ព័ត៌មានជាតិ

អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណីប្រើប្រាស់គ្រឿងញៀន និងធ្វើសកម្មភាពអុកឡុក​​​ក្នុងគ្រួសារ បង្កអោយមានការភ័យខ្លាចដល់ប្រជា​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​

កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​​​​​ ​កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បាន​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់គ្រឿងញៀននិងធ្វើសកម្មភាពអុកឡុក​​​ក្នុងគ្រួសារ បង្កអោយមានការភ័យខ្លាចដល់ប្រជា​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ភូមិព្រៃគុយ ឃុំត្រពាំងគង​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

កាលពីវេលាម៉ោង​ ២២:១៥នាទី​ ថ្ងៃទី ០៦ខែឧសភា​​ ឆ្នាំ២០២៦​​ ក្រុម​ការងារ​ប្រចាំមណ្ឌល​ប្រតិបត្តិ​ការ​​​​ HotLine1292​​​ (២៤ម៉ោងលើ២៤ម៉ោង)​​ នៃ​បញ្ជាការ​ដ្ឋាន​កង​រាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់​​​​ បានរាយការណ៍​និងប្តឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ ពាក់ព័ន្ធ​ករណី​ជនសង្ស័យ​ម្នាក់​ បានប្រើប្រាស់គ្រឿងញៀននិងធ្វើសកម្មភាពអុកឡុក​​​ក្នុងគ្រួសារ​ បង្កអោយមានការភ័យខ្លាចដល់ប្រជា​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ភូមិព្រៃគុយ ឃុំត្រពាំងគង​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។​ បន្ទាប់​ពីទទួលបាននូវព័ត៌មាន​អំពីហេតុការណ៏នេះ កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ និង​បង្រ្កាប​បទល្មើស​ បានសហការជាមួយកម្លាំងអាវុធហត្ថស្រុកសំរោងទង ចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនបង្ករភ្លាមៗនៅនឹងកន្លែង។

ជនសង្ស័យ​មានឈ្មោះ​ សួន ថន ភេទប្រុស អាយុ ៤២ឆ្នាំ​ មានទីលំនៅបច្ចុប្បន្នភូមិព្រៃគុយ ឃុំត្រពាំងគង​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។បច្ចុប្បន្នជនបង្ករបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីធ្វើតាមនីតិវិធីបន្ត៕

To Top