សូមគោរព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព!
សូមគោរព លោកប្រធាន Guo Jinshi ជាទីគោរព!
និងមិត្តភក្តិទាំងអស់ជាទីមេត្រី!
អរុណសួស្តី!
ខ្ញុំមានក្តីសោមនស្សរីករាយដែលបានចូលរួមការបើកកម្មវីធី “លិខិតអញ្ជើញតាមផ្លូវសូត្រ ការផ្លាស់ប្តូរវប្បធម៌ជនជាតិប្រជាប្រិយខេត្តកានស៊ុនៃប្រទេសចិនក្នុងប្រទេសកម្ពុជា”។ ខ្ញុំសូមតំណាងឲ្យស្ថានទូតចិនប្រចាំកម្ពុជាសម្ដែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតសម្រាប់កម្មវិធីនាថ្ងៃនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះគ្រប់បណ្ដាភាគីទាំងអស់ដែលបានខិតខំជំរុញការផ្លាស់ប្តូរវប្បធម៌ចិននិងកម្ពុជា។
ប្រទេសចិននិងកម្ពុជា គឺជាប្រទេសជិតខាងល្អដែលមានភាពជិតស្និទ្ធនិងរួសរាយរាក់ទាក់បំផុត និងជាសហគមន៍ជោគវាសនារួមប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ហើយប្រទេសទាំងពីរបានរួមសុខទុក្ខនិងតែងជួយគ្នាទៅវិញទៅមក។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ បានរួមសុខទុក្ខលើក្បូនតែមួយ បានពុះពាររាល់ឧបសគ្គនិងការលំបាកជាមួយគ្នា បានយកសកម្មភាពជាក់ស្តែងមកបញ្ជាក់ពីអត្ថន័យស្នូល នៃសហគមន៍ជោគវាសនារួម រវាងចិននិងកម្ពុជា ចូលរួមជំរុញកិច្ចទំនាក់ទំនង ប្រទេសទាំងពីរ រឹតតែល្អប្រសើរថែមមួយកម្រិតទៀតក្នុងស្ថានភាពនៃការសាកល្បងរបស់ជំងឺវីរុសមួយនេះ។
ប្រទេសចិននិងកម្ពុជា ជាប្រទេសដ៏ចំណាស់ដែលមានអរិយធម៌ ដ៏ស្រស់ផូរផង់ ក្នុងប្រវត្តិសាស្រ្តដ៏អស្ចារ្យ។ អរិយធម៌ចិននិងអរិយធម៌ខ្មែរ បានបង្ហាញពីភាពត្រចះត្រចង់ក្នុងប្រវត្តិសាស្រ្តដ៏យូរអង្វែង បានរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរអភិវឌ្ឍន៍ឥតឈប់ឈរនៃអរិយធម៌មនុស្សជាតិ។ ជាពិសេសនោះគឺប្រាសាទ Dunhuang Mogao ក្នុងខេត្តកានស៊ុ(Gansu)ប្រទេសចិន និងប្រាសាទអង្គរវត្តក្នុងប្រទេសកម្ពុជា ដែលជាសិល្បៈកម្រិតកំពូលសម្រាប់កិច្ចទំនាក់ទំនង និងសិក្សាពីគ្នាទៅវិញទៅមក លើអរិយធម៌មនុស្សជាតិ បានបង្កប់នូវអត្ថន័យមរតក ជាប្រវត្តិសាស្រ្ តសម្រាប់ភាពស្និទ្ធស្នាល នៃមនុស្សសាស្រ្តប្រទេសទាំងពីរ។ កាលពីឆ្នាំមុន វីឌីអូឯកសារដែលមានចំណងជើងថា ការសន្ទនារវាងប្រាសាទ Mogao និងប្រាសាទអង្គរវត្ត បានចាក់ផ្សាយយ៉ាងជោគជ័យ បានបង្ហាញពីការសន្ទនានៃអរិយធម៌ ដែលមានគម្លាតសែនឆ្ងាយ និងមានប្រវត្តិសាស្រ្តយូរអង្វែង យើងអាចពិនិត្យមើលការរួមបញ្ចូលគ្នា រវាងប្រវត្តិសាស្រ្តនៃអរិយធម៌ចិននិងអរិយធម៌ខ្មែរពីកម្រិតកម្ពស់ថ្មី ចូលរួមជំរុញយ៉ាងសកម្ម សម្រាប់អរិយធម៌អាស៊ី ជាពិសេសនោះ គឺការសិក្សាពីទំនាក់ទំនង នៃអរិយធម៌ចិននិងកម្ពុជា។
បច្ចុប្បន្ននេះ ជំងឺវីរុសនៅតែបន្តយាយី លើសកលលោក។ ត្បិតតែវានាំមកនូវការលំបាកដល់ទំនាក់ទំនងមនុស្សសាស្រ្ត នៃបណ្ដាប្រទេសលើពិភពលោក ក៏ពិតមែន តែវាពុំបានរារាំងដល់មនោសញ្ចេតនា រវាងប្រជាជននៅបណ្ដាប្រទេសលើពិភពលោកនោះទេ។ កម្មវីធី“លិខិតអញ្ជើញតាមផ្លូវសូត្រ ការផ្លាស់ប្តូរវប្បធម៌ជនជាតិប្រជាប្រិយខេត្តកានស៊ុនៃប្រទេសចិនក្នុងប្រទេសកម្ពុជា” បានជ្រើសរើសយកទម្រង់ Online និង Offlineរួមបញ្ចូលគ្នាមកបង្ហាញ គឺជាការសាកល្បង និងស្វែងយល់មួយ សម្រាប់ប្រទេសទាំងពីរក្នុងកិច្ចជំរុញទំនាក់ទំនងវប្បធម៌ ដែលកំពុងស្ថិតក្រោមស្ថានភាព នៃជំងឺវីរុសមួយនេះ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាបានដឹងហើយថា វប្បធម៌ជនជាតិក្នុងខេត្តកានស៊ុមានភាពសម្បូរបែប ការបញ្ចូលគ្នានៃទំនាក់ទំនងគ្រប់ជនជាតិក្នុងរយៈពេលវែងបានក្លាយជាវប្បធម៌ប្រជាប្រិយជាតិសាសន៍ដែលពោរពេញទៅដោយមនោសញ្ចេតនាដ៏សែនជ្រាលជ្រៅ និងមានលក្ខណៈប្លែកពិសេស។ ខ្ញុំជឿជាក់ថា សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ជនជាតិកានស៊ុ ដែលរៀបចំសម្រាប់កម្ពុជា មិនត្រឹមតែអាចជួយដល់ភាគីមិត្តយល់កាន់តែច្បាស់អំពីខេត្តកានស៊ុនោះទេ ជាពិសេសគឺការស្វែងយល់កាន់តែច្បាស់អំពីវប្បធម៌ដ៏ស្រស់ផូរផង់ ក្នុងក្រុងស្វយ័តកានណាន(Gannan)នៃជនជាតិចាង (Zang) នឹងបង្កើតជាកម្លាំងបញ្ចូលថ្មីមួយទៀត សម្រាប់កិច្ចកសាងសហគមន៍ជោគវាសនារួម រវាងចិននិងកម្ពុជា។
ជាចុងក្រោយនេះ សូមជូនពរកម្មវីធី“លិខិតអញ្ជើញ តាមផ្លូវសូត្រ ការផ្លាស់ប្តូរវប្បធម៌ជនជាតិប្រជាប្រិយ ខេត្តកានស៊ុនៃប្រទេសចិន ក្នុងប្រទេសកម្ពុជា” ទទួលបានភាពជោគជ័យល្អប្រសើរ!
សូមអរគុណ!
王文天大使在“丝路请柬—甘肃民族文化交流走进
柬埔寨”活动启动仪式上的讲话
尊敬的彭萨格纳大臣阁下,
尊敬的郭锦诗主任,
各位朋友:
大家上午好!
非常高兴出席“丝路请柬—甘肃民族文化交流走进柬埔寨” 启动仪式。我谨代表中国驻柬使馆向活动的举办表示热烈祝贺,向致力于推动中柬文化交流的各位朋友表示衷心感谢。
中柬是亲密友好邻邦和具有战略意义的命运共同体,两国一向同甘共苦、守望相助。新冠疫情发生以来,中柬两国政府和人民同舟共济、共克时艰,以实际行动诠释了中柬命运共同体核心要义,推动两国关系历经疫情淬炼进一步升华。
中柬同是拥有璀璨文明历史的国家,中华文明和高棉文明在历史上长期交相辉映,为人类文明进程演进做出了重要贡献。特别是甘肃省的敦煌莫高窟与柬埔寨的吴哥窟作为人类文明交流互鉴而形成的两座艺术高峰,蕴含了中柬两国人文相亲的历史传承。去年,纪录片《莫高窟与吴哥窟的对话》成功上映,展开了一场远隔万里、跨越千年的文明对话,让我们从新的高度审视中华文明与高棉文明的历史交集,极大推动了亚洲文明,特别是中柬两国文明的交流互鉴。
当前,新冠病毒仍在肆虐。疫情虽为各国之间人员往来带来不便,但并没有阻挡各国人民之间的情感交融。此次“丝路请柬—甘肃民族文化交流走进柬埔寨”活动采用线上线下相结合的呈现方式,是疫情常态化背景下中柬推进文化交流的一次尝试和探索。
众所周知,甘肃省内民族文化丰富多彩,各民族长期交流融合形成了风情浓郁、独树一帜的民族民俗文化。我相信,这场面向柬埔寨举行的“甘肃民族文化交流周”不仅有助于柬埔寨朋友加深对甘肃省,特别是甘南藏族自治州优秀文化的了解,同时也将为中柬命运共同体建设注入新的动力。
最后,祝“丝路请柬—甘肃民族文化交流走进柬埔寨”活动取得圆满成功!
谢谢大家!