ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងនូវកត្តញូតាធម៌ ថ្វាយព្រះពរព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងនូវកតញ្ញូតាធម៌ ដើម្បីថ្វាយព្រះពរជ័យមង្គល ចំពោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា ដែលនឹងឈានចូលមកដល់នាថ្ងៃទី១៤ ខែឧសភា ខាងមុខ។

ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងសមរម្យ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានវត្តមាននិមន្តចូលរួមពី ព្រះមេគណខេត្តទាំងពីរគណៈ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្តយ៉ាងច្រើនកុះករ៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់ ដោយ÷ធឿន/ដើមអម្ពិល

To Top