្រែកអំបិល ស្រុកស្អាង ។ អនុវត្តតាមបទបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង គួច ចំរើន អភិបាលខេត្តកណ្តាល,...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀននិងធ្វើសកម្មភាពអុកឡុកក្នុងគ្រួសារ បង្កអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កាលពីវេលាម៉ោង ២២:១៥នាទី ថ្ងៃទី ០៦ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine1292 (២៤ម៉ោងលើ២៤ម៉ោង)...
ភ្នំពេញ៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ សហ័ពន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) បានរៀបចំវគ្គបណ្តុះបណ្តាលអំពីការបង្កើនទិន្នផលផលិតកម្ម និងការគ្រប់គ្រងឃ្លាំងនឹង ក្រោយពេលប្រមូលផលនៅសហគមន៍ម្រេចសរីរាង្គត្រមូងមេមត់ ភូមិជាំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយ អំពីបច្ចេកទេសថ្មីៗក្នុងការដាំដំណាំម្រេច, ស្វែងយល់ពីការត្រួតពិនិត្យជម្ងឺ និងសត្វល្អិត ដែលអាចកើតមាននៅលើដំណាំម្រេច, របៀបបង្កើនទិន្នផលនិង គុណភាពតាមស្តង់ដារនាំចេញ និងរបៀបគ្រប់គ្រងក្រោយពេលប្រមួលផលដំណាំផងដែរ។...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិបានចេញសេចក្តីណែនាំ ឱ្យក្រសួង ស្ថាប័នរដ្ឋ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រកម្ពុជា គម្រប់ព្រះជន្ម ៧៣ យាងចូល ៧៤ព្រះវស្សាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ ផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ក្រសួង...
ភ្នំពេញ ៖ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយលោក គន់ គីម បានកោតសរសើរដល់គ្រូបង្រៀន ដែលបានលះបង់កំលាំងកាយចិត្តធំធេង ក្នុងការបង្រៀនកូនសិស្សជាជនភៀសសឹក ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។ ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក កំពុងសិក្សានៅសាលារៀនបណ្តោះអាសន្ន នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែឧសភា លោក គន់...
ភ្នំពេញ៖ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦» នៅវិទ្យាល័យឥន្ទ្រទេវី។ លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live...
កំពង់ធំ៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ លោក នួនផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះ និងមន្ត្រីក្រោមឱវាទជាច្រើនរូប ចុះមកពិនិត្យស្ថានភាព ជាក់ស្តែង នៅទីតាំង មួយចំនួនក្នុងតំបន់ព្រៃឡង់ ដែលមានជាប់ព្រំប្រទល់នឹងខេត្តក្រចះ ដែលត្រូវបានជនខិលខូចមួយចំនួនបានព្យាយាមកាប់បំផ្លាញដើម្បីយកធ្វើជាកម្មសិទ្ធិ។ យោងតាមការលើកឡើងពីសំណាក់រដ្ឋបាលខេត្តកំពង់ធំបានឲ្យដឹងថា គិតនៅត្រឹមដើមឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបានកសាងសំណុំរឿងចំនួន ៧ ករណីព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ៧...
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងនូវកតញ្ញូតាធម៌ ដើម្បីថ្វាយព្រះពរជ័យមង្គល ចំពោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនជាតិចិន ១៦៥នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...