ភ្នំពេញ ៖ ប្រជាជនមួយលាននាក់ នៅទូទាំងពិភពលោក បានចុះហត្ថលេខា លើញត្តិរបស់អង្គការសុខុមាលភាព សត្វពិភពលោក ដែលអំពាវនាវឱ្យបញ្ឈប់ជំនួញសាច់ឆ្កែ និងឆ្មា ដ៏ឃោឃៅនៅអាស៊ីអាគ្នេយ៍ ។ នៅប្រទេសកម្ពុជា វៀតណាម និង ឥណ្ឌូណេស៊ី មានសត្វឆ្កែនិងឆ្មាជាង ១០ លានក្បាល ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំដើម្បីយកសាច់ ។
ការជួញដូរសាច់ឆ្កែនិងឆ្មា មិនត្រឹមតែជាអំពើសាហាវព្រៃផ្សៃប៉ុណ្ណោះទេ ថែមទាំងបង្កហានិភ័យដល់ការកើតមានជំងឺឆ្លង ពីសត្វមកមនុស្សថ្មីៗ ជាច្រើនដូចជា COVID-19ជាដើម ហើយអាចបណ្ដាល អោយមានការគំរាមកំហែង សុខភាពសាធារណៈផ្សេងទៀតដូចជាជំងឺឆ្កែឆ្កួត ។ អង្គការ FOUR PAWS បានផ្ញើលិខិតបើកចំហ ទៅកាន់រដ្ឋាភិបាលកម្ពុជា វៀតណាម និងឥណ្ឌូនេស៊ី ដោយជូនដំណឹង អំពីការយល់ឃើញ ជាសកលនិងក្នុងតំបន់ ពាក់ព័ន្ធនឹងការប្រឆាំង នឹងការជួញដូរសាច់ឆ្កែនិងឆ្មា និងអំពាវនាវ ឱ្យពួកគេចាត់វិធានការ ជំនួសមុខឲ្យប្រជាជនមួយលាននាក់ នៅទូទាំងពិភពលោករួមទាំងប្រជាពលរដ្ឋ នៅអាស៊ីអាគ្នេយ៍រាប់សែននាក់ ដែលបានចុះហត្ថលេខាលើញត្តិនេះ ផងដែរ ។ អង្គការ FOUR PAWS ជម្រុញឲ្យ រដ្ឋាភិបាលប្រទេសទាំងបី ណែនាំការហាមឃាត់ទាំងស្រុង លើការជួញដូរសាច់ឆ្កែ និងឆ្មា នៅទូទាំងអាស៊ីអាគ្នេយ៍ ដើម្បីការពារទាំងសុខភាពមនុស្ស និងសត្វនិងការពារ មិនអោយមានមហន្តរាយសុខភាព សាធារណៈនាពេលអនាគត ។
សត្វឆ្កែនិងសត្វឆ្មា ដែលពាក់ព័ន្ធ នឹងការជួញដូរនេះច្រើន តែជាសត្វចិញ្ចឹម ដែលត្រូវបានគេលួច ឬសត្វអនាថា តាមផ្លូវដែលត្រូវបានគេចាប់ដាក់ក្នុងទ្រុងតូចៗ ហើយត្រូវបានសម្លាប់ យ៉ាងសាហាវ នៅតាមភោជនីយដ្ឋាន ផ្សារ និង កន្លែងសម្លាប់សត្វទូទាំងអាស៊ីអាគ្នេយ៍ ។ លក្ខខណ្ឌមិនមានអនាម័យ នៅក្នុងទីសត្តឃាត និងតាមទីផ្សារសត្វរស់ អាចបង្កអោយមានការឆ្លងជំងឺ ពីសត្វមកមនុស្ស និងជាកន្លែងសម្រាប់បង្កាត់ជំងឺថ្មីៗ ដែល មានលទ្ធផលក្នុងការបង្កើត ភាពមហន្តរាយយ៉ាងខ្លាំង សម្រាប់សុខភាពសាធារណៈពិភពលោកទាំងមូល ។ យោងទៅតាមការស្រាវជ្រាវ របស់ អង្គការ FOUR PAWS មានចំនួនប្រជាជន ក្នុងតំបន់ ជាច្រើនលើសលុប ដែលមិនបានហូបសាច់ឆ្កែ ឬសាច់ឆ្មា ។ ការស្រាវជ្រាវនេះក៏បានបង្ហាញផងដែរថា អ្នកទេសចរជាច្រើនប្រឆាំង នឹងការជួញដូរនេះ ដោយពួកគេបានរាយការណ៍ ពីភាពភ័យរន្ធត់របស់ពួកគេជាញឹកញាប់នៅពេលបានប្រទះឃើញ ការជួញដូរសាច់ឆ្កែនិងឆ្មានៅអាស៊ីអាគ្នេយ៍។
“យើងមានមោទនភាព ដែលបានឈានដល់ដំណាក់កាល សំខាន់ដំបូង នៃការគាំទ្រជាសាធារណៈ ពីប្រជាជននៅទូទាំងពិភពលោក ដែលបដិសេធចំពោះការជួញដូរសាច់ឆ្កែ និងឆ្មានិងភាពសាហាវឃោរឃៅ របស់ការជួញដូរមួយនេះ។ យើងបានឃើញចំណុច របត់អំណោយផលនិងសំខាន់ៗជាច្រើននាឆ្នាំនេះ។ ខេត្ដសៀមរាបបានធ្វើជាគំរូខេត្តមួយ នៅពេលដែលបានហាមឃាត់ការជួញដូរសាច់ឆ្កែ ប៉ុន្តែយ៉ាងណាក៏ដោយក៏ នៅតែមានការងារជាច្រើន ដែលខេត្តមួយនេះត្រូវធ្វើ។ រួមជាមួយនិងអ្នកគាំទ្រមួយលាននាក់ យើងសូមជំរុញឱ្យរដ្ឋាភិបាល មានការទទួលខុសត្រូវនិងហាមឃាត់ការជួញដូរសាច់ឆ្កែ និងឆ្មាដើម្បីការពារមនុស្សនិងសត្វ” នេះបើតាមសម្តីរបស់លោកស្រី វេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់ ដែលជាពេទ្យសត្វនិងជាប្រធាន ទទួលបន្ទុកសុខមាលសត្វអនាថា ប្រចាំតំបន់អាស៊ីអាគ្នេយ៍។
ការប្រយុទ្ធប្រឆាំង នឹងការជួញដូរសាច់សត្វឆ្កែ និង សាច់ឆ្មា របស់អង្គការ FOUR PAWS ដើម្បីបញ្ចប់ដោយនិរន្តរភាព លើការជួញដូរសាច់ឆ្កែនិងឆ្មា ដ៏ឃោរឃៅនៅអាស៊ីអាគ្នេយ៍ អង្គការ FOUR PAWS បានចាប់ផ្តើមយុទ្ធនាការមួយ នៅលើឆាក អន្តរជាតិនិងថ្នាក់ជាតិ នៅក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ីនិងវៀតណាម ។ អង្គការសុខុមាលភាពសត្វពិភពលោក បានធ្វើការស៊ើបអង្កេត ការស្រាវជ្រាវ និង ការស្ទង់មតិ ក៏ដូចជាការបិទទីសត្តឃាតនិងជួយសង្គ្រោះសត្វពីជោគវាសនាដ៏ឃោរឃៅ ។ លោកបណ្ឌិត ការ៉ាន់វី គុគ្រេចា ដែលជាពេទ្យសត្វ និងជាអ្នកគ្រប់គ្រងគម្រោង នៃយុទ្ធនាការការបញ្ចប់ការជួញដូរសត្វឆ្កែនិងឆ្មា បាននិយាយថា “តាមរយៈការងារនិងកិច្ចសហប្រតិបត្តិការអប់រំ ជាមួយអាជ្ញាធរ សហគមន៍មូលដ្ឋាន និង ភាគីពាក់ព័ន្ធផ្នែកទេសចរណ៍ គោលដៅរបស់អង្គការ FOUR PAWS គឺចង់ឲ្យរដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ដើម្បីណែនាំ ពង្រឹង និង អនុវត្តច្បាប់ការពារសត្វ ដើម្បីបញ្ចប់ការចាប់យកសំលាប់ និងបរិភោគសាច់ឆ្កែនិងឆ្មា ។ នេះមិនត្រឹមតែអាចការពារសត្វប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារមនុស្សផងដែរពីហានិភ័យសុខភាពសាធារណៈ។ ជំងឺរាតត្បាតកូវីត១៩ថ្មីៗបានបញ្ជាក់រឹតតែច្បាស់ពី គ្រោះថ្នាក់ការជួញដូរសត្វរស់ ។ ដូចដែលបានឃើញនៅទីក្រុង អ៊ូហានដែលទំនងជាប្រភពដើមនៃកូវីត១៩ គឺសត្វបានស្ថិតក្នុងស្ថានភាពចង្អៀត និងលក្ខខណ្ឌមិនស្អាត និង ការដាក់លាយសត្វឈឺ ។ ទាំងនេះក៏ត្រូវបានគេរកឃើញផងដែរ នៅក្នុងការជួញដូរសាច់ឆ្កែរបស់ប្រទេសកម្ពុជា ដែលអាចបណ្ដាលឱ្យមានការកកើតនូវវីរ៉ុសថ្មីៗ ។
លើសពីនេះទៀត អង្គការ FOUR PAWS គាំទ្រអង្គការសុខុមាលភាពសត្វ និងសហគមន៍ក្នុងស្រុក ជាមួយនឹងកម្មវិធីថែរក្សាសត្វអនាថា។ អង្គការ FOUR PAWS ក៏ជាផ្នែកមួយនៃសម្ព័ន្ធភាព សុខុមាលភាពសត្វ DMFI និង ACPA ដែលការពារប្រឆាំង នឹងការជួញដូរនៅអាស៊ីអាគ្នេយ៍ ក៏ដូចជាអាស៊ីសម្រាប់សម្ព័ន្ធសត្វ ដែលធ្វើការដើម្បីលើក កម្ពស់សុខុមាលភាព សត្វពាសពេញទ្វីបអាស៊ី ។
អង្គការ FOUR PAWS បានបោះពុម្ពផ្សាយឯកសារផ្សេងៗ អំពីការជួញដូរសាច់និងសាច់ឆ្មាជាច្រើន -សម្រាប់ពត៌មានបន្ថែមអាចរកបាននៅទីនេះ ៖ https://dogcatmeat.four-paws.org/
លិខិតបើកចំហររកបាននៅទីនេះ ៖ https://media.4-paws.org/c/4/5/4/c4540a78e4282aa331c1d9feaff9287871a587a7/Letter%20to%20Cambodia%20-%20Khmer.pdf
Stolen. Killed. Eaten. – Dog & Cat Meat Trade #ProtectMillions – a Campaign of FOUR PAWS (https://dogcatmeat.four-paws.org/)
Dog and cat meat trade in Southeast Asia #ProtectMillions
Stolen. Killed. Eaten – this campaign page containing information, facts and footage about the dog and cat meat trade in Southeast Asia. Find out more!